​លោក កែវ រ៉េមី៖ ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់ឱកាសឲ្យជនពិការបម្រើការងារ រហូតលើសពីការកំណត់ របស់រាជរដ្ឋាភិបាល

FN ៖ លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកឡើងថា នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមការដឹកនាំរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី ខិតខំជ្រើសរើសមន្រ្តីរាជការ ជាជនពិការឲ្យបានលើស​២ភាគរយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទៅទៀត។ លោក កែវ រ៉េមី បានបន្ថែមទៀតថា កន្លងមកថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានខិតខំប្រឹងប្រែងក្នុងការជំរុញការងារលើកកម្ពស់ជនពិការ ឲ្យល្អប្រសើរជាងមុនបន្ថែមទៀត។ ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើឡើងខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងផែនការ​សកម្មភាពឆ្នាំ២០១៧ របស់ក្រុមការងារសកម្មភាពជនពិការ រៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តី​ក្រោមអធិបតីភាព លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីមន្រ្តី ក្រុមចំណុះនាយកដ្ឋាន នៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រមាណជាង៧០នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។ ក្រៅពីនេះលោក កែវ រ៉េមី បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ជានិច្ចកាលបានយកចិត្តទុកដាក់…

​លោក ហ៊ុន ម៉ានី៖ អនាគតកម្ពុជា វាអាស្រ័យទៅលើពលរដ្ឋកម្ពុជា ចេះសាមគ្គីគ្នា ថែរក្សាស្ថិរភាពនយោបាយ និងសុខសន្ដិភាពប្រទេសជាតិ

FN ៖ លោក ហ៊ុន ម៉ានី ជាទីប្រឹក្សាជាន់ខ្ពស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានថ្លែងថា អនាគតកម្ពុជា អាចអភិវឌ្ឍទៅមុខ វាអាស្រ័យទៅលើខ្មែរយើទាំងអស់គ្នា ចេះសាមគ្គីគ្នា មិនថាក្នុងនាមជាតំណាងរាស្ដ្រ រដ្ឋមន្ដ្រី ក្នុងវិស័យឯកជន ត្រូវចូលរួមថែមរក្សា និងអភិវឌ្ឍនប្រទេសប្រកបដោយភាពសុខសន្ដិភាព និងរក្សាស្ថិរភាពនយោបាយនៅកម្ពុជា។ លោកបានថ្លែងបែបនេះ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ​ដែលប្រារព្ធនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ចើញចូលរួមពី មន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូប និងអ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីៗ នៅកម្ពុជាជាច្រើនរូបទៀតផងដែរ។ លោកថ្លែងថា «ថ្ងៃនេះខ្ញុំសូមអនុញ្ញាត ឲ្យខ្ញុំបានបន្ដនូវការចែករំលែកបទពិសោធន៍ និងមតិណែនាំក្នុងវិស័យអភិវឌ្ឍន៍លំនៅដ្ឋាន ដើម្បីឲ្យមាន​ការ​លូតលាស់បន្ថែមទៀត ខ្ញុំក៏សូមអនុញ្ញាតិ អំពាវនាវ និងសំណូមពរ ដល់លោក ឧកញ៉ា អ្នកឧញ៉ា​ លោកស្រី លោកជំទាវទាំងអស់ ​សូមឲ្យការទំនាក់ទំនងល្អប្រសើរឡើង ក្នុងនាមខ្ញុំជាទីប្រឹក្សាជាន់ខ្ពស់នេះ ខ្ញុំនឹងត្រៀមខ្លួនជាស្រេច ក្នុងការសកម្មភាព ដែលអាចធ្វើ​ទៅបាន»។ លោកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានថ្លែងថា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា សព្វថ្ងៃនេះ​បានកំពុងតែយកចិត្តទុកដាក់ ផ្ដោតទៅលើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា។ លោកឧញ៉ា…

​សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីសម្រេច៖ «ប្រការ១៖ ត្រូវបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព»៕