អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគា្នគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន

FN ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ នាំគា្នគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមានបងប្អូនណា ដែលគាត់ញៀនគ្រឿងញៀនត្រូវខិតខំជួយបន្សាបនៅផ្ទះ ប្រសើរជាងគេយកទៅដាក់នៅពន្ធនាគារ ឬមណ្ឌលកែប្រែ។ ការអំពាវនាវបែបនេះ របស់លោក សុខ លូ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យរំលាយព្រះសព ព្រះគ្រូវិសុទ្ធិសត្ថា មាស សួស អតីតព្រះគ្រូអនុគណ ស្រុកសណ្តាន់ នៅវត្តសុវណ្ណជលសារុក្ខារាម (ហៅវត្តកូនអក )ស្ថិតនៅភូមិ ខ្មែរ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានការចូលរួមពី ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកោះកុរ។ លោកបានបន្ថែមថា ចំពោះមីក្រូហិរញ្ញវត្ថុ ជារបស់ឯកជន មិនមែនជារបស់រដ្ឋឡើយ ហើយអត្រាការប្រាក់នឹងធ្វើការបញ្ចុះត្រឹមតែ ១៨% ក្នុងមួយឆ្នាំ បងប្អូនត្រូវពិនិត្យពិចារណា ថ្លឹងថ្លែងឲ្យបានច្បាស់លាស់ កុំចេះតែជឿពាក្យញុះញង់មូលបង្កាច់របស់ជនអគតិមួយចំនួន ត្រូវគិតពីសន្តិសុខសុវត្ថិភាព គិតតែពីមុខរបរប្រចាំអាយុជីវិតហើយ ខិតរក្សាឲ្យភូមិ ឃុំមាន សុវត្ថិភាពកុំឲ្យមានចោរលួច ឆក់ ប្លន់ គ្រឿងញៀន…

ក្រសួងការបរទេស កំពុងពិនិត្យលើករណីវៀតណាម កាត់ទោសឱ្យ មន្រ្តីខ្មែរជាប់ពន្ធនាគារ ២៥ឆ្នាំ រឿងបាញ់សម្លាប់មនុស្ស

FN ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងតាមដាន យ៉ាងយកចិត្តទុកដាក់ចំពោះករណីតុលាការវៀតណាម បានកាត់ទោសមន្រ្តីខ្មែរ​ម្នាក់ ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពាក់ព័ន្ធនឹង ករណីបាញ់សម្លាប់ជនជាតិវៀតណាម្នាក់ នៅក្នុងខេត្តអាងយ៉ាង ប្រទេសវៀតណាម។ នេះបើតាមការអះអាងរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលបានថ្លែងប្រាប់ Fresh News នៅថ្ងៃអាទិត្យនេះ។ លោក ឡាយ ប៊ុនធី អាយុ៥៣ឆ្នាំ ជានាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ ត្រូវបានតុលាការខេត្តអាងយ៉ាង ប្រទេសវៀតណាម កាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពាក់ព័ន្ធនឹងករណីបាញ់បោះ នៅក្នុងហាងផឹកស៊ីមួយកន្លែង ក្នុងខេត្តនោះ បណ្តាលឱ្យពលរដ្ឋវៀតណាម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុករបស់វៀតណា​ម។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា ក្រសួងការបរទេសកំពុងពិនិត្យមើលឯកសារផ្លូវច្បាប់នានា ពាក់ព័ន្ធនឹងករណីនេះ ដោយមិនទាន់ថា នឹងសម្រេចធ្វើបត្យាប័នឬយ៉ាងណានោះទេ។ លោកបានថ្លែងយ៉ាងដូច្នេះថា «យើងគ្រាន់តែដឹងថា រឿងនេះតុលាការវៀតណាម…

CPP ប្រចាំនៅប្រទេសអូស្រ្តាលី និង ណូវ៉ែលហ្សេឡង់ រៀបចំពិធីជួបជុំសមាជិក នៅទីក្រុង Brisbane និង Adelaide

FN ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ បានរៀបចំ ពិធីកម្មវិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ប្រចាំនៅទីក្រុង Brisbane នៃប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ ក្រុមការងារយុវជន CPP ប្រចាំទីក្រុង Adelaide ប្រទេសអូស្ត្រាលី ក៏បានរៀបចំពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដល់សមាជិការ របស់ខ្លួន នៅទីក្រុង Adelaide ផងដែរ។ ពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ប្រចាំនៅទីក្រុង Brisbane នៃប្រទេសអូស្ត្រាលី ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និង លោក ស៊ូនី វង្សវិសិដ្ឋ អនុប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ដោយឡែក ពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដល់សមាជិការគណបក្សប្រជាជនកម្ពុជានៅទីក្រុង…