លទ្ធផលបឋមក្រៅផ្លូវការ ដែលទទួលបានពីបណ្តាខេត្តទូទាំងប្រទេសបង្ហាញថា CPP 1163 ឃុំសង្កាត់ CNRP 482 ឃុំសង្កាត់

FN ៖ លទ្ធផលបឋមក្រៅផ្លូវការដែលភ្នាក់ងារព័ត៌មានទទួលបានពីតាមបណ្តាខេត្តនានាៗបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយ គ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ * សូមបញ្ជាក់នេះជាលទ្ធផលបឋមក្រៅផ្លូវការ ដែលទទួលបានពីបណ្តាខេត្តទូទាំងរួមមានដូចខាងក្រោម៖ ១៖ រាជធានីភ្នំពេញ សុរប១០៥សង្កាត់៖ CPP 51 CNRP 54 ២៖ ពោធិ៍សាត់ សរុប៤៩ឃុំ-សង្កាត់៖ CPP 49 CNRP 0 ៣៖ បាត់ដំបង សរុប១០២ឃុំ-សង្កាត់៖ CPP 54 CNRP 48 ៤៖ ព្រៃវែង សុរប១១៦ឃុំ-សង្កាត់៖ CPP 73 CNRP 43 ៥៖ ត្បូងឃ្មុំ សុរប៦៤ឃុំ-សង្កាត់៖ CPP 46 CNRP 18 ៦៖…

លទ្ធផលបឋមនៃការបោះឆ្នោត៖ គណបក្សប្រជាជនកម្ពុជា បន្តឈ្នះក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤

FN ៖ លទ្ធផលបឋមដែលទទួលបានពីតាមបណ្តាខេត្តនានាៗបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយគ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ មន្រ្តី គ.ជ.ប បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្នកបានទៅបោះឆ្នោតមានចំនួន ៦,៧៤៣,៣២៩នាក់ ស្មើ ៨៥,៧៤ភាគរយ នៅក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង៧,៨លាននាក់​ ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា បញ្ហាសន្តិសុខនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស បានដំណើរការយ៉ាងល្អប្រសើរ មិនមានអ្វីកើតឡើងខុសប្រក្រតីនោះទេ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចទាំងអស់ដែលយាមតាមការិយាល័យ បោះឆ្នោតនីមួយៗ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សាណាមួយកើតឡើងនោះឡើយ។ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង៕

លោក ហង្ស ពុទ្ធា ថ្លែងឲ្យដឹងថា គ.ជ.ប នឹងប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅវេលាម៉ោង៥៖០០ល្ងាចនេះ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចថា ការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅវេលាម៉ោង៥៖០០ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ គ.ជ.ប ក៏នឹងធ្វើសន្និសីទកាសែតមួយ ដើម្បីបូកសរុបលទ្ធផលនៃសកម្មភាព ក្នុងការបោះឆ្នោតផងដែរ។ ការប្រកាសនេះ នឹងធ្វើឡើងតាមរយៈវិទ្យុជាតិ ទូរទស្សន៍ជាតិ វេបសាយរបស់ គ.ជ.ប និងទំព័រ Facebook រ​បស់អ្នកនាំពាក្យគជប។ គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៥០ភាគរយហើយ បានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។ នេះបើតាម លោក ហង្ស ពុទ្ធា។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត…