៧៤ថ្ងៃទៀត នឹងដល់ថ្ងៃបោះឆ្នោតឃុំប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

FN ៖ នៅរយៈពេលតែរយៈពេល៧៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ? ដើម្បីចូលរួមជំរុញឲ្យដំណើរការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។ ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះ​ឆ្នោតជ្រើស​រើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖ ១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។ ៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់​ប្រើនៅថ្ងៃបោះឆ្នោត។…

ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិ​ ខុសច្បាប់

FN ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។ លើសពីនោះទៀត សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យគណបក្សសង្រ្គោះជាតិ…

អ្នកជំនាញជប៉ុន និងអាជ្ញាធរជាតិអប្សរា ពិភាក្សាបញ្ហាបច្ចេកទេស សម្រាប់ការអភិរក្ស និងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត

FN ៖ ស្ពានហាលផ្លូវ ចូលខាងលិចប្រាសាទអង្គរវត្ត កំពុងត្រូវបានជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ដើម្បីឱ្យកិច្ចការជួសជុលនេះ ស្របតាមអនុសាសន៍ ណែនាំរបស់គណៈកម្មាធិការ ICC-Angkor សាកលវិទ្យាល័យសូហ្វីយ៉ា បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ពី បណ្តាអ្នកជំនាញផ្សេងៗជាច្រើន។ ដោយឡែកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មានកិច្ចពិភាក្សាមួយបានរៀបចំ ឡើងនៅសាកលវិទ្យាល័យសូហ្វីយ៉ា នាទីក្រុងតូក្យូប្រទេសជប៉ុន។ កិច្ចពិភាក្សានេះ មានការចូលរួមពីលោកសាស្រ្តាចារ្យ យូស៊ីអាគី អ៊ីហ្សីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាសូហ្វីយ៉ា លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញដែលជាអ្នកចូលរួមផ្ទាល់ ក្នុងកិច្ចការជួសជុលស្ពានហាលនេះ។ ដោយឡែកអ្នកជំនាញជប៉ុនជាច្រើនរូប ដែលមានជំនាញពាក់ព័ន្ធផ្សេងៗ ត្រូវបានអញ្ជើញដោយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីចូលរួមផ្តល់យោបល់បន្ថែមទៀត លើកិច្ចការជួលជុលស្ពានហាលនេះ ឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។ លោក លី វណ្ណា ក្នុងនាមអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញទាំងអស់ ដែលមកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធផ្សេង នៅប្រទេសជប៉ុនដែលបានផ្តល់ យោបល់ជាជំនួយផ្នែកបច្ចេកទេស ដ៏សំខាន់ក្នុងពេលនេះ។ អាជ្ញាធរជាតិអប្សរា…