សហព័ន្ធស្រូវអង្ករកម្ពុជា៖ អឺរ៉ុបនឹងហាមការនាំចូលអង្ករ ដែលមានកាកសំណល់ថ្នាំកសិកម្ម TRICYCLAZOLE លើស ០.០១​មីលីក្រាម​ក្នុង​១គីឡូក្រាម ​ចាប់​ពីដើម​ខែកក្កដា ឆ្នាំ២០១៧

FN ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គម្រោង​ខ្សែរ​សង្វាក់កសិកម្មកម្ពុជា (CAVAC) បានរៀបចំសិក្ខាសាលា​ពិគ្រោះ​យោបល់ស្តីពី ការប្រើប្រាស់ថ្នាំគីមីកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នៅក្នុង​ការដាំដុះស្រូវ ដើម្បីត្រៀមរកដំណោះស្រាយថ្មី សម្រាប់​និរន្តរ​ភាព​កសិកម្មដំណាំ​ស្រូវនិងការនាំចេញ​អង្ករទៅ​​កាន់ទីផ្សារអឺរ៉ុប។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១​មីលីក្រាម (ដែលពីមុនកម្រិតមិនលើស០.១មីលីក្រាម ក្នុង១គីឡូក្រាម) ចាប់​ពីដើម​ខែ​កក្កដា​ឆ្នាំ​២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាប​សម្រាប់ការប្រើប្រាស់ដែរ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា សិក្ខាសាលារួមគ្នានេះ​ ដោយមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធជាច្រើន រួមមាន តំណាងពីសហភាពអឺរ៉ុប ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ តំណាង​ក្រសួង​​ពាណិជ្ជកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង តំណាង​ក្រុមហ៊ុនលក់ជីកសិកម្មជាច្រើនទៀត ត្រូវបាន​កំណត់រក​ដំណោះ​ស្រាយ​សម​ស្របដើម្បីបញ្ជៀសផល់ប៉ះពាល់កិត្តិយសទីផ្សារអង្ករកម្ពុជា។ កិច្ចពិភាក្សាជាង៣ម៉ោងនៅរសៀលនេះ បានលើកឡើងនូវចំណុច​ជាច្រើននិង ​ឧបសគ្គជាច្រើនកើតចេញពីការប្រើប្រាស់ ថ្នាំផ្សិត…

រដ្ឋមន្រ្តីអូស្រ្ដាលី៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តផ្ដល់ជំនួយមកកម្ពុជា នៅលើវិស័យបោសសំអាតមីន

FN ៖ លោកស្រី Concetta Fierravanti-Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងតំបន់ប៉ាស៊ីហ្វិករបស់អូស្រ្តាលី បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែបន្តផ្ដល់ជំនួយមកប្រទេសកម្ពុជា នៅលើវិស័យបោសសំអាតមីន បន្តទៅទៀត។ ការបញ្ជាក់បែបនេះ របស់រដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើឡើងខណៈលោកស្រី ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក្នុងឱកាសលោកស្រី មកទស្សនកិច្ចនៅកម្ពុជា កាលពីចុងសប្ដាហ៍ កន្លងទៅនេះ។ លោកស្រី Concetta Fierravanti-Wells បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជានៅលើវិស័យការបោសសំអាតគ្រាប់មីននេះ ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរ។ លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនលោកស្រី អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលដែលទទួល បានក្នុងការកាត់បន្ថយ ជនរងគ្រោះ ដោយសារគ្រាប់មីនពីចំនួនជាង ៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ និងបានថយចុះជាបន្តបន្ទាប់ និងរហូតដល់ឆ្នាំ២០១៦កន្លងមកនេះ មានចំនួននៅសល់តិចជាង១០០នាក់។ លោកទេសរដ្ឋមន្រ្តី ក៏បានសម្ដែងអំណរគុណចំពោះ រដ្ឋាភិបាលអូស្រ្តាលី ដែលបានបន្តផ្ដល់ជំនួយដល់កម្ពុជា លើវិស័យនេះផងដែរ៕

ក្រសួងជំរុញឲ្យក្រុមហ៊ុន Cellcard, Metfone និង Smart ស្វែងរកការឯភាពគ្នា កំណត់តម្លៃទាបបំផុតមួយ ដើម្បីធានាឲ្យបានប្រកួតប្រជែងស្មោះត្រង់ និងស្របតាមច្បាប់

FN ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទធំៗ ចំនួន៣នៅកម្ពុជា ដែលរួមមាន ក្រុមហ៊ុន Cellcard, Metfone និង Smart រួមគ្នាពិភាក្សាស្វែងរកនូវការ កំណត់តម្លៃសេវាទាបបំផុតមួយ ដើម្បីធានាឲ្យបាននូវការ ប្រកួតប្រជែងដោយស្មោះត្រង់ និងស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករ​ទូរគមនាគមន៍ ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីនៅពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៉ីវតឹក បានបើកកិច្ចប្រជុំដោះស្រាយវិវាទ រវាងប្រតិបត្តិករទូរស័ព្ទចល័តទាំងបី ក្រុមហ៊ុន Cellcard, Metfone និង Smart ពាក់ព័ន្ធនឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងស្របច្បាប់ តាមរយៈការផ្សាយពាណិជ្ជកម្ម (ដូរលុយ) របស់ប្រព័ន្ធ ទូរស័ព្ទចល័ត។ លោក អ៉ឹម វុត្ថា បានបញ្ជាក់ថា កិច្ចប្រជុំនោះបានលើកឡើងពីការ ផ្សព្វផ្សាយពាណិជ្ជកម្មកន្លងមករបស់ក្រុមហ៊ុន ទូរស័ព្ទចល័តទាំង៣…