ទេសរដ្ឋមន្រ្តី ជា សុផារ៉ា កំណត់យកថ្ងៃទី១២ ខែឧសភា បើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា

FN ៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ដើម្បីបើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ជាមួយប្រជាពលរដ្ឋទាំង ៤៩៣គ្រួសារ ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា ចំពោះបញ្ហារឿងតម្លៃ ដែលធ្វើឡើងនៅទីស្ដីការក្រសួងដែនដី។ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់នៅលើ Facebook Page ថា «ខ្ញុំសូមគោរពអញ្ជើញបងប្អូន ប្រជាពលរដ្ឋដែលរស់នៅអគារ ប៊ូលឌីញស បានជ្រាបថា​ ខ្ញុំដឹកនាំប្រជុំថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០១៧​ ម៉ោង០៨៖៣០នាទីព្រឹក នៅក្រសួងដែនដី​ ដើម្បីដោះស្រាយ បញ្ចប់បញ្ហា​»។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ បញ្ហាអាគារប៊ូឌីញ «ស» ត្រូវបានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបើកកិច្ចប្រជុំ រួចម្ដងហើយ ដោយក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ បានព្រមព្រៀង សម្រេចចិត្តលក់ទាំងអស់គ្នា ដើម្បី​ទទួល​យក​ប្រាក់ ប៉ុន្ដែនៅឡើយតែចំពោះតម្លៃ។…

សាលាក្តីខ្មែរក្រហម ចេញសេចក្តីថ្លែងការណ៍ ច្រានចោលការចុះផ្សាយកាសែតភ្នំពេញប៉ុស្តិ៍​ ដាក់ចំណង់ជើង «ការពិចារណាផ្អាកសំណុំរឿងនានានៅ សាលាក្តីខ្មែរក្រហម»

FN ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកត់សម្គាល់ទៅលើអត្ថបទកាសែត ភ្នំពេញប៉ុស្តិ៍ មាន ចំណងជើងថា «ការពិចារណាផ្អាក សំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម» ដែលចេញផ្សាយលើទំព័រកាសែត ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ យោងតាមអត្ថបទមួយនេះសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ជូនដំណឹងដល់ សាធារណជនដោយផ្ទាល់ ដើម្បីបញ្ចៀសនូវការស្មានដោយ ផ្អែកទៅលើ អង្គហេតុមិនត្រឹមត្រូវ ជាពិសេសដោយ សារតែភាគីខ្លះបានលើកឡើងយ៉ាងច្បាស់ ឬដោយប្រយោល រួចហើយជាមួយកាសែតនេះអំពីអត្ថិភាពនៃសេចក្តីសម្រេច។ សហចៅក្រមស៊ើបអង្កេត បានស្នើឲ្យភាគីដាក់សេចក្តីសន្និដ្ឋានសម្រាប់សំណុំរឿង ០០៣, ០០៤ និង ០០៤/២ និងការិយាល័យរដ្ឋបាល របស់តុលាការ ដោយបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនអំពីស្ថានភាពថវិកាសម្រាប់សាលាក្តីនិងផលប៉ះពាល់នៃស្ថានភាព ថវិកានេះចំពោះ អនាគតនៃសំណុំរឿងទាំងនេះ។ សំណើនេះត្រូវបានផ្ញើជូនដោយសម្ងាត់ ពីព្រោះនេះ គឺជាផ្នែកមួយនៃដំណាក់កាលស៊ើបអង្កេត ដែលជាទូទៅត្រូវតែរក្សាការសម្ងាត់ ហើយម្យ៉ាងទៀត ពីព្រោះតែបញ្ហានេះ មានភាពរសើបខ្លាំង ការិយាល័យរដ្ឋបាល នឹងត្រូវពិគ្រោះ ជាមួយអង្គការសហប្រជាជាតិ និង រាជរដ្ឋាភិបាលកម្ពុជា អំពីបញ្ហាពាក់ព័ន្ធនឹងថវិកា។ នេះជាបញ្ហារសើប និងមិនត្រូវយកមកពិភាក្សា ជាសាធារណៈ នៅក្នុងដំណាក់កាល…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

FN ៖ ​នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធី ប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា។ ឆ្នាំនេះកាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​​ពីសប្បុរ​សជន​នានា​សរុប​ចំនួនជាង ១៣លាន​៤សែន​ដុល្លារ​សហរដ្ឋអាមេរិកខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាដែលកាកបាទក្រហមប្រមូលបានកាលពីឆ្នាំទៅ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ គ្រោះរាំងស្ងួត តាមរយៈការចែកទឹក និងជីកអណ្តូងទឹកជូនប្រជាពលរដ្ឋ។ * ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់កាកបាទក្រហមកម្ពុជា ដែលបានចូលរួម ចំណែកយ៉ាងសស្រាក់សស្រាំក្នុងការជួយដល់ប្រជាពលរដ្ឋ និងជួយរំលែកទុកលំបាករបស់រាជរដ្ឋាភិបាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទ…