ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីពិសារបាយសាមគ្គីជាមួយកីឡាករ/ការិនី និងគ្រូបង្វឹក

កំណត់យកល្ងាចថ្ងៃទី ៤ មេសា ជាថ្ងៃជួបជុំជាមួយកីឡាករ/ការិនី   ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យាកាលពីឆ្នាំទៅ នូវល្ងាចថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៦ ដែលយើងសម្រេចថា នឹងជួបគ្នាក្នុងរយៈពេល ១ ឆ្នាំម្តង គឺកំណត់ល្ងាច ថ្ងៃទី ៤ ខែ មេសា ជា រៀងរាល់ឆ្នាំ។ ជាការគួរឲ្យសោកស្តាយ ដែលខ្ញុំសុំអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជាពិសេស កីឡាករ/ការិនី ចំពោះអវត្តមានភរិយារបស់ខ្ញុំ ដែលមិនបានអញ្ជើញមកចូល រួម ដោយសារមានធុរៈផ្ទាល់ខ្លួន។ ចលនាកីឡា មិនត្រឹមតែកើតឡើងក្នុងកម្រិតកីឡាអាជីពទេ តែកំពុងបានរីកដុះដាលនៅតាមមូលដ្ឋាន ជាកិច្ចបន្តនេះ អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនកីឡាករ/ការិនីទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុង​ការជួបជុំជាមហាគ្រួសារនៃកីឡាកម្ពុជា។ សុំប្រសិទ្ធិពរ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ…

សម្តេចតេជោ ហ៊ុន សែន៖ «សូមទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំរកា សូមប្រទានប្រោះព្រំទឹកអម្រឹត ថ្វាយព្រះពរជ័យ សម្តេចព្រះមហាក្សត្រី»

FN ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «សូមក្រាបបង្គំទូលថ្វាយសម្តែងនូវអំណរ ព្រះមហាករុណាទិគុណ ប្រកបដោយបិតិសោមនស្សរីករាយដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទាននូវព្រះសព្ទសាធុការពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរ រួមនឹងផ្កាដ៏ស្រស់ល្អមួយកន្រ្តក់ ដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងឱកាសខួបចំរើនជន្មាយុរបស់ទួលព្រះបង្គំជាខ្ញុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ»។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យ បួងសួងដល់វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងដួងព្រះវិញ្ញាណក័្ខន្ធ អតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសសូមទេវតាថែរក្សា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ព្រះនាម កិមិរាទេវី សូមប្រទានប្រោះព្រំទឹកអម្រឹត ថ្វាយព្រះពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានមរតកតេជោ និងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃខួបកំណើតគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់។ ចំណែកនៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិសារអាហារ ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន * សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសដល់ជនរួមជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានពន្យារការធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួតកីឡាស៊ីហ្គេមរហូតដល់ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យានេះ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ត្រូវបានបំភ្លេចបំផ្លាញដោយសារភ្លើងសង្រ្គាម ហើយមួយវិញទៀតនោះ គឺក្នុងដំណាក់កាលនេះកម្ពុជា ត្រូវការពេលវេលាក្នុងការអភិវឌ្ឍ ប្រទេសជាតិ។ * ទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន…