ថ្ងៃនេះ គ.ជ.ប បើកកិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី ការឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឯម សុផាត សមាជិក គ.ជ.ប។ គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាពដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ៕

អង្គការភ្លែន សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បន្ដពង្រឹង និងលើកកម្ពស់អនាម័យជនបទនៅកម្ពុជា ខណៈបច្ចុប្បន្នមាន​ប្រជាពលរដ្ឋយល់ដឹងច្រើនពីផ្នែកអនាម័យ

FN ៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ អង្គការភ្លែន បានចូលរួមសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខា សាសាផ្សព្វផ្សាយគម្រោងលើកកម្ពស់អនាម័យជនបទនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្ដពង្រឹង និងលើកកម្ពស់អនាម័យជនបទនៅ តាមខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ខណៈពេលបច្ចុប្បន្នមានប្រជាពលរដ្ឋយល់ដឹងច្រើនពីផ្នែកអនាម័យ។ ការរៀបចំសិក្ខាសាលានេះធ្វើឡើងដើម្បីបង្ហាញពីគោលដៅ គោលបំណងនៃការធ្វើគម្រោង និងសកម្មភាពអនុវត្តកម្មវិធី ទៅដល់ភាគីពាក់ព័ន្ធ ស្វែងរកការគាំទ្រលើការអនុវត្តន៍កម្មវិធីនៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន កសាងទំនាក់ទំនងរវាងអង្គការ ភ្លែនអន្តរជាតិដៃគូអនុវត្តគម្រោង និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គការដែលធ្វើការ លើវិស័យទឹកស្អាត និងអនាម័យនៅក្នុងខេត្តព្រៃវែង។ អង្គការភ្លែនអន្តរជាតិបានចាប់ផ្តើមប្រតិបតិ្តការនៅឆ្នាំ២០០២ និងកំពុងអនុវត្តន៍គម្រោងរបស់ខ្លួននៅក្នុងខេត្តដូចជា សៀមរាប ត្បូងឃ្មុំ ស្ទឹងត្រែង និងរតនគីរី ដែលមានការិយាល័យប្រចាំប្រទេសនៅភ្នំពេញ។ អង្គការភ្លែនអន្តរជាតិ អនុវត្តន៍គម្រោងចំនួន ៥ គឺ គម្រោងការថែទាំ និងអភិវឌ្ឍន៍កុមារតូច (ECCD) ការការពារកុមារ ទឹកស្អាត និងអនាម័យ អាហាររូបត្ថម្ភ និងការអប់រំ។ សិក្ខាសាលា​នេះធ្វើឡើងដើម្បីដោះស្រាយបញ្ហាប៉ះពាល់ដល់កុមារក្នុងប្រទេសកម្ពុជា។ អង្គការភ្លែនអន្តរជាតិ ត្រូវបានជ្រើសរើសអោយធ្វើជាភ្នាក់ងារប្រតិបត្តិ(EA) ដើម្បីដឹកនាំការអនុវត្តគម្រោងខាងលើ តាមរយៈ ដៃគូអភិវឌ្ឍន៍នានាដែលជ្រើសរើសចេញពីអង្គការក្នុងស្រុក អង្គការអន្តរជាតិ និងស្ថាប័នរាជរដ្ឋាភិបាលមួយចំនួនដើម្បី អនុវត្តហិរញ្ញប្បទានខាងលើអោយមានប្រសិទ្ធិភាព អង្គការភ្លែនអន្តរជាតិ…

ប្រជាពលរដ្ឋដែលទទួលបានដីពីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់លំនៅឋាន និងដាំដុះដំណាំ

FN ៖ ប្រជាពលរដ្ឋក្រីក្រនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៧៤គ្រួសារ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផ្តល់ដីជូននោះ ពេលនេះបាននាំគ្នាកាប់ឆ្ការព្រៃសាងសង់ផ្ទះ និងដាំដុះដំណាំហើយ។ នៅព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ អមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អនុប្រធានក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋទាំង ៧៤គ្រួសារដោយផ្ទាល់ និងបានសម្តែងក្តីសប្បាយរីករាយផងដែរ នៅពេលឃើញប្រជាពលរដ្ឋចាប់ផ្តើមដាំដុះដំណាំលើដីដែលសម្តេចតេជោ បានផ្តល់ជូន។ តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ប្រជាពលរដ្ឋទាំង ៧៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជា ដែលបានចាត់ចែងផ្តល់ដីជូនពួកគាត់បានទាន់ពេលវេលា ដោយមិនបង្អែរបង្អង់។ ប្រជាពលរដ្ឋដែលធ្លាប់តែខ្វះដីសាងសង់ផ្ទះ និងដាំដុះដំណាំនេះ បានប្រកាសថា ពួកគេគោរពដឹងគុណ និងចងចាំនូវគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕