ប្រធាន គ.ជ.ប បង្ហាញពីសារៈសំខាន់ចំនួន៤ចំណុចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងដំណាក់កាលនៃបោះឆ្នោត

FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានបង្ហាញពីសារៈសំខាន់ចំនួន៤ចំណុចរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងដំណាក់កាលនៃបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។ តាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ មិនអាចដំណើរការទៅកើតទេ បើគ្មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ប៉ុន្តែអ្នកសារព័ត៌មាន មិនអាចធ្វើអ្វីប្រាសចាកពីវិជ្ជាជីវៈរបស់ខ្លួនបានទេ។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានលើកឡើងចំណុចសំខាន់៤ចំណុច ដែលឆ្លើយតបទៅនឹងហេតុផល គ.ជ.ប ត្រូវមានក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មានរួមមាន៖ ទី១៖ សារសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំពោះការបោះឆ្នោត ទី២៖ អំណាចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទី៣៖ ការគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអាជីព ទី៤៖ ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណាក់កាលបោះឆ្នោត។

ប្រធាន គ.ជ.ប អំពាវនាវ៥ចំណុច សម្រាប់ប្រជាពលរដ្ឋ ដែលមានសិទ្ធិ ចូលរួមបោះឆ្នោត អាណត្តិទី៦

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអំពាវនាវតាមរយៈទូរទស្សន៍ជាតិកម្ពុជា ចំនួន៥ចំណុច ដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធដែល គ.ជ.ប តម្រូវ ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។ លោក ស៊ិ​ក ប៊ុនហុក បានអំពាវនាវ ដោយមានខ្លឹមជាអាទិ៍ដូចខាងក្រោម៖ ១៖ ប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ទាំងអស់ត្រូវត្រៀមខ្លួន និងឯកសារពាក់ព័ន្ធដើម្បីចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ២៖ ករណីពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខូច ឬបាត់ ត្រូវទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) បម្រើឱ្យការបោះឆ្នោត ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ ឱ្យបានទាន់ពេលវេលា។…

ប្រធាន គ.ជ.ប ពន្យល់ពីរបៀបជៀសវាងការលួចបន្លំសន្លឹកឆ្នោត ដល់ពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានពន្យល់ពីរបៀបជៀសវាងការ លួចបន្លំសន្លឹកឆ្នោត ដល់ពលរដ្ឋសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្រ្តាចារ្យ១៧០០នាក់ នៅវិមានចម្រើនសេរីមង្គល ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការលួចបន្លំសន្លឹកឆ្នោត គឺជាការរំលោភបណ្តាបទដ្ឋានប្រព័ន្ធបោះឆ្នោតសំដៅធានា ឬជួយបង្កើនលទ្ធផល សំឡេងឆ្នោតឱ្យគណបក្សនយោបាយណាមួយ។ ការលួចបន្លំសន្លឹកឆ្នោតអាចកើតមានឡើងក្នុងការអនុវត្តនៅដំណាក់កាលនីមួយៗ នៃការបោះឆ្នោត៕