និយ័តករទូរគមនាគមន៍កម្ពុជា៖ នៅចុងឆ្នាំ២០១៧នេះ ប្រជាជនកម្ពុជានឹងមាន Internet ល្បឿនលឿនប្រើប្រាស់រហូតដល់ Tbps

FN ៖ និយ័តរទូរគមនាគមន៍កម្ពុជា បានព្រលយឲ្យដឹងថា នៅចុងឆ្នាំ២០១៧នេះ ប្រជាជន និងអ្នកប្រើប្រាស់ Internet នៅកម្ពុជា អាចនឹងមាន Internet ល្បឿនលឿនរហូតដល់ Tbps (1 Tbps=1000Gbps= 1000000 Mbps=100000000 Kbps) តាមរយៈបណ្តាញខ្សែកាប្តិ៍អុបទិក ក្រោមបាតសមុទ្រចំនួន២ខ្សែ ដែលបានអូសមកដល់កម្ពុជាហើយ។ បើតាមព័ត៌មានរបស់និយ័តករ ទូរគមនាគមន៍កម្ពុជា ដែលសរសេរលើ Facebook ផ្លូវការរបស់ខ្លួន បានលើកឡើងថា ខ្សែកាប្តិ៍អុបទិក ក្រោមបាតសមុទ្រចំនួន២ខ្សែ របស់ក្រុមហ៊ុនពីរ គឺ ក្រុមហ៊ុនតែកូថេករបស់អ្នកឧកញ៉ា គិត ម៉េង (បណ្តាញខ្សែកាប្លិ៍ Malaysia-Cambodia-Thailand ) និង ក្រុមហ៊ុន Cambodia Fiber Optic Networks Co., Ltd. ដែលជាក្រុមហ៊ុនឯកជនចិន (បណ្តាញកាប្លិ៍ Asia-Africa-Europe 1)។ បណ្តាញកាប្លិ៍ Malaysia-Cambodia-Thailand នេះអូសមកងើបពីបាតសមុទ្រនៅត្រង់ឆ្នេរសមុទ្រអូរត្រេះ នៃក្រុងព្រះសីហនុ កាលពីថ្ងៃទី៥ ខែមករា…

សម្ដេចតេជោ ហ៊ុន សែន​​ ប្រកាសនៅលើ Facebook ដែលមានមនុស្សជាង៧លាននាក់ថា «គណបក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ, ចូលរួមដង្ហែបក្សយើងទាំងអស់គ្នា»

FN ៖ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសលើ Facebook របស់​សម្ដេចដែលមានមនុស្សជាង៧លាននាក់ថា «​បក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ! ចូលរួមដង្ហែរបក្សយើងទាំងអស់គ្នា!»។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមាជិក​ សមាជិការគណបក្ស រួមទាំងបងប្អូនដែលស្រឡាញ់សន្តិភាព និងការ​រីកចម្រើន សូមចូលរួមដង្ហែរបក្សប្រជាជនកម្ពុជាយើងឲ្យ បានច្រើនកុះករទាំងអស់គ្នា! ទាំងនៅក្នុង រាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា! បក្សយើងឈ្នះ គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ!។ បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា «យើងបោះឆ្នោតឲ្យ (គណបក្សប្រជាជនកម្ពុជា) ព្រោះបក្សយើងបានកសាងប្រទេសជាតិឲ្យរីក​ចម្រើនពិតៗ គឺយើងឃើញនឹងភ្នែកទាំងអស់គ្នា។ មិនមែនគ្រាន់តែសន្យាកោកៗតាមមីក្រូទេ! បើគ្រាន់​តែសន្យាខ្យល់ (មិនច្បាស់ មិនពិត) គឺយើងមិនអាចជឿទុកចិត្តបានឡើយ! ស្អែកនេះ យើងចូលរួមដង្ហែបក្សយើង ដើម្បីទទួលជ័យជំនះនៅថ្ងៃបោះឆ្នោតខាងមុខនេះជាបន្តទៀត!»។ សូមជម្រាបថា ថ្ងៃនេះជាយុទ្ធនាការឃោសនាបោះឆ្នោតដំបូង គេសង្កេតឃើញថា ថ្នាក់ដឹកនាំ ក៏ដូចសមាជិករបស់​គណបក្សប្រជាជនកម្ពុជា ហាក់បីដូចជាសស្រាក់សស្រាំ ជាមួយនឹងការធ្វើយុទ្ធនាការនេះណាស់៕

មន្រ្តី CPP ប្តឹងពីសកម្មភាពហែររបស់ CNRP ដែលបានរារាំងការហែរក្បួនរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ

FN ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោកស្រី ប៉ិច ឈីម មន្រ្តីគណបក្សប្រជាជនកម្ពុជា នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដឹកនាំឈ្មោះ កែវ អ៊ាត និងសមាជិក១៥នាក់ បានរារាំងក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ នៅក្នុងពាក្យបណ្តឹងទៅកាន់ គ.ជ.ប នោះលោកស្រី ប៉ិច ឈីម បានប្តឹងមូលហេតុ៖ ក្បួនដង្ហែឃោសនារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានរារាំងដោយក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅភូមិ តាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ វេលាម៉ោង៨៖៣០នាទីព្រឹក។ ទី១៖ ប្តឹងឲ្យផ្តន្ទាទោសឈ្មោះ កែវ សុផាត និងបក្សពួកតាមច្បាប់ ទី២៖ ប្តឹងគណបក្សសង្រ្គោះជាតិ មិនឲ្យហែក្បួនលើសពី១ដងទៀត ទី៣៖ សុំទាមទារ សំណងការខូចខាតចំនួន២០លានរៀលក្នុងម្នាក់ៗ ចំពោះបទរារាំង​ និងរំខានក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ទី៤៖ សុំឲ្យលុបឈ្មោះ…