គ.ជ.ប បើកវគ្គបណ្តុះបណ្តាល ដល់តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការរៀបចំការបោះឆ្នោត រាជធានី-ខេត្ត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅទីស្តីក្រសួងមហាផ្ទៃក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា «ការបណ្តុះបណ្តាលនៅដំណាក់កាលចុងក្រោយ មានទ្រង់ទ្រាយធំ៤ថ្នាក់ ចាប់ផ្តើមពីពេលនេះ ទៅនៅថ្នាក់ជាតិ គ.ជ.ប បន្តទៅថ្នាក់ គធ.ខប ថ្នាក់ប្រមូលផ្តុំក្រុង-ស្រុក-ខណ្ឌ និងថ្នាក់ប្រមូលផ្តុំឃុំ-សង្កាត់ ដែលនឹងបញ្ចប់ នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត នេះជាដំណាក់កាលដ៏សំខាន់បំផុត ដែលកំណត់ជោគជ័យ ឬមិនជោគជ័យនៃការរៀបចំការបោះឆ្នោត»។ អគ្គលេខាធិការ បានបន្តថា ការសម្រេចបានការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត គ្រាន់តែជាលទ្ធផលសម្រេច បានតាមដំណាក់កាល ប៉ុន្តែការសម្រេចបានជោគជ័យបន្តទៀត ក្នុងដំណាក់កាលបោះឆ្នោត…

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ជំរុញអាស៊ានយកចិត្តទុកដាក់លើការមកដល់នៃសេដ្ឋកិច្ចឌីជីថល

FN ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ាន បានជំរុញឲ្យសមាជិកអាស៊ានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនពាក់ ព័ន្ធនិងសេដ្ឋកិច្ចដីជីដល។​ លោករដ្ឋមន្រ្តីលើកឡើងដូច្នេះ ក្នុងឱកាសចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៤ ក្រោមប្រធានបទ «បង្កើនភាពជាដៃគូ វិបុលភាពជាមួយគ្នានៅក្នុងសេដ្ឋកិច្ចពិភពលោកថ្មីមួយ» រៀបចំឡើងដោយវិទ្យាស្ថានភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាស៊ាន (ASLI) ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗ និងស្វែងរកដំណោះស្រាយសមស្រប សំដៅពន្លឿនការភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាព នៅក្នុងសេណារីយ៉ូសកលលោកថ្មី ដែលបានធ្វើឡើងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ទើបបញ្ចប់ទៅនៅថ្ងៃម្សិលមិញនេះ។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍសេវាកម្មតាមប្រព័ន្ធឌីជីថលសម្រាប់អាស៊ាន និងបានស្នើដល់អ្នកតាក់តែងគោលនយោបាយ ពិចារណាលើវិធានការមួយចំនួន ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្ត និងសន្តិសុខ នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានដូចជា៖ បន្តធ្វើបដិវត្តអ៊ិនធើណេត, ពន្លឿនការច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុចល័ត និងពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ព្រមទាំងតភ្ជាប់ទីក្រុងនៅក្នុងតំបន់។ «នៅក្នុងឆ្នាំ ២០២៥ បដិវត្តឌីជីថល អាចនឹងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃនៅក្នុងតំបន់អាស៊ាន។ ការកើនឡើងនូវចំនួនប្រជាជនវ័យក្មេង ជាមួយទូរស័ព្ទវៃឆ្លាតយ៉ាងច្រើន បានផ្តល់ឱកាសសម្រាប់អាស៊ាន ក្នុងការបង្កើត និងអភិវឌ្ឍន៍សេវាកម្មឌីជីថលថ្មីៗ ជាពិសេសសវាកម្មហិរញ្ញវត្ថុចល័ត និងពាណិជ្ជកម្មតាមអេឡិចត្រូនិក»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។ «សេដ្ឋកិច្ចឌីជីថល អាចមានអនុភាពខ្ពស់ ជាកម្លាំងចលករសម្រាប់ការធ្វើសមាហរណកម្ម ហើយនេះគឺជាហេតុផលសំខាន់…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរកម្មករ កម្មការនី ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន នៅក្នុងទិវា «ពលកម្មអន្តរជាតិ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារខ្លីមួយ នៅលើ Facebook ផ្លូវការសម្តេចតេជោ ដោយបានជូនពរចំពោះ បងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា នៅក្នុងទិវា «ពលកម្មអន្តរជាតិ» នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។ Facebook ផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា «ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ លើកទី១៣០ បន្ថែមលើសារលិខិតដែលខ្ញុំផ្ញើជូនរួចមកហើយ ជាថ្មីម្តងទៀត ខ្ញុំសូមផ្ញើជូននូវការជូនពរចំពោះបងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា»។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេច បានយកការសំរាកថ្ងៃនេះ មកលេងកីឡាបន្ទាប់ពី ការហត់នឿយមួយរយៈ កន្លងមកនេះ ដើម្បីថែរក្សាសុខភាពឲ្យបានរឹងមាំជានិរន្តិ៍៕