សម្តេចតេជោ ហ៊ុន សែន បន្ត​ប្រកាសថា នឹងជិះ​លើរថយន្ត​ធុនធំ​អត់ដំបូល ចេញហែក្បួន​ឃោសនា​រកសម្លេងឆ្នោត​នៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា នឹងជិះលើរថយន្តធុនធំអត់ដំបូល ចេញហែក្បួនឃោសនារកសម្លេងឆ្នោតនៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់នៃការឃោសនា ពោលគឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ចំណែកសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ សម្តេចក៏បានប្រកាសដែរថា នឹងទៅកាន់ខេត្តនានា ទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានសរសេរប្រកាសនៅលើ Facebook យ៉ាងដូច្នេះថា «ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» យើងបោះឆ្នោតអោយគណបក្សប្រជាជនទាំងអស់គ្នា​! សុំអរគុណក្មួយ Vitou sor ដែលចង់ឃើញពូធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅខេត្តសៀមរាប។ ដោយ សារពេលវេលាមានកំណត់ ឆ្នាំនេះពូចូលរួមហែរក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃ២ ខែមិថុនា ឆ្នាំ ២០១៧។ ពូនឹងធ្វើដំណើរលើរថយន្តធុនធំ អត់ដំបូលដូចសមាជិកបក្សផ្សេងទៀតដែរ»។ ជាមួយនោះផងដែរ តាមរយៈ Facebook, សម្តេចតេជោ ហ៊ុន សែន បានណែនាអំពីរូបសញ្ញាគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតកុំឲ្យភាន់ច្រឡំ។…

គ.ជ.ប សម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់៨៨រូប ព្រោះតែមិនបំពេញតាមលក្ខខណ្ឌច្បាប់ ស្តីពីការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ចំនួន ៨៨រូប ដោយសារតែបេក្ខជនទាំងនោះ មិនបំពេញទៅតាមលក្ខខណ្ឌច្បាប់ស្តីពីការបោះឆ្នោត និងខ្លះទៀតបានលាឈប់ និងមរណភាព។ យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា បេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានលុបឈ្មោះនេះ រួមមាន៖ បេក្ខជនមិនទាន់គ្រប់អាយុ២៥ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ចំនួន៦៣នាក់, បេក្ខជនឈរឈ្មោះឲ្យគណបក្សនយោបាយ រហូតដល់ទៅពីរគណបក្សមានចំនួន៤នាក់ និងបេក្ខជនលាឈប់ និងទទួលមរណភាពចំនួន២១នាក់។ បេក្ខជនដែលបានលុបឈ្មោះនេះមកពីគណបក្សនយោបាយចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបកក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា។ បើតាម គ.ជ.ប បេក្ខជន ៤នាក់ ដែលឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យគណបក្សនយោបាយរហូតដល់ទៅពីរគណបក្សនោះមាននៅក្នុងឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្ដាល បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សអំណាចខ្មែរផង និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផង។ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…

សេចក្តី​ប្រកាស​ព័ត៌​មាន លេខ​១១៥ ៖ សភាព​ការណ៍​ទូទៅ​នៃ​ការ​ធ្វើ​សកម្ម​ភាព​ឃោស​នា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

NEC ៖​ រយៈពេលពីរថ្ងៃ(ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧)សភាពការណ៍ទូទៅនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ។ គណបក្សនយោបាយទាំង ១២ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្ស ហ៊្វុន ស៊ិន ប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស ខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្ស សញ្ជាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា  បានធ្វើសកម្មភាពឃោសនាតាមកម្មវិធីរៀងៗខ្លួនដូចជា៖ ជួបជុំ និងដង្ហែក្បួនឃោសនា ចាក់មេក្រូចល័តតាមឃុំ សង្កាត់ ចាក់មេក្រូនៅទីស្នាក់ការគណបក្ស ឃោសនាតាមផ្ទះ ចែកខិត្តប័ណ្ណ បិទបដា ជាដើម ។ តាមរបាយការណ៍របស់គណៈកម្មការរាជធានីភ្នំពេញរៀបចំការបោះឆ្នោត បានឱ្យដឹងថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន ០៦ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ហើយសម្រាប់រយៈពេល ០២ថ្ងៃនេះ មានគណបក្សចំនួន…