ក្រសួងទេសចរណ៍៖ ឥណ្ឌាស្នើឲ្យកម្ពុជាផ្សព្វផ្សាយ ពីខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យបានសុះសាយទៅដល់ទេសចររបស់ខ្លួន

FN ៖ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូតចប់អាណត្តិប្រចាំកម្ពុជា នៃសាធារណរដ្ឋឥណ្ឌា បានស្នើឲ្យកម្ពុជាផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យសុះសាយទូលំទូលាយទៅដល់ទេសចរឥណ្ឌាបន្ថែមទៀត។ លោក ណាវិន បានផ្ដល់ជាមតិយោបល់ និងស្នើឲ្យកម្ពុជាធ្វើការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខ្លួន ពិសេសខេត្តសៀមរាប ជាគោលដៅសម្រាប់អាពាណ៍ពិពាណ៍ និងខេត្តព្រះសីហនុ ជាគោលដៅក្រេបចន្ទទឹកឃ្មុំ សម្រាប់ភ្ញៀវទេសចរឥណ្ឌា។ លោកឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលចេញដើរកម្សាន្តក្រៅប្រទេសម្ដងៗ ទេសចរឥណ្ឌាពេញនិយមដើរជាក្រុមៗ យ៉ាងហោចពី ២០០នាក់ ទៅ៣០០នាក់ ហើយពួកគេក៏ចូលចិត្តស្នាក់នៅរយៈពេលយូរ និងចាយវាយច្រើន ដែលជាប្រយោជន៍ធំ សម្រាប់ប្រទេស ដែលទទួលភ្ញៀវពីប្រទេសមហាអំណាចមួយនេះ។ មូលហេតុដែលលោក ណវិន ស្នើបែបនេះ ដោយសារប្រជាជនឥណ្ឌាបានស្គាល់ប្រាសាទអង្គវត្តហើយ តែចំពោះកន្លែងផ្សេងទៀត នៅកម្ពុជា ប្រជាជនឥណ្ឌាភាគច្រើន មិនទាន់ស្គាល់នៅឡើយទេ ដែលជាហេតុចាំបាច់តម្រូវឲ្យមានការជំរុញការបង្កើតពិព័រណ៍ ទេសចរណ៍ធំៗបន្ថែមទៀត ប្រាប់ទៅប្រជាជនឥណ្ឌា។ ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងលោករដ្ឋមន្រ្តី ថោង ខុន…

ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យប្រកាស​នីយបត្រតក្ក​កម្ម (Patent) រវាងកម្ពុជា-ចិន

FN ៖ ក្នុងជំនួបពិភាក្សា​រវាងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូការិយាល័យ កម្មសិទ្ធិបញ្ញា​នៃប្រទេសចិន (SIPO) ដឹកនាំដោយ​លោកស្រី Wang Xiaoyun អគ្គនាយករង បានផ្តោតការយកចិត្តតុកដាក់ ទៅលើក្របខណ្ឌ​បច្ចេកទេស ដើម្បីបើកផ្លូវឲ្យក្រុមការងារ នៃភាគីទាំងពីរពិភាក្សាគ្នា​ផ្លាស់ប្តូរយោបល់ ហើយឈានទៅចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យប្រកាស​នីយបត្រតក្កកម្ម (Patent) រវាង​កម្ពុជា-ចិន នាពេលខាងមុខឆាប់ៗនេះ។ បន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលរយៈពេលប​ន្តបន្ទាប់មកនេះ បានចុះហត្ថលេខារួចហើយ ជាមួយប្រទេសសឹង្ហបុរី ជប៉ុន និងសហគមន៍អឺរ៉ុប ស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម ក្នុងចំណោម ប្រទេសហត្ថលេខីទាំងនេះ ជាមួយកម្ពុជា ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងអាណត្តទី ៥ នេះ វិស័យប្រកាសនីយបត្រតក្កកម្ម មានការរីកចម្រើន និងមានកិច្ចសហការយ៉ាងទូលំទូលាយ ជាមួយដៃគូបរទេស ដែលមានបទពិសោធន៍ និងជំនាញ ហើយនៅពេលកន្លង​ទៅថ្មីៗនេះ កម្ពុជាបានចូលជាសមាជិក សន្ធិសញ្ញាសហប្រតិបត្តិការ​ប្រកាសនីយ…

លោក ឈាង វុន បង្ហាញដល់សិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ពីបដិវត្តពណ៌ និងវិនាសកម្មនៃសង្រ្គាម

FN ៖ ដោយមានការអញ្ជើញពីនាយកសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឈាង វុន សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើបទបង្ហាញពីបដិវត្តពណ៌ និងវិនាសកម្មនៃសង្រ្គាម ដល់សិស្សដែល ជាមន្រ្តីក្រមការកំពុង សិក្សានៅសាលា ភូមិន្ទរដ្ឋបាល។ ក្នុងបទបង្ហាញពេញមួយព្រឹកនោះ លោក ឈាង វុន បានលើកឡើងថា ជាទូទៅទម្រង់បដិវត្តពណ៌មាន ១២ដំណាក់កាល។ បដិវត្តពណ៌ បានបង្កើតឡើងដោយប្រទេសមហាអំណាច ប្រឆំាងទៅលើរដ្ឋាភិបាលប្រទេសណាមួយ ដែលមិនស្តាប់បញ្ជារបស់ខ្លួន។ លោកបានបន្តថាក្រុមបដិវត្តពណ៌នេះ បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលផ្លូវការ ជនតំាងខ្លួនជាអ្នកវិភាគឯករាជ្យ យុវជន និស្សិត បង្កើតវោហាសព្ទ វាយប្រហាររដ្ឋាភិបាល ក្រោមលេសថា រដ្ឋាភិបាលនោះផ្តាច់ការ រំលោភសិទ្ធិមនុស្ស ឬគ្មានលទ្ធិប្រជាធិបតេយ្យ ជាដើម។ ជាមួយគ្នានេះ ពួកគេក៏បង្កើតជាចលនាបាតុកម្មទាមទារតាមដងផ្លូវ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីឲ្យពលរដ្ឋ អ្នកនយោបាយបរទេស ដែលមិនយល់សភាពការណ៍ ជាក់ស្តែងនៅក្នុងប្រទេសនោះយល់ច្រលំ ហើយគិតថា នោះជាបញ្ហាពិតប្រាកដ។ លោក…