គ.ជ.ប សម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់៨៨រូប ព្រោះតែមិនបំពេញតាមលក្ខខណ្ឌច្បាប់ ស្តីពីការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ចំនួន ៨៨រូប ដោយសារតែបេក្ខជនទាំងនោះ មិនបំពេញទៅតាមលក្ខខណ្ឌច្បាប់ស្តីពីការបោះឆ្នោត និងខ្លះទៀតបានលាឈប់ និងមរណភាព។ យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា បេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានលុបឈ្មោះនេះ រួមមាន៖ បេក្ខជនមិនទាន់គ្រប់អាយុ២៥ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ចំនួន៦៣នាក់, បេក្ខជនឈរឈ្មោះឲ្យគណបក្សនយោបាយ រហូតដល់ទៅពីរគណបក្សមានចំនួន៤នាក់ និងបេក្ខជនលាឈប់ និងទទួលមរណភាពចំនួន២១នាក់។ បេក្ខជនដែលបានលុបឈ្មោះនេះមកពីគណបក្សនយោបាយចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបកក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា។ បើតាម គ.ជ.ប បេក្ខជន ៤នាក់ ដែលឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យគណបក្សនយោបាយរហូតដល់ទៅពីរគណបក្សនោះមាននៅក្នុងឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្ដាល បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សអំណាចខ្មែរផង និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផង។ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…

សេចក្តី​ប្រកាស​ព័ត៌​មាន លេខ​១១៥ ៖ សភាព​ការណ៍​ទូទៅ​នៃ​ការ​ធ្វើ​សកម្ម​ភាព​ឃោស​នា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

NEC ៖​ រយៈពេលពីរថ្ងៃ(ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧)សភាពការណ៍ទូទៅនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ។ គណបក្សនយោបាយទាំង ១២ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្ស ហ៊្វុន ស៊ិន ប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស ខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្ស សញ្ជាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា  បានធ្វើសកម្មភាពឃោសនាតាមកម្មវិធីរៀងៗខ្លួនដូចជា៖ ជួបជុំ និងដង្ហែក្បួនឃោសនា ចាក់មេក្រូចល័តតាមឃុំ សង្កាត់ ចាក់មេក្រូនៅទីស្នាក់ការគណបក្ស ឃោសនាតាមផ្ទះ ចែកខិត្តប័ណ្ណ បិទបដា ជាដើម ។ តាមរបាយការណ៍របស់គណៈកម្មការរាជធានីភ្នំពេញរៀបចំការបោះឆ្នោត បានឱ្យដឹងថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន ០៦ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ហើយសម្រាប់រយៈពេល ០២ថ្ងៃនេះ មានគណបក្សចំនួន…

៥ខែដើមឆ្នាំនេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា, ភាគច្រើនជាជនជាតិវៀតណាម ៧១២នាក់

FN ៖ រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បំពេញសំណុំបែបបទ​បណ្ដេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់ប្រទេស កំណើតវិញ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ថ្លែងយ៉ាងដូច្នេះថា «ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន សរុបចំនួន ១,០២៥នាក់ ក្នុងស្រី២២៦នាក់ មានចំនួន៣៥សញ្ជាតិ»។ បើលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន ក្នុងចំណោមជនបរទេស​ដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បណ្ដេញឲ្យទៅប្រទេសដើមវិញនោះ ភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន៧១២នាក់ ស្រី១៩៥នាក់។​ លោកឧត្តមសេនីយ៍បានបង្ហាញថា ចំនួនដែលត្រូវចាប់ខ្លួននាដើមឆ្នាំ២០១៧នេះ មានការថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ ​ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីរូបនេះ បានបន្ថែមថា បើទោះបីពេលនេះកម្លាំងជំនាញ បានបណ្ដេញជនបរទេសដែលបាន ចូលមកធ្វើការ…