ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញសេចក្តីណែនាំរួមអំពីស្តីពីការពង្រឹងវិន័យ និងការទទួលខុសត្រូវរបស់កងកម្លាំងប្រយុទ្ធគ្រប់ប្រភេទ ក្នុងដំណើរការ បោះឆ្នោតឃុំសង្កាត់ខាងមុខនេះ

FN៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចចេញសេចក្តីណែនាំរួមគ្នា ស្តីពីការពង្រឹងវិន័យ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំង កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ នៅក្នុងសេចក្តីណែនាំរួមនោះមានចំំណុចធំៗចំនួន៥ រួមមាន៖ ទី១៖ ការពង្រឹងវិន័យរបស់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ, ទី២៖ ការពង្រឹងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត, ទី៣៖ ដំណាក់កាលឃោសនាបោះឆ្នោត, ទី៤៖ ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងទី៥៖ ក្រោយការបោះឆ្នោត។

គ.ជ.ប ចេញសេចក្តីសម្រេចលេខ ៣០៦ គ.ជ.ប.ស.រ.រ

NEC ៖ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចស្ដីពី​ ការ​លុប​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាយុ​មិន​គ្រប់​ ២៥ឆ្នាំ​ គិត​មក​ទល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មាន​ឈ្មោះ​លើស​ពី​មួយ​ លាឈប់ និង​ទទួល​មរណ​ភាព​។

សម្តេច​តេជោ ​ហ៊ុន ​សែន ​ថ្លែង​ថា ​មាន​គណបក្សប្រជាជន​កម្ពុជា ​គឺ​មាន​សាលារៀន​គ្រប់​ទីកន្លែង​!

FN ៖ ​ប្រមុខ​គណបក្សប្រជាជន​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​គណបក្សប្រជាជន​កម្ពុជា ​បាន​សាងសង់​សាលារៀន​កាន់តែ​ច្រើន​ចាប់តាំងពី​ទីក្រុង​រហូត ​ដល់​ជនបទ ​ដើម្បី​ជួយ​សម្រួល​ដល់​កូនចៅ​ប្រជាពលរដ្ឋ ​បាន​សិក្សា​រៀន​សូ​ត្រ​គ្រប់​ៗ​គ្នា ​ដែល​ផ្ទុយពី​គណបក្ស​នយោបាយ​មួយចំនួន​គ្មាន​កសាង​អ្វី​ក្រៅតែ​ពី​ការសន្យា​ខ្យល់​នោះ​ឡើយ​។ សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ថ្លែង​បញ្ជាក់​លើ​ទំព័រ ​Facebook ​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃទី២៤ ​ខែឧសភា ​ឆ្នាំ២០១៧នេះ​ថា ​«​យុវជន​ត្រូវការ​សិក្សា​រៀនសូត្រ​ចាំបាច់​បំផុត​។ ​បោះឆ្នោត​ឲ្យ​គណបក្សប្រជាជន​កម្ពុជា ​គឺ​គាំទ្រ​លើកស្ទួយ ​និង​ចូលរួម​ជួយ​ជំរុញ ​ការអប់រំ ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ប្រទេស​។ ​នេះ​មិនមែន​ជា​ការឃោសនា​សន្យា​ខ្យល់​ទេ ​តែ​ជា​ការពិត ​ព្រោះ​សមិទ្ធផល​សាលារៀន ​គឺ​បាន​និង​កំពុង​កសាង​ជា​រៀងរាល់ថ្ងៃ ​មិន​ដូច​បក្ស​មួយចំនួន​កំពុង​ឃោសនា​ខ្យល់ ​ដែល​គ្មាន​បាន​កសាង​អ្វីមួយ​នៅឡើយ​សម្រាប់​យុវជន ​ក្មួយ​ៗ ​និង​ចៅៗ ​គឺ​មិន​អាច​ជឿ​ទុកចិត្ត​បាន​ឡើយ​»​។ សូម​បញ្ជាក់​ថា ​ក្នុង​ដំណើរ​ចុះ​ជួប​មន្រ្តី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ​តាម​បណ្តា​ខេត្ត​នា​ឆ្នាំ២០១៦កន្លងទៅ​នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ក្នុងឋានៈជា​នាយក​រដ្ឋមន្រ្តី ​បាន​ចាត់ចែង​សាងសង់​អគារសិក្សា ​អគារ​ទីចាត់ការ ​អគារ​ស្នាក់នៅ​របស់​គ្រូ ​និង​សិស្ស ​ជាបន្តបន្ទាប់ ​ដើម្បី​បំពេញ​ការ​ខ្វះខាត​ក្នុង​ការអប់រំ​របស់​សិស្សានុសិស្ស​។ ​ក្រៅពី​ការចាត់ចែង​ផ្តល់​អគារសិក្សា​ហើយ​នោះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ក៏បាន​ចាត់ចែង​ដំឡើង​កម្រិត​សាលា​ពី​បឋមសិក្សា ​ទៅជា​អនុវិទ្យាល័យ…