គ.ជ.ប៖ រយៈពេល១៣ថ្ងៃ​ នៃដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មាន​ ដោយបានបញ្ជាក់ថា រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នៃដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាឡើយ។ គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងដំណើរការឃោសនាបោះឆ្នោតនេះ មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ដែលធ្វើសកម្មភាពឃោសនា និងហែក្បូនឃោសនាទ្រង់ទ្រាយធំ ដែលធ្វើសកម្មភាពនៅទូទាំង២៥ រាជធានីខេត្តជារៀងរាល់ថ្ងៃ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខណៈគណបក្សនយោបាយចំនួន១០ទៀត បានធ្វើសកម្មភាពហែក្បូន នៅតាមបណ្តាឃុំ សង្កាត់ក្នុងរាជធានី-ខេត្ត ដែលខ្លួនបានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត។ គ.ជ.ប បានឲ្យដឹងទៀតថា «ជាទូទៅក្នុងរយៈពេល១៣ថ្ងៃកន្លងមកនេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព ក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយមានភាពល្អប្រសើរ ប៉ុន្តែមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ ក្នុងពេលឃោសនាបោះឆ្នោត»។ ដោយសម្រាប់ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង…

គ.ជ.ប បញ្ជាក់ថា គ្មានការស្នើពីភាគីអន្តរជាតិឲ្យប្រកាសលទ្ធផលបោះឆ្នោតនៅថ្ងៃទី០៤ មិថុនា នោះឡើយ, ថ្ងៃ០៤ មិថុនា ផ្សាយតែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបញ្ជាក់ថា គ្មានការស្នើពីភាគីអន្តរជាតិឲ្យ​ប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះឡើយ។ ថ្ងៃទី០៤ ខែមិថុនា ក្រោយពេលបញ្ចប់ការបោះឆ្នោត គឺផ្សាយតែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ។ ភាគីអន្តរជាតិនោះ រួមមាន៖ លោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា, លោក ហៃដឹហ៊ីសា ហូរីនូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក វីលៀម អេហ៊ីត ឯកអគ្គរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ការចេញមកបញ្ជាក់របស់ គ.ជ.ប បានធ្វើឡើងក្រោយពេលមានព័ត៌មានមួយចំនួនបានផ្សាយថា មានការស្នើពីភាគីអន្តរជាតិឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីបំភ្លឺដែលបានចេញផ្សាយនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា «គ្មានការស្នើឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតនោះទេ»។ នៅក្នុងសេចក្តីបំភ្លឺ ក៏បានឲ្យដឹងផងដែរថា លោក វីលៀម អេហ៊ីត បានស្នើឲ្យ គ.ជ.ប ពន្យល់ពីនីតិវិធីប្រកាសលទ្ធផលនៃការបោះឆ្នោត ហើយ គ.ជ.ប…

ក្រសួងការងារ៖ រយៈពេល៨ឆ្នាំ ប.ស.ស ចំណាយ​ថវិកា​ជាង១៥លានដុល្លារ ដល់កម្មករ​ដែលគ្រោះថ្នាក់​ការងារ

FN ៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា រយៈពេល៨ឆ្នាំមកនេះ ប.ស.ស បានចំណាយថវិកាជាង១៥លានដុល្លារ ដើម្បីទូទាត់ចំណាយថ្លៃព្យាបាលជនរងគ្រោះ ១៥៥,០៣៤នាក់ ដល់មន្ទីរពេទ្យ និងទូទាត់ថ្លៃឧបត្ថម្ភដល់ជនរងគ្រោះ គ្រួសារជនរងគ្រោះ។ ថវិកាជាង ១៥លានដុល្លារនេះ ត្រូវបានចំណាយទៅលើ៖ ១៖ ថ្លៃដឹកជញ្ជូនជនរងគ្រោះ ២៖ ថ្លៃសង្គ្រោះបន្ទាន់ ៣៖ ថ្លៃព្យាបាលរហូតដល់ជាសះស្បើយ ៤៖ ឧបត្ថម្ភលុយប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ ៥៖ ឧបត្ថម្ភលុយប្រចាំថ្ងៃដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ ៦៖ ឧបត្ថម្ភលុយប្រចាំខែដល់ជនរងគ្រោះបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ៧៖ ផ្តល់ឧបករណ៍ និងសម្ភារៈ ដូចជា៖ ដៃជើង អវៈយវៈសិប្បនិមិត្ត ឈើច្រត់ រទេះរុញដល់ជនរងគ្រោះដែលពិការភាព ៨៖ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា អ៊ុតសក់, សំអាង, ជួសជុលទូរស័ព្ទ, ជាងភ្លើងជាដើម។ ដោយឡែក ចំពោះជនរងគ្រោះ ដែលគ្រោះថ្នាក់ដល់ស្លាប់ ទទួលបាន៖…