រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ ពិភាក្សារបៀបវារៈ៤សំខាន់ៗ នៅថ្ងៃទី០៧ ខែមេសាខាងមុខ

FN ៖ រដ្ឋសភានៃកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជាផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ។ សម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ នឹងពិភាក្សារបៀបវារៈ៤សំខាន់ៗរួមមាន៖ ១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។ ២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។ ៣៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។ ៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ច​ព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ៕

ថ្ងៃស្អែកនេះអគ្គិសនីកម្ពុជា នឹងចាប់ផ្តើមការផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង, តម្លៃអគ្គិសនីនឹងធ្លាក់ចុះច្រើន

FN ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ អគ្គិសនីកម្ពុជា នឹងធ្វើការតភ្ជាប់ការផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាប ដែលកន្លងទៅមិនទាន់ មានបណ្តាញអគ្គិសនី របស់រដ្ឋទៅដល់នោះឡើយ។ ការតភ្ជាប់បណ្តាផ្គត់ផ្គង់អគ្គិសនីនៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាបនេះ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា, លោក ទី នរិទ្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តផងដែរ​។ អគ្គិសនីកម្ពុជា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គិសនីកម្ពុជា បានយកចិត្តទុកដាក់សាងសង់ខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនី ពាសពេញផ្ទៃប្រទេសកម្ពុជា។ ដោយឡែកខេត្តកំពង់ឆ្នាំង បានទទួលថាមពលពីបណ្តាញជាតិ ២៣០គីឡូវ៉ុល តាំងពីឆ្នាំ២០១៣ ប៉ុន្តែក៏មានតំបន់ដាច់ស្រយាលមួយចំនួន ខណ្ឌដោយទន្លេសាប និងដៃទន្លេជាច្រើន ដែលពុំមានអគ្គិសនីប្រើប្រាស់ ហើយអគ្គិសនីកម្ពុជា បានខិតខំសាងសង់ខ្សែកាប្លិ៍កប់បាតទន្លេ ក៏ដូចជាអាកាស។ បើតាមអគ្គិសនីកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលខ្សែកាប្លិ៍បក់បាតទន្លេច្រើនជាងគេ រហូតដល់ចំនួន៥កំណាត់ ទៅភ្ជាប់កោះផ្សេងៗដែលខណ្ឌដោយទន្លេរួម៖ ១៖ កោះកណ្តាល ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ព្រមទាំងបន្តឆ្លងទៅដីគោកនៃស្រុកជលគិរី មានប្រវែងសរុបប្រមាណ២គីឡូម៉េត្រ មាន២កំណាត់ ដាក់ឲ្យដំណើរការកាលពីខែធ្នូ…

ក្រសួងរៀបចំដែនដី ប្រាប់អភិបាលខណ្ឌចំការមន អញ្ជើញប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូ ឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយបន្តទៀត

FN ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសំណើស្នើសុំទៅដល់អភិបាលខណ្ឌចំការមន ចាត់អញ្ជើញ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយ ក្នុងការអភិវឌ្ឍអគារប៊ូឌីញ «ស» បន្តទៀត នៅវេលាម៉ោង០៨៖០០នាទីព្រឹក នៅសាលប្រជុំលេខ​៨០៣ ជាន់ទី៨ នៃទីស្ដីការក្រសួង។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ពិធីខាងលើនេះនឹងធ្វើឡើងក្រោមអធិបតីភាព លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុង​ការសិក្សារវាង​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀម​ធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅ​នីមួយៗ មានទំហំធំជាងមុន ១០%…