Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្តីដកស្រង់ប្រសាសន៍ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ ចាប់ពីអាយុ ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ និងសន្និសីទសារព័ត៌មាន

យុទ្ធនាការវ៉ាក់សាំងកុមារអាយុ ០៦ ដល់ ១២ ឆ្នាំ និងចាក់ដូសជំរុញជូនប្រជាពលរដ្ឋពីអាយុ ១៨ ឆ្នាំ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់ ថ្ងៃនេះ យើងបានជួបជុំគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ ០៦ ដល់ ១២ ឆ្នាំ ក៏ដូចជាការបើកនូវយុទ្ធនាការ … (ចាក់)ដូសទីបី សម្រាប់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ។​ វាជាការចាំបាច់ដើម្បីឲ្យយើងធ្វើបែបនេះ ព្រោះថា យើងត្រូវបោះជំហានមុន ប្រសិនបើយើងមិនបោះជំហានមុនទេ សភាពការណ៍អាចកើតឡើង ហើយយើងនឹងពិបាកស្រោចស្រង់នៅក្រោយ។ សឹងហ្គាពួរ ដែលជាប្រទេសជឿនលឿនមួយនៅក្នុងក្របខ័ណ្ឌតំបន់របស់យើង ក៏បានបង្ហាញ(ពីការកើនឡើងករណីឆ្លង)កាលពីប៉ុន្មានថ្ងៃមុននេះ។ កម្រិតនៃការឆ្លងរបស់សឹងហ្គាពួរ កាលពី ០៣ ថ្ងៃមុន គឺមានកុមាររហូតទៅដល់ ៣៦៧ នាក់ ហើយសុទ្ធតែប្រភេទ Delta ទៀត ដែលត្រូវបានទេសមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសនៅក្នុងសភា។ ក្នុងចំណោម ៣៦៧ នាក់នេះ ៥០ ករណីមានអាយុ ០១…

ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ

សម្តេច ឯកឧត្តម លោកជំទាវ យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឲ្យក្មេងពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែអនុវិទ្យាល័យ វិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក។ ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សាតាមប្រទេសនានា ហើយគេក៏បានចាក់ប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ ឆ្នាំរួចមកហើយដែរ។ ដូច្នេះបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឲ្យចាក់ ហើយម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួនកុមារតាមស្ថិតិជាបឋមដែលឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់ឲ្យអំពីស្ថិតិនោះគឺត្រឹមតែ ១ លាន ៨ សែននាក់ជាងប៉ុណ្ណោះ​។ ដូច្នេះ ខ្ញុំសម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំ​ ទៅ ១២ ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់សម្រាប់កុមារ និងយុវវ័យដែលមានអាយុពី ១២ ទៅ ១៧ និង១៨ ឆ្នាំ។ ឥឡូវយើងបើកយុទ្ធនាការបន្តដោយចាប់ផ្តើមពីអាយុ ៦ ឆ្នាំ ទៅ…

សេចក្តីដកស្រង់ សង្កថាប្រគល់-ទទួល ពហុកីឡដ្ឋានជាតិ មរតកតេជោ ជំនួយឥតសំណងនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះព្រះរាជាណាចក្រកម្ពុជា

  ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! កំណត់ត្រាថ្មីនៃទំនាក់ទំនងដែកថែប កម្ពុជា–ចិន ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាមួយឯកឧត្តម Wang Yi ដើម្បីធ្វើពិធីប្រគល់ និងទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណងនៃសាធា​រណរដ្ឋប្រជាមានិតចិន។ អម្បាញ់មិញ យើងទាំងអស់គ្នាបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តម ថោង ខុន ក៏ដូចជាបានស្ដាប់ការលើកឡើងនៅក្នុងសុន្ទរកថារបស់ឯកឧត្តម Wang Yi។ (សមិទ្ធិផល)ទាំងអស់នេះគឺបានកើតឡើងពីការខិតខំប្រឹងប្រែងនៅក្នុងទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃនេះគឺជាកំណត់ត្រាថ្មីមួយទៀតនៃទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន ដែលយើងបានទទួលនូវជំនួយមួយ ដែលយើងមិននឹកស្មានសូម្បីតែមកដល់ឆ្នាំ ២០០០ (ត្រូវជា)២០ឆ្នាំមុននេះយើងមិនស្មានថានឹងមានពហុកីឡដ្ឋានដ៏ល្អមួយនៅទីនេះនោះទេ។ មិនទាន់ទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ដោយសារត្រូវការហេដ្ឋារចនាសម្ព័ន្ធបម្រើសេដ្ឋកិច្ច និងសង្គមសិន … ខ្ញុំគួរតែជម្រាបជូន ហើយក៏ធ្លាប់បាននិយាយខ្លះៗ រួចមកហើយដែរថា ខ្លួនខ្ញុំផ្ទាល់បានសុំការអធ្យាស្រ័យពីសំណាក់ដៃគូអាស៊ានដទៃទៀត ដែល(សុទ្ធតែ)បានធ្វើស៊ីហ្គេមក្នុងរយៈកាល ២ ឆ្នាំម្ដង (ថា) សម្រាប់កម្ពុជា យើងពុំទាន់មានលទ្ធភាពដើម្បីនឹងធ្វើបែបនោះទេ។ យើងសុំការយោគយល់ពីមិត្តភក្តិនៅក្នុងក្របខណ្ឌអាស៊ាន ដោយយើងមានតម្រូវការចាំបាច់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាមុន។ ប៉ុន្តែ…