រដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមសម្ពោធសមិទ្ធផលក្នុងវត្តប្រាសាទ ខេត្តកំពង់ចាម ដែលសាងសង់អស់ទឹកប្រាក់ជាង ៦៣ម៉ឺនដុល្លារ

FN ៖ សុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់ទូទាំងផ្ទៃប្រទេសកម្ពុជា បានផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បន្តអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វត្តប្រាសាទ ជាវត្តមួយស្ថិតនៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្ពោធ និងបុណ្យឆ្លងសមិទ្ធផលមួយចំនួនធំ ដែលទើបសាងសង់រួចរាល់ក្រោមទឹកប្រាក់កើតចេញពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទប្រមាណ ៦៣៣,៦០០ដុល្លារអាមេរិក។ ពិធីសម្ពោធ និងបុណ្យឆ្លងសមិទ្ធផលទាំងអស់នោះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំងមន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ក្នុងបរិយាកាសដ៏សែនសប្បាយរីករាយ។។ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃសុខសន្តិភាព ដែលមានតម្លៃធំធេង និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងវិស័យ សាសនា និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។ «ឥឡូវនេះ វិស័យពុទ្ធចក្រកំពុងស្របគ្នាជាមួយអាណាចក្រ! យើងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ ខ្វែង គ្រឹះស្ថានសាធារណៈ អគារពាណិជ្ជកម្មតូចធំ សាលារៀន និងវត្តអារាមច្រើនជាង ៥០០០ទីតាំង ដែលប្រមូលផ្តុំទៅដោយព្រះវិហារចម្រុះពណ៌ ដែលមានព្រះសង្ឃគង់នៅជាង ៥ម៉ឺនអង្គ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមថា…

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បំផុសឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព

FN ៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត បានបំផុសដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសនៅមូលដ្ឋាននេះ ត្រូវចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសកម្ពុជា។ លោកចាត់ទុកថា សន្តិភាពនេះហើយ បានធ្វើឱ្យមានភាពរីកចំរើនផ្នែកសេដ្ឋកិច្ច សាសនា និង ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ បានធ្វើឡើងខណៈដែល លោក និងភរិយា រួមទាំងក្រុមការងារមួយចំនួនទៀត ចូលរួមក្នុងពិធីកាត់ឫស្សសីមា នៅវត្តមហានីគ្រោតការាម ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ។ ពិធីនេះ ក៏មានការចូលរួមពីពុទ្ធបរិស័ទ សិស្សានុសិស្សប្រមាណ ៥០០នាក់។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានអះអាងថា សន្តិភាពនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋ មានសេចក្តីសុខសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋ មានសិទ្ធធ្វើបុណ្យទាន។ លោកបានបញ្ជាក់ថា «សមិទ្ធផលទាំងអស់កើតឡើង បានសារតែប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំដោះប្រទេសជាតិរំដោះប្រជាពលរដ្ឋ…

ទីប្រឹក្សាសម្ដេច ហេង សំរិន ថ្កោលទោសគណបក្សប្រឆាំង ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស

FN ៖ លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ បានធ្វើការថ្កោលទោស ចំពោះគណបក្សប្រឆាំង CNRP ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស ដែលពាក្យសម្តីនេះមេឃុំទូទាំងប្រទេស មិនអាចទទួលយកបានឡើយ។ ការលើកឡើងយ៉ាងដូច្នោះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ ស្របដែលលោកបណ្ឌិត អ៊ុក កោសា អញ្ជើញអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តាល័យ នៅក្នុងវត្តបន្ទាយខ្មែរ ស្ថិតក្នុងឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមានការចួលរួមពីលោក លី សុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឧដុង្គ ដែលមានប្រជាពុទ្ធបរិសទ្ធ័ ចំណុះជើងប្រមាណជាង៥០០នាក់មកពី៨ភូមិ ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះផងដែរ លោកបណ្ឌិត ក៏បានដាស់តឿនដល់លោកគ្រូ អ្នកគ្រូ សូមមេត្តាចូលរួមគោរពនៅទិវា អំនានជាតិថ្ងៃទី១១ ខែមីនា រាល់ខែសុំនាំសិស្សានុសិស្ស មកអានសៀវភៅនៅទីនេះ ដែលមានបន្ទប់ និងសៀវភៅចំរុះរក្សានៅទីនេះ។ លោកឧត្តមសេនីយ៍ អ៊ុក កោសា បានឲ្យដឹងថា…