គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នាថ្ងៃ១៤ មិថុនាស្អែក

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នាវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។ នៅថ្ងៃទី១២ ខែមិថុនា ម្សិលមិញ គ.ជ.ប បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ បន្ទាប់ពីមានការខ្វែងគំនិតគ្នា រហូតដល់ជជែកគ្នាឡើងតឹងសរសៃក រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អស់មួយថ្ងៃរួចមក លទ្ធផលអំពីសន្លឹកឆ្នោតបានការ និងបឋមបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ២,៥៨៧សំឡេង រីឯគណបក្សសង្គ្រោះជាតិ ទទួលបានត្រឹមតែ ២,៥៨០សំឡេងប៉ុណ្ណោះ។ ប៉ុន្តែនៅមានបណ្ដឹងចំនួន ៦៦បណ្ដឹងទៀត ដែលមិនទាន់សម្រេចនៅឡើយ ចំពោះការដោះស្រាយ និងសម្រេចលើពាក្យបណ្ដឹងយ៉ាងណានោះ គ.ជ.ប នឹងសម្រេចនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ…

គ.ជ.ប ចាប់ផ្ដើមរាប់សន្លឹកឆ្នោត​នៃការិយាល័យ​ចំនួន២៣ឡើងវិញ ស្ថិតក្នុងឃុំដូង ខេត្តស្វាយរៀង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យបោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ខ្លួន។ ការរាប់សន្លឹកឆ្នោតនៅឃុំដូង បានបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបាន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន ២,៥៩៦សំឡេង គណបក្សប្រជាជនក៏ប្ដឹងទៅ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC)។ ក្រោយការរាប់នៅ PEC គណបក្សប្រជាជនកម្ពុជា កើនបាន ៦សំឡេង រីឯគណបក្សសង្គ្រោះជាតិ កើនបាន ២សំឡេង ពោលគណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះវិញ។ គណបក្សសង្គ្រោះជាតិ ក៏បានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅ គជប ហើយបានបើកការរាប់នៅវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃនេះតែម្ដង។ ដំណើរការនេះ គ.ជ.ប មានការអញ្ជើញចូលរួមសង្កេតមើល ពីក្រុមសារព័ត៌មានជាតិ-អន្តរជាតិ តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិផងដែរ។ បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំដូង ដែលមានលេខកូដ…

គ.ជ.ប នឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលនៃការបោះឆ្នោត តាមឃុំសង្កាត់ ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ គ.ជ.ប បញ្ជាក់ថា ការពិនិត្យផ្ទៀតផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ បន្ទាប់ពីខ្លួនបានទទួលកញ្ចប់ «ឃ ពិសេស» កញ្ចប់ «ឃ» សម្ភារ និងឯកសារបោះឆ្នោត ពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខ.ប) ទាំង២៥ ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ឆ្នាំ២០១៧។ ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ចូលរួមតាមដាន និងយកព័ត៌មានកុំបីខាន៕