ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បោះផ្សាយសៀវភៅចំណេះដឹងទូទៅដ៏មានសារសំខាន់​ អំពីការផលិតទឹកស្អាត និងការកំណត់ថ្លៃលក់ទឹកស្អាត ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនទូទៅ

FN ៖ នាឱកាសនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្ងៃទី១៨-២១ ខែមេសា ឆ្នាំ២០១៧ ក្រសួងបានចេញផ្សាយនូវសៀវភៅចំណេះដឹងទូទៅ ដ៏មានសារសំខាន់អំពីការផលិតទឹកស្អាត និងកំណត់ថ្លៃលក់ទឹកស្អាត ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនទូទៅ ជៀសវាងការចាញ់បោកការឃោសនារបស់ជនឆ្លៀតឱកាសមួយចំនួនតូច ដែលបានលើកយកបញ្ហាទឹកស្អាតមកធ្វើជាប្រធានបទ​ សម្រាប់វាយប្រហារមួលបង្កាច់មកលើរាជរដ្ឋាភិបាល ជាពិសេសនៅអំឡុងពេលមុនការបោះឆ្នោតម្តងៗ។ សៀវភៅចំណេះដឹងទូទៅ ដ៏មានសារប្រយោជន៍មួយក្បាលនេះ មានបកស្រាយអំពីដំណើរការនៃការផលិតទឹកស្អាត ប្រព័ន្ធផលិតកម្មទឹកស្អាត អំពីប្រភពទឹក (ទឹកឆៅ) គ្រោះថ្នាក់នៃការប្រើប្រាស់ទឹកឆៅ ការផ្គត់ផ្គង់ទឹកនៅទីប្រជុំជន និងជនបទ ការកំណត់ថ្លៃលក់ទឹកស្អាតដែលឈរលើមូលដ្ឋានគណនាជាលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងសុក្រឹត្យ និងព័ត៌មានសំខាន់ៗផ្សេងៗ ទៀតទាក់ទងនឹងវិស័យទឹកស្អាតនៅកម្ពុជា និងជាពិសេសបានបង្ហាញពីផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ទឹកស្អាតទីប្រជុំជន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់នូវទស្សនវិស័យយ៉ាងច្បាស់លាស់ សម្រាប់វិស័យទឹកស្អាត “ប្រជាជនគ្រប់រូបត្រូវទទួលបានទឹកស្អាត ដែលមានគុណភាពល្អ ថ្លៃសមរម្យ និងមានចីរភាព នៅត្រឹមឆ្នាំ២០២៥។ សាធារណជនទូទៅអាច download ឯកសារដ៏មានប្រយោជន៍នេះ និងឯកសារសំខាន់ៗដទៃទៀតជាច្រើន ជា File PDF នៅលើគេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕

រដ្ឋមន្ត្រីក្រសួងរ៉ែ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ចុះផ្អាក និងទប់ស្កាត់ស្ថានីយប្រេងឥន្ធនៈ ដែលគ្មានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព

FN ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានធ្វើលិខិតផ្ញើទៅដល់ គ្រប់អភិបាលរាជធានី-ខេត្ត ទាំងអស់ទូទាំងប្រទេស ដោយជំរុញឲ្យមានការរិតបន្តឹង ចំពោះស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលបើកអាជីវកម្មក្នុងភូមិសាស្ត្ររាជធានីខេត្ត ឲ្យគោរពនូវលក្ខខណ្ឌ បច្ចេកទេសសុវត្ថិភាព ដើម្បីកាត់បន្ថយទប់ស្កាត់ និងបង្ការនូវឧប្បទវហេតុផ្ទុះ ឬឆាបឆេះនានាកើតឡើង។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យ អភិបាលរាជធានីខេត្តទាំងអស់ ធ្វើការផ្អាកនិងទប់ស្កាត់រាល់ការសាងសង់ ស្ថានីយប្រេងឥន្ធនៈថ្មីណា ដែលពុំមានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែនិងថាមពល៕

រដ្ឋមន្រ្តី វង សូត៖ រាជរដ្ឋាភិបាលដាក់ចេញផែនការ៣ឆ្នាំ កាត់បន្ថយចំនួនកុមារ រស់នៅតាមណ្ឌលឲ្យបាន៣០%

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្គមកិច្ចដែលជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា លើផែនការសកម្មភាពជាតិ ចូលរួមកាត់បន្ថយកុមារដែលរស់នៅ តាមមណ្ឌលកុមារកំព្រារយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ឲ្យបាន៣០ភាគរយ ដើម្បីបង្ការ ការបញ្ចូលកុមារងាយរងគ្រោះ ទៅមណ្ឌលថែទាំ ក្នុងគោលបំណងទប់ស្កាត់ អំពើរំលោភបំពាននានា ឲ្យបានល្អប្រសើរទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោក ​វង សូត បានបន្ថែមទៀតថា ផែនការសកម្មភាពនេះ នឹងគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រង មណ្ឌលថែទាំកុមារ ដែលជាសមិទ្ធផលគោលនយោបាយ ដ៏មានសារៈសំខាន់​​មួយ ដើម្បីគ្រប់គ្រងការថែទាំកុមារ តាមមណ្ឌលនៅកម្ពុជា។ ផែនការសកម្មភាពនេះ មានយុទ្ធសាស្រ្តសំខាន់ៗចំនួន១១ រួមមានជុំវិញការពង្រឹងក្របខណ្ឌ​បទដ្ឋានគតិយុត្តិ ការពង្រីកសេវាបង្ការ និងឆ្លើយតបប្រកបដោយគុណភាព ការកសាងប្រព័ន្ធសង្គមកិច្ច ការពង្រីកប្រព័ន្ធពិនិត្យតាមដាន និងអធិការកិច្ច ការលើកកម្ពស់សមត្ថភាពរដ្ឋបាល នៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តផែនការនេះ និងកសាងនូវ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលរឹងមាំ។ ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ នូវបាយការណ៍ស្តីពីការកំណត់…