មន្ត្រីកាំកុងត្រូលផែស្ងួតចុងភ្នំពេញ ចុះត្រូតពិនិត្យទំនិញម្ហូបអារហារ នៅផ្សារអូរឬស្សី និងហាងនានាដើម្បីរកសារធាតុគីមី

FN ៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ​ ជាប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ​ សហការជាមួយជាមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីនៅ​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៧​ បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារអូរឬស្សី​ និងបណ្តាហាងស្តាម៉ាតស្ថិតក្នុងខណ្ឌ៧មករា​ ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់​ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ​ ចំពោះសុវត្ថិភាពម្ហូបអារហារ​ ក្នុងនោះដែរយើងក៏បានដកយកគំរូចំនួន ១៦គំរូបញ្ជូនមក មន្ទីរពិសោធន៍អគ្គនាយកកាំកុងត្រូល។​ លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំ​មន្ត្រីកាំកុងត្រូល បានណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ ទន្ទឹមនេះមន្ត្រីកាំកុងត្រូល ក៏បានស្រាវជ្រាវរកវត្តមានអារហារបំប៉នឈ្មោះ​ PC ORGANIC តែជាលទ្ធផលយើងពុំបានជួបប្រទះឡើយ។​ លោក​បញ្ជាក់បន្ថែមថា​ «ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ​ មិនមានការដកហូតទំនិញអ្វីឡើយ​ ដោយសារការធ្វើពិនិត្យទៅលើ​ បង្គាស្រស់​ មឹក​ ត្រីងៀត​ បន្លែ​ គុយទាវក្រៀម​ មីស្រល់​ នឹងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី»។ ជាមួយគ្នានោះ​លោក​ គង់​ វុទ្ធីក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាពឲ្យបានច្បាស់…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ នៅសៀមរាប នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិក នៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន អរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុមូលនេះ។ * ដោយសារតែកម្ពុជាជាប្រធានក្រុមនៃប្រទេសអភិវឌ្ឍន៍តូច ដើម្បីចរចាស្វែងរយកប្រយោជន៍ពីអង្គការពាណិជ្ជកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងបង្ហាញនូវបទពិសោធន៍មួយចំនួនរបស់កម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីសង្រ្គាមស៊ីវិល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែលប្រជាជនមាន…

ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់រៀលផ្ដល់ប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ចជាតិ

FN ៖ លោស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានពន្យល់ណែនាំ ពីអត្ថប្រយោជន៍នៃ​ការប្រើប្រាស់ ប្រាក់រៀលខ្មែរ ដោយលោកស្រីបញ្ជាក់ថា «ការប្រើប្រាស់ប្រាក់រៀលផ្ដល់ប្រយោជន៍ និងសារៈសំខាន់ខ្លាំង​ណាស់ដល់សង្គម និងសេដ្ឋកិច្ចជាតិ»​​។ ការថ្លែងរបស់លោកស្រី ទេសាភិបាលរងនេះធ្វើឡើង ក្នុងកម្មវិធី «អបអរសាទរការដាក់ ឲ្យចរាចរប្រាក់រៀលឡើងវិញ​លើកទី៣៧» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសាកលវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយមានការ​ចូលរួមពីសំណាក់មន្ដ្រី​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ លោកស្រី នាវ ច័ន្ទថាណា បានថ្លែងឲ្យដឹងថា ចំពោះផ្នែកសេដ្ឋកិច្ច ប្រាក់រៀលពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគោល​នយោលបាយរូបិយវត្ថុ និងគោលនយោបាយអត្រាប្ដូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច​ទាំងមូល។ នៅក្នុងវិស័យ ពាណិជ្ជកម្ម ការប្រើប្រាស់ប្រាក់រៀលតែមួយ ជួយកាត់បន្ថយចំណាយប្រតិបត្តិការ ដូចជាការប្ដូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់​បន្ថយហានិភ័យពីការបាត់បង់ ដោយសារការប្រែប្រួលអត្រាប្ដូរប្រាក់ និងសម្រួលការកំណត់ថ្លៃដោះដូរតែមួយ ដែលធ្វើឲ្យដែលធ្វើឲ្យការដោះដូរ ប្រព្រឹត្តិទៅងាយស្រួល និងឆាប់រហ័ស។ លោកស្រីបន្ដទៀតថា «ការប្រើប្រាស់ប្រាក់រៀល ចូលរួមចំណែកជំរុញការវិនិយោគ និងកាបង្កើតការងារ តាមរយៈឥតទ្ធិពល…