ប្រធាន គ.ជ.ប៖ ទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់ការពារ កុំឲ្យមានការលួចបន្លំ បោះឆ្នោតពីរដង

DAP ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃ ដែលប្រើប្រាស់ក្នុងពេល បោះឆ្នោតលក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ដើម្បីការពារ កុំឲ្យមានការលួចបន្លំ បោះឆ្នោតពីរដង ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា ពេលទឹកថ្នាំពណ៌ខ្មៅ មកដល់កម្ពុជាហើយ នឹងយកទឹកថ្នាំនេះ ទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិសោធន៍ ពីគុណភាពទឹកថ្នាំ ថាតើមានគុណភាព ដូចមាននៅក្នុង លិខិតស្នាមដែរឬទេ ? លោកបន្តថា បើសិនជាក្នុងករណី យកទៅពិសោធន៍ហើយ ទឹកខ្មៅជ្រលក់ម្រាមដៃ គ្មានគុណភាពដូចមានចែង នៅក្នុងក្រដាស នោះទេ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ ប្រធាន គ.ជ.ប បញ្ជាក់ថា “វិធានការ…

លោក ស៊ិក ប៊ុនហុក៖ គ.ជ.ប គ្មានកម្លាំងនគរបាលក្នុងដៃ និងរដ្ឋអំណាច នៅតាមភូមិ-ឃុំ

DAP ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប គ្មានកងកម្លាំងនគរបាល ឬសមត្ថកិច្ច នៅក្នុងដៃនោះទេ ជាពិសេស គ.ជ.ប ក៏គ្មានរដ្ឋអំណាច នៅតាមភូមិ-ឃុំនោះដែរ ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា “ផ្នែកប្រតិបត្តិ របស់រាជរដ្ឋាភិបាល ជាពិសេសដូចជាក្រសួងមហាផ្ទៃ ដែលមានទាំងអាជ្ញាធរមូលដ្ឋាន មានទាំងកងសន្តិសុខ សម្រាប់មើល ថែរក្សាសុវត្ថិភាព គ.ជ.ប គ្មាននគរបាលនៅក្នុងដៃទេ គ.ជ.ប គ្មានរដ្ឋអំណាចនៅតាមភូមិ-ឃុំទេ” ។ លោកបន្តថា ដាច់ខាត គ.ជ.ប ត្រូវតែសហការ ជាមួយផ្នែកប្រតិបត្តិរបស់រាជរដ្ឋាភិបាល ទើបអាចក្ដាប់បាន ព័ត៌មានពលរដ្ឋ ដែលដល់អាយុបោះឆ្នោតនៅតាម ភូមិ-ឃុំដែលពួកគាត់ស្នាក់នៅ ៕

គ.ជ.ប បង្ហាញ​វិធានការ ៥ចំណុច ដែលធានាថាមនុស្សម្នាក់ អាចបោះឆ្នោតបានតែម្ដងគត់

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញវិធានការចំនួន ៥ចំណុច ដែលធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងគត់។ វិធានការទាំង ៥ចំណុច ត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបង្ហាញ និងធ្វើការសាកល្បងគុណភាពទឹកខ្មៅ លុបមិនជ្រះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាសាលប្រជុំក្រសួងមហាផ្ទៃ។ វិធានការ ៥ចំណុច ដែល គ.ជ.ប ធ្វើឡើង ដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់ បោះឆ្នោតបានតែម្តងនេះរួមមាន៖ ទី១៖ ពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ ​បម្រើឲ្យការបោះឆ្នោតជូនអ្នកបោះឆ្នោត ដែលពុំមានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ទី២៖ ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ​​ក្នុងការអនុវត្តការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ​ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ ក្នុងបញ្ជីបោះឆ្នោត មុននឹងធិចសញ្ញាសម្គាល់ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត។ ទី៣៖ ណែនាំឲ្យលេខាធិការដ្ឋានឲ្យធិចលើកប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត និងណែនាំអ្នកបោះឆ្នោតឲ្យធិចនៅលើបញ្ជីបោះឆ្នោតត្រង់ចន្លោះទំនេរ នៃឈ្មោះរបស់អ្នកបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ថា សាមីខ្លួនបានមកបោះឆ្នោត។ ទី៤៖ រំលឹកដល់ភ្នាក់ងារគណបក្សនយោបាយ…