នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្លាំងអាវុធហត្ថចុះបង្ក្រាប ទីតាំងស្តុកឈើប្រណិតមួយកន្លែង នៅស្រុកស្នួល, រកឃើញឈើ៨៦ដុំ

FN ៖ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈគណៈកម្មាធិការ បង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី ​បានចុះទៅបង្ក្រាប និងរឹបអូស ឈើប្រណិតជាច្រើន ដែលក្រុមឈ្មួញគរទុកចោល ស្ថិតនៅស្រុកស្នូល ខេត្តក្រចេះ។ មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត​ ប៊ុនថា បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះថា «នៅថ្ងៃម្សិលមិញ កម្លាំងយើងសហការជាមួយកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគីរីបាន ចុះបង្ក្រាប និងរឹបអូសគំនរឈើដែលលាក់ទុកនៅក្នុង (ចំការកៅស៊ូ) ចំណុចខាងលើ ហើយមន្រ្តីរដ្ឋបាលព្រែឈើ ស្រុកស្នូល បានធ្វើការវាស់វែងរួចឃើញថា ឈើសុក្រំចំនូន៨៦ដុំស្មើនឹង48,507ម៉ែត្រគូប, ម៉ូតូ១គ្រឿងម៉ាក Air Bladeគ្មានស្លាកលេខ, សៀវភៅកត់ត្រាឈើចំនួន២ក្បាល និងទូរសព័្ទដែមួយគ្រឿង»។ បើតាមលោកឧត្តមសេនីយ៍ ម្ចាស់ឈើបានរត់គេចខ្លួនបាត់ ដោយឡែក វត្ថុតាងបានយកមករក្សាទុកនៅក្នុងក្រុមហ៊ុន DTC Group។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់ឈើ និងអ្នកពាក់ព័ទ្ធដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើក ទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៦,៣% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦នេះ។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣១,៣% និងវិស័យសេវាកម្មប្រមាណ ៤២,៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពី ៣៥,៦%-២៦,៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង។ ក្រសួងកសិកម្មបានផ្សព្វផ្សាយថា បើទោះបីជាកសិកម្ម បានជួបប្រទះនូវគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួតនៅដើមរដូវ និងជំនន់នៅចុងរដូវវស្សាក៏ដោយ ក៏កម្ពុជាទទួលបាននូវសមិទ្ធផល ជាវិជ្ជមានប្រកបដោយមោទនភាព ដូចបានរៀបរាប់ខាងលើ ពោលគឺវិស័យកសិកម្មឆ្នាំ២០១៦ នេះមានកំណើនរហូតទៅដល់ ៣% ល្អប្រសើរជាងឆ្នាំ២០១១៥ មុននេះដែលទទួលបានត្រឹមតែ០,២៤%៕ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ *…

សុន្ទរកថា និងការដកស្រង់ប្រសាសន៍ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារ ឆ្នាំ ២០១៧-២០១៨

ថ្ងៃទី ១១ ជួបមន្រ្តីរាជការ និងថ្ងៃទី ១៣ ជួបយុទ្ធជនពិការ ថ្ងៃនេះ អាចជាវេទិកាចុងក្រោយទាក់ទិនជាមួយនឹងស្ថាប័ន។ ពិតមែនតែនៅសល់វេទិកាពីរទៀតមុនចូល ឆ្នាំខ្មែរ គឺជួបមន្រ្តីរាជការរបស់យើងនៅខេត្តសៀមរាប នៅល្ងាចស្អែក និងព្រឹកថ្ងៃទី ១៣ ជួបយុទ្ធជនពិការ។ ផ្លាស់ប្ដូរទីតាំង ព្រោះចង់អោយមន្រ្តី និងកសិករ មកទស្សនកិច្ចវិមានសន្ដិភាព ការផ្លាស់ប្ដូរកន្លែងមកទីនេះ មិនមែនតម្រូវ និងសម្រួលដល់ការចូលរួមរបស់ខ្ញុំ និងឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំនោះទេ ក៏ប៉ុន្តែសំខាន់ គឺបានអញ្ជើញកសិករអោយមកចូលរួមនៅក្នុងសន្និបាតបូកសរុបការងារ​កសិកម្មនេះ ចូលមកកាន់វិមានសន្ដិភាព ហើយសង្ឃឹមថា បន្ទាប់ពីនេះទៅ ប្រសិនបើតំណាងកសិកររបស់ យើង ក៏ដូចជាមន្រ្តីរាជការ ដែលអញ្ជើញមកពីតាមខេត្ត​ចង់ទស្សនកិច្ចនៅបណ្ដាអាគារនៅទីតាំងវិមានសន្ដិ ភាពនេះ ក៏សូមអញ្ជើញ។ (បញ្ចប់សេចក្ដីអធិប្បាយ) ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារឆ្នាំ ២០១៧-២០១៨ » នាពេលនេះ។ សន្និបាត បូកសរុបការងារកសិកម្ម ដែលប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ការ ចូលរួមពិភាក្សា បូកសរុប…