សម្ដេច ស ខេង ចុះកំណត់ហេតុជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ដើម្បីពង្រឹងតំបន់ព្រំដែនឲ្យ​ក្លាយជាព្រំដែន​មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពី កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៧ ជាមួយលោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពង្រឹងតំបន់ព្រំដែនកម្ពុជា-ឡាវ ឲ្យក្លាយជាព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការចុះហត្ថលេខាលើកំណត់ហេតុខាងលើនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារវាងប្រមុខក្រសួងទាំងពីរ និងគណៈប្រតិភូ កម្ពុជា-ឡាវ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងយ៉ាងដូច្នេះថា «កិច្ចពិភាក្សាការងាររវាង កម្ពុជា-ឡាវនេះ គឺដើម្បីជជែកគ្នា ពិនិត្យសភាពការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ ព្រំដែនរវាងប្រទេសទាំងពីរ ថាតើយើងធ្វើបានអ្វីខ្លះ នៅសេសសល់អ្វីខ្លះ និងពិនិត្យវាយតម្លៃលើកិច្ចកាលពី​១ឆ្នាំកន្លងមក»។ លោកអគ្គស្នងការរងបានបន្តថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារខាងលើ សម្ដេចក្រឡាហោម ស ខេង និងលោករដ្ឋ​មន្រ្តីឡាវ ស៊ុមកែវ ស៊ីឡាវង្ស បានធ្វើកំណត់ហេតុស្ដីពី…

សម្តេចតេជោ ហ៊ុន​ សែន ផ្ញើសារលិខិតអបអរសាទរ​ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នាថ្ងៃទី២៥ ខែមេសានេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតផ្លូវការមួយអបអរសាទរ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ នៅក្នុងលិខិតផ្លូវការនោះ បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាល សម្តេចតេជោ សូមសំដែងការ អបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «បញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍសងគមន៍» ក្នុងគោលបំណងជំរុញ និងបំផុស ការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម សំដៅរួមចំណែកដល់ការ ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងគ្រប់សកម្មភាពទាំងអស់ ដែលបានកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ និងយល់ដឹងកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទដើម្បីផ្លាស់ប្តូរ ផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋក្នុងការប្រតិបត្តិ នៃការរស់នៅមានអនាម័យល្អ និងការចេះការពារការចម្លងជំងឺគ្រុនចាញ់ផងដែរ៕

ពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព

FN ៖ នៅក្នុងកិច្ចជួបសំណេះសំណាល និងពិភាក្សា​ការងារ​​រវាង នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ ក៏មានពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងរបស់ កម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក។ ពិធីសារចំនួន៤នោះរួមមាន៖ ១៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ចុះហត្ថលេខាជាមួយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ២៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងការងាររបស់វៀតណាម ៣៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម ៤៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ។