ត្រីមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ចូលថវិកាជាតិបាន៧៦៨លានដុល្លារ កើនឡើងដល់៩២%

FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៧នេះ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ បង់ចូលថវិកាជាតិបានប្រមាណ៧៦៨លានដុល្លារ កើនឡើង៩២ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ កិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានពន្ធដារ បានបង្ហាញ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។ លោកលើកឡើងថា សម្រាប់ខែមីនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ១,៦៦៨,១៧៦.៧៩ លានរៀល (ប្រមាណជា ៤១៧.០៤ លានដុល្លារ)។ លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន…

ក្រសួងការងារ៖ ឆ្នាំ២០១៦ កម្ពុជានាំចេញវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង បានជាង៧ពាន់លានដុល្លារ កើន៧%

FN ៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅលក់នៅទីផ្សារបរទេស មានជាង៧ពាន់លានដល្លារអាមេរិក ពោលកើនឡើង៧.២ភាគរយ។ របាយការណ៍បានបង្ហាញថា នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គិតជាទឹកប្រាក់មានចំនួន «៧ ៣២១.៧៧លានដុល្លារអាមេរិក» កើនឡើង ៧.២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។ របាយការណ៍ដដែល​បានបន្តថា នៅឆ្នាំ២០១៥ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនេះ គិតជាទឹកប្រាក់ ៦ ៨២៧.១លានដុល្លារអាមេរិក កើនឡើង ១៤.៥ភាគរយ។ រីឯទីផ្សារធំៗ ដែលកម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនោះ រួមមាន៖ ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា។ សូមជម្រាបថា សម្រាប់ឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មរួមរបស់កម្ពុជា បានកើនដល់ «១០.៦ពាន់លានដុល្លារអាមេរិក»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែក​សញ្ញាបត្រ​ដល់និស្សិត​សកលវិទ្យាល័យ​អាស៊ីអឺរ៉ុប ជិត២ពាន់នាក់ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះអញ្ជើញ​ជាអធិបតីប្រគល់​សញ្ញាបត្រ ​ដល់និស្សិតសកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៧, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៥, ថ្នាក់អនុបណ្ឌិតជំនាន់ទី៩ ថ្នាក់បណ្ឌិតជំនាន់ទី១ និងទី២។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាថ្ងៃដំបូងនៅក្នុងឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលសម្តេចបានអញ្ជើញមកចែកសញ្ញាបត្រដល់និស្សិត។ សម្តេចតេជោ ហ៊ុន សែន បានហៅការចែកសញ្ញាបត្រថ្ងៃនេះ មិនមែនជាការចៃដន្យនោះឡើយ តែជាវឌ្ឍនភាពដ៏ធំមួយសម្រាប់ការអប់រំ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីមានជនបរទេសជាច្រើន ដូចជាអាមេរិក កូរ៉េ ចិន ឡាវ និងវៀតណាម…