​រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ ទំនប់ពហុបំណងបាត់ដំបង មានអត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះប្រជាកសិករ៤ស្រុក ក្នុងខេត្តបាត់ដំបង

FN ៖ ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ ចុះពិនិត្យការដ្ឋានអនុវត្ត គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង ស្ថិតក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។ ថ្លែងក្នុងឱកាសចុះពិនិត្យការងារនាពេលនេះ រដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាក់ថា ទំនប់ពហុបំណងនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះបងប្អូនប្រជាកសិករ ព្រោះថាទំនប់នេះ អាចរក្សាទឹកទុកបានប្រមាណ២៨៦លាន​ម៉ែត្រត្រីគុណ ហើយទឹកដែលរក្សាទុកនេះ នឹងត្រូវទម្លាក់តាមស្ទឹងសង្កែបញ្ជូនទៅ កាន់ សំណង់មេកង្ហត រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែប្រមាណ៦ម៉ឺនហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី។ គម្រោងនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,២ មេហ្កាវ៉ាត់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ព្រមទាំងជួយកាត់បន្ថយជំនន់ស្ទឹងសង្កែនារដូវវស្សាផងដែរ។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង មានទីតាំងសំណង់មេ (ការសាងសង់ទំនប់តភ្ជាប់ពីភ្នំជីប៉ាង ទៅភ្នំកូប ដើម្បីបង្កើតជាអាងទឹក) ស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្នទំនប់នេះបានចាប់ផ្តើម…

​រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ ចង់ក្លាយជាអ្នកកាសែតជំនាញសេដ្ឋកិច្ច ត្រូវមានចំណេះដឹងទូទៅ អានច្រើន និងមានទំនាក់ទំនងជាមួយអ្នកជំនាញសេដ្ឋកិច្ច

FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បើចង់ក្លាយជាអ្នកកាសែត ដែលមានជំនាញសេដ្ឋកិច្ច អ្នកកាសែតរូបនោះ ត្រូវតែទាមទារឲ្យមានចំណេះដឹងទូទៅខ្ពស់ អាន និងស្រាវជ្រាវឲ្យបានច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពិសេសត្រូវមានទំនាក់ទំនងល្អ ជាមួយនឹងអ្នកជំនាញសេដ្ឋកិច្ច ដើម្បីឲ្យគេពន្យល់បន្ថែម ពិតមែនតែយើងគ្មានសញ្ញាបត្រ ឬបណ្ឌិតផ្នែកសេដ្ឋកិច្ចក្ដី តែបទពិសោធន៍ ជាអ្នកកាសែត១០ ទៅ២០ឆ្នាំហើយ នោះនឹងអាចយល់ដឹងច្បាស់រឿងមួយចំនួនធំ នៅក្នុងសកលលោក។ ការលើកឡើងបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបើកវគ្គស្តីពីសារព័ត៌មាន ឆាយស៊ីន នៅសណ្ឋាគារ អ៊ីនធើខនធីនិនថល រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ដែលសិក្ខាសាលានេះ ក៏មានតំណាងសារព័ត៌មានចិន និងកម្ពុជាមួយចំនួនចូលរួមផងដែរ។ លោករដ្ឋមន្ដ្រីថ្លែងបន្ដថា៖ «ដូច្នេះយើងជាអ្នកកាសែត ដែលធ្វើខាងសេដ្ឋកិច្ចយូរៗទៅ យើងនឹងស្គាល់អ្នករកស៊ី អ្នកវិនិយោគ ហើយយើងក៏ស្គាល់ ពីសំណូមពររបស់ប្រជាជន និងអ្នករកស៊ីមួយចំនួនទៀត ដែលចង់រកស៊ីអីមួយថា ការបើកមុខរបរនេះ វាចំណេញទេ ឬបើកក្រុមហ៊ុននេះ ចំណេញទេ លទ្ធភាពគេមានប៉ុន្មាន តើទុនរបស់គេ បានពីណាខ្លះ ហើយបើធ្វើអ្វីមួយនឹង តើវាមានផលប៉ះពាល់អ្វីខ្លះ ដល់បរិស្ថាន…

​លោក វេង សាខុន៖ ការនាំអង្ករទៅក្រៅប្រទេស​មានការកើន​ឡើងខ្ពស់ ២ខែឆ្នាំនេះ នាំចេញជាង ១០ម៉ឺនតោន កើនជាង ១៤%

FN ៖ ក្នុងរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេសរយៈពេលពីរខែឆ្នាំ២០១៧នេះ បានជាង ១០ម៉ឺនតោន កើនឡើងលើសឆ្នាំទៅជាង ១៤ភាគរយ។ លោក វេង សាខុន បានគូសបញ្ជាក់ក្នុងរបាយការណ៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា ការនាំចេញអង្ករក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៧នេះ មានចំនួន ១០៩,៥៥១តោន កើនលើសឆ្នាំទៅ ១៣,៦០៦តោន ស្មើនិងប្រមាណ ១៤,២ភាគរយ។ របាយការណ៍បានគូសបញ្ជាក់ទៀតថា អង្កររបស់កម្ពុជានាំទៅកាន់ប្រទេសគោលដៅចំនួន ៤៦ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ បារាំងឈរលំដាប់ទី២ ប្រទេសប៉ូឡូញលំដាប់ទី៣ អង់គ្លេសលំដាប់ទី៤ ប្រទេសណេដឺឡែនឈរលំដាប់ទី៥…។ របាយការណ៍បានឲ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន៥៤ ដែលបាននាំចេញអង្ករក្នុងបរិមាណច្រើនជាងគេ ក្នុងនោះក្រុមហ៊ុន Baitang Kampuchea ឈរលំដាប់លេខ១ ក្រុមហ៊ុន Cristal Rice ឈរលំដាប់លេខ២ ក្រុមហ៊ុន Khmer…