​នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យតាមចាប់ខ្លួន កូនប្រសា​នាយរងសេនាធិការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ឈើ, មន្រ្តីរដ្ឋបាល​ព្រៃឈើខ្លះ ក៏ជាប់ពាក់ព័ន្ធ

FN ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការ​ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យតាមចាប់ខ្លួនលោក ស៊ី ស ត្រូវជាកូនប្រសារបស់លោក ឆេង ឡុង នាយរងសេនាធិការអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រោយរកឃើញថា មានការពាក់ព័ន្ធបទល្មើសព្រៃឈើ។ ជាមួយគ្នានេះ លោក ឆេង ឡុង ក៏ត្រូវបានមន្រ្តីជំនាញហៅមកសួរនាំផងដែរ បន្ទាប់ពីកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបការដឹកជញ្ជូន និងទីតាំងស្តុកឈើ នៅជាប់ផ្ទះវីឡារបស់លោក ដែលជារបស់កូនប្រសា។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទា​ប់ពីមានការសួរនាំទៅ លោក ឆេង ឡុង មិនទាន់រកឃើញថា មានការជាប់ពាក់ព័ន្ធការរកស៊ីឈើនោះទេ ប៉ុន្តែជាកូនប្រសារបស់លោកទៅវិញទេ មានឈ្មោះស៊ី ស។ យ៉ាងណាក៏ដោយ បើតាមលោក អេង ហ៊ី សម្រាប់លោក ឆេង ឡុង ក៏ត្រូវបានមន្រ្តីជំនាញហៅមកសួរនាំផងដែរចំពោះករណីនេះ…

លោក ហ៊ុន ម៉ាណែត៖ សន្តិភាព​ ជាគុណបំណាច់ដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល ដែលខិតខំស្វែងរកដោយលំបាក ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ

FN ៖ នៅក្នុងវេទិកាសាធារណៈ នៅឯខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត ដែលគេជឿថាមេដឹកនាំយុវជនជំនាន់ក្រោយ របស់កម្ពុជា បានរំលេចអំពីគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការខិតខំស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា សន្តិភាពរបស់កម្ពុជា​ គឺជាគុណបំណាច់ដ៏ធំធេង របស់រាជរដ្ឋាភិបាល ដែលខិតខំស្វែងរកដោយលំបាក ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជាសាធារណៈបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិហារអ៊ីស្លាមមួយ ឈ្មោះ «ហក្កុលមីទះ HAQUL MIDAH» ស្ថិតនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១២ មីនា ២០១៧។ ពិធីសម្ពោធនោះ មានការចូលរួមដោយក្រុមការងារ និងប្រជាពលរដ្ឋជាច្រើនរូប។ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារសុខសន្តិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ…

ថ្ងៃស្អែកកម្ពុជា-វៀតណាម នឹងចាប់ផ្តើមបើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍ ​តាមព្រំដែនប្រទេសទាំងពីរ

FN ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំរួមគ្នា ដើម្បីនិយាយពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ រួមនិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ មានរបៀបវារៈសំខាន់ៗចំនួនពីររួមមាន កិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៥ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ បើតាមសេចក្តីជូនព័ត៌មានដដែលបានឲ្យដឹងដែរថា កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីការបរទេសវៀតណាមផងដែរ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំទាំងពីរខាងលើត្រូវបានធ្វើឡើង ស្របពេលនឹងខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ដែលបានផ្តល់ឱកាសសម្រាប់រំលឹកឡើងវិញ នៃសមិទ្ធិផលសម្រេចបាននាពេលកន្លងមក រួមទាំងការរៀបចំផែនការទិសដៅសម្រាប់អនាគត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ…