សុន្ទរកថា ថ្លែងក្នុង « វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ » ក្រោមប្រធានបទ៖ «សហថាមភាពនៃគោលនយោបាយ ដើម្បីភាពជាដៃគូជិតស្និទ្ធ»

ឯកឧត្តម ស៊ី ជីនភីង , ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានអង្គប្រជុំ; ឯកឧត្តម, លោកជំទាវ , ជាថ្នាក់ដឹក នាំនៃបណ្តាប្រទេសចូលរួម; ឯកឧត្តម , លោកជំទាវ , លោក , លោកស្រី , ជាទីមេត្រី! ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដែលបានចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តជាតិ» ដ៏សំខាន់នេះ។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង, ក្នុងនាមជាប្រធានអង្គប្រជុំ, ក៏ដូចជាចំពោះរដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» និងបានរៀបចំវេទិកានេះឡើង សម្រាប់ការពិភាក្សាក្នុងចំណោមថ្នាក់ដឹកនាំពិភពលោក ដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តគំនិតផ្តួចផ្តើមនេះ ឱ្យទទួលបានជោគជ័យបន្តទៀត។ ខ្ញុំសូមអបអរចំពោះសុន្ទរកថាប្រកបដោយខ្លឹមសារដ៏ជ្រាល​ជ្រៅរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងកម្មវិធីបើកវេទិកា ពីម្សិលមិញ និងសូមគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើម និងគម្រោងទាំងឡាយ ដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង។ ចិនបាន និងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច,…

សុន្ទរកថា ថ្លែងក្នុង ពិធីឤហារការងារថ្ងៃត្រង់ នៃ «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតបិត្តិការអន្តរជាតិ» ក្រោមប្រធានបទ៖ ការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ

ឯកឧត្តម លោកជំទាវ លោក លោកស្រី! «វិថីសូត្រសតវត្សរ៍ទី ២១ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ» គ្របដណ្តប់ប្រទេសប្រមាណ ៦០ និង ប្រជាជនប្រហែល ៤,៤ ប៊ីលាននាក់ ក្នុងតំបន់ឤស៊ី, អឺរ៉ុប, អូសេឤនី និងឤហ្វ្រិក។ ប្រជាជាតិទាំងអស់នៅតាមបណ្តោយនៃវិថីសូត្រនេះ ធ្លាប់មានអរិយធម៌មួយរុងរឿងលើពិភពលោក ដែលចែករំលែកប្រវត្តិសាស្ត្រ, វប្បធម៌, សាសនា និងទំនៀមទំលាប់ និងភាសាដ៏សម្បូរបែប។ ក្នុងស្មារតីជំរុញកសាងស្មារតីសាមគ្គីភាព, ការយោគយល់គ្នា និងការគោរពនូវវប្បធម៌ខុសៗគ្នា, សំដៅពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ, ខ្ញុំសូមអនុញ្ញាតគូសរំលេចនូវឤទិភាពមួយចំនួនដូចខាងក្រោម៖ ទី ១ ការផ្លាស់ប្តូរទំនាក់ទំនងរវាងស្ថាប័នរដ្ឋ, និស្សិត, សាស្ត្រាចារ្យ, ស្ថាប័នស្រាវជ្រាវ និងសង្គមស៊ីវិល ដោយផ្តោតលើសក្តានុពលនៃកម្លាំងយុវជន, បញ្ញាវន្ត និងបច្ចេកវិទ្យា៖ ការពង្រឹងមិត្តភាព និងចំណងទាក់ទងក្នុង ស្រទាប់យុវជន និងបញ្ញាវន្ត ឤចអនុវត្តបានក្នុងច្រើនរូបភាព ដូចជា ការផ្លាស់ប្តូរផ្នែកសង្គម, វប្បធម៌, សិល្បៈ និងកីឡា, ការផ្លាស់ប្តូរផ្នែកសិក្សាធិការ និងការស្រាវជ្រាវ ពិសេសតាមរយៈការផ្តល់ឤហារូបករណ៍,…

កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១ ចុងឆ្នាំនេះ នៅក្នុងទឹកដីខេត្តសៀមរាប

FN ៖ ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​កម្ពុជា ​លើក​ទី១ ​ឆ្នាំ២០១៧ ​(CAMBODIA ​TRAVEL ​MART ​2017) ​នឹង​រៀបចំ​លើកដំបូង​នៅក្នុង​ទឹកដី​ខេត្តសៀមរាប ​នា​ចុងឆ្នាំ២០១៧ ​ខាងមុខនេះ ​ក្នុង​គោលបំណង​ជំរុញ​ដល់​វិស័យ​ធុរកិច្ច​ទេសចរ​មកកាន់​ដែន​សុវណ្ណភូមិ​ឱ្យ​កាន់តែ​ផុសផុល​ឡើង​។ ពិព័រណ៍​នេះ ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ក្រសួងទេសចរណ៍ ​ក្រោម​កិច្ចសហការ​ជាមួយ ​ក្រុមហ៊ុន ​Slickbooth ​ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍ ​និង​កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​គ្រោង​នឹង​ប្រា​រ​ព្វ​ឡើង ​នៅ​ថ្ងៃទី១៧​-​១៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​ខាងមុខ ​ក្រោម​អធិបតីភាព​របស់ ​លោក ​សូ ​ម៉ា​រ៉ា ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ​តំណាង​លោក ​ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​សាលាខេត្ត ​អ​ជ្ញា​ធរ ​ពាក់ព័ន្ធ ​ព្រមទាំង​ផ្នែកឯកជន ​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​ទៀត​។ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ពី​ពិព័រណ៍ ​CTM ​ឆ្នាំ២០១៧ ​នៅ​សណ្ឋាគារ ​SokhaSiem ​Reap ​Resort ​& ​Convention ​Center ​ខេត្តសៀមរាប ​នា​ថ្ងៃទី១២ ​ខែឧសភា ​ឆ្នាំ២០១៧នេះ ​លោក ​ឱម…