សម្តេចតេជោ ហ៊ុន សែន៖ រថយន្តក្រុង៥៧គ្រឿង របស់រាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី២២ ខែមីនានេះថា នៅរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ រថយន្តក្រុងទាំង៥៧គ្រឿង ដែលកំពុងរត់តាងខ្សែនានាក្នុងរាជធានី ភ្នំពេញ ដោយឥតគិតថ្លៃដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមិនបានចេញទៅតាមបណ្តាខេត្ត។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ពិតហើយមានក្រុមហ៊ុន Ganzberg គាត់ជួលឡាន១០០គ្រឿង សម្រាប់ការផ្តល់សំបុត្រឲ្យមនុស្សជិះ ដូចជា៥ពាន់នាក់ ដោយអត់យកប្រាក់, ឥឡូវនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ប្រកាសថា ក្នុងរយៈពេល៥ថ្ងៃ រថយន្តនៅក្រុងភ្នំពេញ ចំនួន៥៧គ្រឿង ដែលកំពុងតែរត់តាមខ្សែ ក្នុងក្រុងភ្នំពេញនេះ គឺជិះអត់យកលុយ ជិះ Free តែម្តង។ សូមប្រជាពលរដ្ឋដែល អត់ធ្វើដំណើរទៅតាមខេត្ត មកចូលរួមជិះឡាននេះ ដើរមើលក្រុង ព្រោះអ្នកអត់ទៅតាមខេត្ត…

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយសម្រេចលុបចោល ទោសព្រហ្មទណ្ឌ មកជាការពិន័យប្រាក់

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលអនុក្រឹត្យថ្មីនេះ មានការកែសម្រួលនៅមាត្រាមួយចំនួនដែល ពីមុនអ្នកបើកបរល្មើស អាចនឹងជាប់ទោសព្រហ្មទណ្ឌ ដោយត្រូវជាប់ ពន្ធធនាគារជាដើម ប៉ុន្តែអនុក្រឹត្យថ្មីនេះ ត្រូវបានលុបចោលទោសទណ្ឌទាំងនោះ មកជាពិន័យជាប្រាក់ ទៅតាមប្រភេទយានវិញ៕

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រជូនឧទ្ទេសអធិការអប់រំ និស្សិតបរិញ្ញាជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ គ្រូបរិញ្ញា+១

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកជួបជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេសចំពោះនិស្សិត គរុនិស្សិតកម្រិតឧត្តម និងគរុសិស្សកម្រិតមូលដ្ឋាន នៃវិទ្យា ស្ថានជាតិអប់រំ ចំនួន ៨៨៤ នាក់។ បើគិតរាប់ពីដំបូងមក នេះគឺលើកទី ១៩ ដែលខ្ញុំមកកាន់ទីនេះ … យើងមិនដែលមានថាអាក់ខានពេលណានោះទេ ព្រោះជាមានតម្រូវការអោយធ្វើការផ្តាំផ្ញើ មុននឹងពេល​ដែល ​អស់លោក លោកស្រី នាងកញ្ញា ទៅបង្រៀននៅតាមមូលដ្ឋាន។ ការដាំធនធានមនុស្សត្រូវការពេលយូរជាងដាំដើមឈើ ដូចដែល ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងនៅក្នុងរបាយការណ៍អម្បាញ់មិញ អំពីវឌ្ឍន ភាពនៃវិស័យអប់រំរបស់យើង ហើយស្ថានភាពនេះ បើយើងក្រឡេកមើលទៅខាងក្រោយវិញ យើងបានដើរ ឆ្ងាយចេញពីចំណុចចេញដំណើរមកហើយ ប៉ុន្តែ យើងក៏ត្រូវព្យាករមើលទៅអនាគតថា យើងក៏ត្រូវមានដំ​ណើរ​វែងឆ្ងាយ និងត្រូវការវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំនេះ។ ប្រៀបធៀបជាមួយនឹងការដាំដុះ និង​ការទទួលផលពីការដាំដុះ គឺខុសគ្នាឆ្ងាយណាស់។ ការដាំដុះស្រូវ ដំណាំកសិផលផ្សេងៗ ឬដំណាំ ឧស្សាហកម្ម បើនិយាយពីកៅស៊ូ យើងប្រើត្រឹមកម្រិតតែ ៥…