គ.ជ.ប ប្រចាំខេត្តកំពង់ធំប្រកាសថា ការដង្ហែក្បួនឃោសនារកសម្លេងឆ្នោត របស់គណបក្សសង្គ្រោះជាតិខុសច្បាប់ និងព្រមានចាត់វិធានការតាមច្បាប់​ បើសិនបន្តធ្វើខុសទៀត

FN ៖ គណៈកម្មការរៀបចំការបោះឆ្នោត ប្រចាំខេត្តកំពង់ធំ បានប្រកាសថា គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រី កែ សុវណ្ណរ័ត្ន បានដង្ហែក្បួនឃោសនារកសម្លេងឆ្នោត កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ បានធ្វើឡើងដោយខុសច្បាប់ ដោយសារតែគណបក្សសង្គ្រោះជាតិ មិនបានជូនដំណឹងដល់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ឲ្យបានមុន៣ថ្ងៃ តបទៅនឹងការណែនាំ និងច្បាប់របស់ គ.ជ.ប ដែលបានកំណត់។ មន្ត្រី គ.ជ.ប ប្រចាំខេត្តកំពង់ធំ បានព្រមានចាត់វិធានការតាមបទល្មើស និងមាត្រាដែលចែងពីកំហុសចំពោះ គណបក្សសង្គ្រោះជាតិ  ក៏ដូចជាគណបក្សនយោបាយផ្សេងទៀត បើសិនដឹកនាំការដង្ហែក្បួនខុសច្បាប់តាមការណែនាំរបស់ គ.ជ.ប។ លោក ផា ណង អនុប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត ប្រចាំខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដោយសារតែគណបក្សសង្គ្រោះជាតិ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតខុសច្បាប់របស់ គ.ជ.ប ព្រមទាំងមាន​ពាក្យបណ្តឹងរបស់តំណាង គណបក្សប្រជាជនកម្ពុជាផងនោះ ទើបនៅរសៀលថ្ងៃនេះ ខាងគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញតំណាងគណបក្សនយោបាយ មកជួបប្រជុំដើម្បីធ្វើការណែនាំឲ្យគោរពទៅតាមនីតិវិធី និងច្បាប់ គ.ជ.ប ស្តីពីការដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃនេះ។…

ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញសេចក្តីណែនាំរួមអំពីស្តីពីការពង្រឹងវិន័យ និងការទទួលខុសត្រូវរបស់កងកម្លាំងប្រយុទ្ធគ្រប់ប្រភេទ ក្នុងដំណើរការ បោះឆ្នោតឃុំសង្កាត់ខាងមុខនេះ

FN៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចចេញសេចក្តីណែនាំរួមគ្នា ស្តីពីការពង្រឹងវិន័យ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំង កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ នៅក្នុងសេចក្តីណែនាំរួមនោះមានចំំណុចធំៗចំនួន៥ រួមមាន៖ ទី១៖ ការពង្រឹងវិន័យរបស់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ, ទី២៖ ការពង្រឹងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត, ទី៣៖ ដំណាក់កាលឃោសនាបោះឆ្នោត, ទី៤៖ ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងទី៥៖ ក្រោយការបោះឆ្នោត។

គ.ជ.ប ចេញសេចក្តីសម្រេចលេខ ៣០៦ គ.ជ.ប.ស.រ.រ

NEC ៖ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចស្ដីពី​ ការ​លុប​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាយុ​មិន​គ្រប់​ ២៥ឆ្នាំ​ គិត​មក​ទល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មាន​ឈ្មោះ​លើស​ពី​មួយ​ លាឈប់ និង​ទទួល​មរណ​ភាព​។