កម្ពុជាស្វែងរកការចុះអនុស្សរណៈ ជាមួយទីម័រខាងកើត ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម

FN ៖ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើឲ្យប្រទេសទីម័រខាងកើតចុះអនុស្សរណៈ (MoU) ជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងខែឧសភាខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យឯកជន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក ប៉ាន សូរស័ក្តិ បានលើកឡើងដូចនេះ ក្នុងខណៈដែលលោកបានជួបពិភាក្សាទ្វេភាគីជាមួយលោក អ៉ីស្តានីសឡូ អាឡិចហ្សូ ដាស៊ីលវ៉ា (Estanislau Alexo Da Silva) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កសិកម្ម និងនេសា ទនៃប្រទេសទីម័រខាងកើត ដែលបានសុំឲ្យកម្ពុជា ចែករំលែកបទពិសោធន៍លើការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការធ្វើពិពិធកម្មនាំចេញផលិតផលកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍។ លោក ប៉ាន សូរស័ក្តិ បានបន្តថា ប្រទេសទីម័រខាងកើត បានព្រមព្រៀងទិញអង្ករពីកម្ពុជាចំនួន ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ប៉ុន្តែប្រទេសទាំងពីរពុំទាន់បានចុះ MoU ជាមួយគ្នានៅឡើយ ហើយការមាន MoU រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាពនាំចេញរបស់វិស័យឯកជន ព្រមទាំងការអភិវឌ្ឍ…

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ មានអ្នកខ្លះមិនដែលទទួលស្គាល់ ការរីកចម្រើនដ៏ពិតប្រាកដរបស់កម្ពុជានោះទេ

FN ៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា ជនមួយចំ​នួនមិនដែលទទួលស្គាល់ នូវការរីក ចម្រើនដ៏ពិតប្រាកដរបស់ប្រទេសកម្ពុជានោះទេ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ហើយពួកគេបែរជារិះគន់ថាកម្ពុជាអត់គោរពសិទ្ធិមនុស្ស ហើយសម្លាប់ប្រជាធិបតេយ្យវិញ។ ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផល «គម្រោងការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា» ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសកូរ៉េ នៅទីស្នាក់ការរបស់ អាកាសចរណ៍ស៊ីវិល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នោះថា​​ «ខ្ញុំមានឆ្ងល់មួយ មានអ្នកខ្លះបដិសេធ ហើយក៏មើលមិនឃើញចំពោះភាពរីកចម្រើនរបស់កម្ពុជាទេ បែរជារកគ្រប់វិធីទាំងអស់ ទៅប្រមែលប្រមូលនៅភាពអសកម្ម វៃប្រហាររាជរដ្ឋាភិបាល វៃប្រហាការរីកចម្រើន គ្រប់ផ្នែកទាំងអស់ជាបន្តបន្ទប់ទៅវិញ»។ លោកបានបន្ថែមថា «អត់ដែលទទួលស្គាល់ការរីកចម្រើនដ៏ពិតប្រាកដរបស់កម្ពុជានោះទេ នេះជារឿងមួយ និងរឿងមួយទៀត បែរជាឃើញណាស់ ឃើញខ្លាំង ខ្លាចមែនទែនថា កម្ពុជាអត់គោរពសិទ្ធិមនុស្ស និងកម្ពុជាគឺកំពុងតែសម្លាប់ប្រជាធិបតេយ្យ ទៅណាទៅន័យវិញ ដែលហួសពីធាតុពិតនូវ អ្វីដែលកើតឡើង នៅប្រទេសកម្ពុជា»។ លោក ទៀ បាញ់…

សម្តេចតេជោ ហ៊ុន សែន៖ រថយន្តក្រុង៥៧គ្រឿង របស់រាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី២២ ខែមីនានេះថា នៅរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ រថយន្តក្រុងទាំង៥៧គ្រឿង ដែលកំពុងរត់តាងខ្សែនានាក្នុងរាជធានី ភ្នំពេញ ដោយឥតគិតថ្លៃដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមិនបានចេញទៅតាមបណ្តាខេត្ត។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ពិតហើយមានក្រុមហ៊ុន Ganzberg គាត់ជួលឡាន១០០គ្រឿង សម្រាប់ការផ្តល់សំបុត្រឲ្យមនុស្សជិះ ដូចជា៥ពាន់នាក់ ដោយអត់យកប្រាក់, ឥឡូវនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ប្រកាសថា ក្នុងរយៈពេល៥ថ្ងៃ រថយន្តនៅក្រុងភ្នំពេញ ចំនួន៥៧គ្រឿង ដែលកំពុងតែរត់តាមខ្សែ ក្នុងក្រុងភ្នំពេញនេះ គឺជិះអត់យកលុយ ជិះ Free តែម្តង។ សូមប្រជាពលរដ្ឋដែល អត់ធ្វើដំណើរទៅតាមខេត្ត មកចូលរួមជិះឡាននេះ ដើរមើលក្រុង ព្រោះអ្នកអត់ទៅតាមខេត្ត…