បេឡាជាតិរបបសន្តិសុខសង្គម អំពាវនាវដល់អ្នកបើកបរយានយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន នាឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានអំពាវនាវផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កម្មករនិយោជិត និងអ្នកបើកបរទាំងអស់ ក្នុងពេលធ្វើដំណើរជិតឆ្ងាយ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ជាប់ជានិច្ច។ ប.ស.ស បានណែនាំឲ្យអ្នកបើកបរទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖ * ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទាំងអ្នកបើកបរ អ្នកជិះខាងក្រោយ និងកុមារ ពេលធ្វើដំណើរតាមម៉ូតូ * ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ពេលធ្វើដំណើរតាមរថយន្ត ទាំងអ្នកបើកបរ និងអ្នករួមដំណើរ * បើពិសាគ្រឿងស្រវឹង កុំបើកបរឲ្យសោះ * កុំបើកបរលើសល្បឿងកំណត់ * កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ * កុំធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ កុំជិះលើដំបូង កុំដាក់ដៃលយចេញក្រៅ កុំឈរតោងរយីងរយោង * គោរពសិទ្ធិអាទិភាពពេលបើកបរ និងបើកបរចេះអធ្យាស្រ័យ * កុំប្រើទូរសព្ទដៃក្នុងពេលកំពុងបើកបរ * ត្រួតពិនិត្យយានយន្ត និងគ្រឿងម៉ាស៊ីន មុនពេលបើកបរ * ត្រូវមានបណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត * ត្រូវមានសម្ភារៈចំណាំងផ្លាតលើខ្លួន ឬយានយន្ត នៅពេលធ្វើដំណើរពេលយប់ នៅកន្លែងដែលគ្មានភ្លើងបំភ្លឺ។

រាជរដ្ឋាភិបាលផ្តល់អាទិភាពដល់រោងម៉ាស៊ីនកិនស្រូវ២កន្លែង នៅខេត្តបាត់ដំបង ឲ្យទទួលបានកម្ចីឥណទានពីធនាគារ ADB យកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ

FN ៖ រោងម៉ាស៊ីនកិនស្រូវចំនួន ២កន្លែង​ នៅខេត្តបាត់ដំបង ដែលជារោងម៉ាស៊ីនមានអាជ្ញាបណ្ណត្រឹមត្រូវ ក្នុងការនាំអង្ករចេញទៅបរទេសនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិអាទិភាពឲ្យទទួលបានប្រាក់កម្ចីឥណទាន ពីធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីយកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ តាមរយៈគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តបាត់ដំបង។ គម្រោងនេះ ត្រូវបានលើកឡើងដោយលោក ឈឹម សាបុន នាយកគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តដំបង នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង ក្នុងឱកាសរៀបចំជួបជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលមានអាជ្ញាបណ្ណនាំអង្ករចេញទៅលក់នៅបរទេស ដែលមានទីតាំងនៅខេត្តបាត់ដំបង ដើម្បីពិភាក្សាស្វែងយល់ និងផ្សព្វផ្សាយ អំពីការផ្តល់ប្រាក់កម្ចីឥណទាន ពីធនាគារ ADB ជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចំនួន២ ដែលមានអាទិភាពមុនគេ ក្នុងខេត្តបាត់ដំបង។ លោកនាយកថ្លែងយ៉ាងដូច្នេះថា «នេះជាឱកាសល្អមួយសម្រាប់ខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល សហការជាមួយធនាគារ ADB បានបង្កើតគម្រោង RICE-SDP នេះឡើង ដើម្បីលើកស្ទួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករខ្នាតធំ ងាយស្រួលក្នុងការផលិត…

សូមជូនដំណឹង! ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ជូនពលរដ្ឋខ្មែរនៅកូរ៉េ

FN ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ សហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» ដ៏ធំប្រចាំឆ្នាំជាលើកដំបូង នៅសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើម្បីបង្កើតភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅ និងធ្វើការនិងសិក្សា នៅសាធារណរដ្ឋកូរ៉េ ក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ ។ ព្រឹត្តិការណ៍នេះ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកអគ្គរាជទូត សមាជិករដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ អភិបាលក្រុងស៊ូវ៉ុន និងបណ្ដាវិស័យឯកជនដែលជាអ្នក ចូលរួមជួយឧបត្ថមកម្មវិធី។ ព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ»នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០១៧ ចាប់ពីម៉ោង ១០៖៣០ព្រឹក ដល់ម៉ោង៦៖០០ល្ងាច នៅសួនកំសាន្ដ Manseok Park នាទីក្រុងស៊ូវ៉ុន ខេត្តខ្យងគី សាធារណរដ្ឋកូរ៉េ ជាមួយនឹងកម្មវិធីប្រពៃណីជាច្រើនដូចជា ពិធីសាសនា ពិធីពូនភ្នំខ្សាច់ ការបង្ហាញក្បាច់គុណបុរាណខ្មែរ កម្មវិធីសម្ដែង សិល្បៈប្រពៃណី ការលេងល្បែងប្រជាប្រិយ…