ឆ្នាំនេះកាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​​ពីសប្បុរ​សជន​នានា​សរុប​ចំនួនជាង ១៣លាន​៤សែន​ដុល្លារ​សហរដ្ឋអាមេរិក

FN ៖ ​នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា។ សម្រាប់ឆ្នាំ២០១៧នេះកាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបពីសប្បុរសជននានាសរុបចំនួន​ ១៣,៤១០,២៨០ដុល្លារសហរដ្ឋអាមេរិក៕

គ.ជ.ប ចំណាយ ៧៥ម៉ឺនដុល្លារ ទិញទឹកខ្មៅជ្រលក់ចង្អុលដៃ សម្រាប់បោះឆ្នោតឃុំ-សង្កាត់

DAP ៖ អ្នកនំាពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ គ.ជ.ប នឹងចំណាយថវិកាចំនួន ៧៥ម៉ឺនដុល្លារ សម្រាប់ទិញទឹកខ្មៅជ្រលក់ចង្អុលដៃ សម្រាប់ដំណើរការបោះឆ្នោត។ លោក ហង្ស ពុទ្ធា  ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សា ជាមួយតំណាងឯកអគ្គរាជទូតជប៉ុន សហគមន៍អឺរ៉ុប (EU) និងស្ថានទូតអាមេរិក នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ថា  «គ.ជ.បនឹងចំណាយថវិកា៧៥ម៉ឺដុល្លារ លើការទិញទឹកខ្មៅ សម្រាប់ប្រើប្រាស់ការបោះឆ្នោត ឃុំ-សង្កាត់នាពេលខាងមុខ »។ លោកក៏បានឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតខាងមុខ ខាងសហគមន៍អឺរ៉ុប ក៏បញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា ។ ជាងនេះទៀត អ្នកសង្កេតការណ៍នោះ នឹងបន្តតាមដានការបោះឆ្នោត រហូតដល់ការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រផងដែរ។ លោកបញ្ជាក់ថា « ខ្ញុំសូមជម្រាបថា អ្នកសង្កេតការណ៍អន្តរជាតិបច្ចុប្បន្នមាន៤១រូប ក្នុងនោះស្ត្រី១៨រូប។ ចំពោះមុខនេះ មានអ្នកសង្កេតការណ៍ មកពីតាមស្ថានទូត  និងអង្គការសង្គមស៊ីវិលនានា »។…

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា កំណត់យកថ្ងៃទី១២ ខែឧសភា បើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា

FN ៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ដើម្បីបើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ជាមួយប្រជាពលរដ្ឋទាំង ៤៩៣គ្រួសារ ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា ចំពោះបញ្ហារឿងតម្លៃ ដែលធ្វើឡើងនៅទីស្ដីការក្រសួងដែនដី។ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់នៅលើ Facebook Page ថា «ខ្ញុំសូមគោរពអញ្ជើញបងប្អូន ប្រជាពលរដ្ឋដែលរស់នៅអគារ ប៊ូលឌីញស បានជ្រាបថា​ ខ្ញុំដឹកនាំប្រជុំថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០១៧​ ម៉ោង០៨៖៣០នាទីព្រឹក នៅក្រសួងដែនដី​ ដើម្បីដោះស្រាយ បញ្ចប់បញ្ហា​»។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ បញ្ហាអាគារប៊ូឌីញ «ស» ត្រូវបានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបើកកិច្ចប្រជុំ រួចម្ដងហើយ ដោយក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ បានព្រមព្រៀង សម្រេចចិត្តលក់ទាំងអស់គ្នា ដើម្បី​ទទួល​យក​ប្រាក់ ប៉ុន្ដែនៅឡើយតែចំពោះតម្លៃ។…