សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផល​បឋម​នៃការបោះឆ្នោត​បង្ហាញថា ប្រជាពលរដ្ឋ​ច្រើនលើសលប់​បំផុតគាំទ្រ​សន្តិភាព និងការអភិវឌ្ឍ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហៅលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងជាង ១ពាន់ឃុំ សង្កាត់នោះ ជាការបង្ហាញថា ប្រជាជនកម្ពុជាច្រើនលើសលប់បំផុតគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេច។ នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះបានលើកឡើងថា «លទ្ឋផល បឋមនៃការបោះឆ្នោតគឺបានបញ្ជាក់ច្បាស់ថា ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បំផុតគាំទ្រសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាកម្ពុជារយៈពេលជាង ៣០ឆ្នាំចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាម បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃ និងសមិទ្ធិផលជាតិជាច្រើនត្រូវបានកើតឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានផ្តល់នូវទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើនលើសលប់បំផុតពីប្រជាពលរដ្ឋ ដែលធានាបាននូវជ័យជម្នះទាំងសម្រាប់អាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត។ សម្តេចបានសង្កត់ធ្ងន់ថា «កម្ពុជាត្រូវតែបោះជំហានទៅមុខដើម្បីវិបុលភាពសម្រាប់ប្រទេសជាតិទាំងមូល»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសាជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់ និងបានបោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជា តាំងពីអា ណត្តិមុនៗមកទល់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។ សូមបញ្ជាក់ថា លទ្ធផលបឋមក្រៅផ្លូវការដែលទទួលបានពីប្រភពនានា បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ…

គ.ជ.ប បញ្ជាក់ថា មិនទាន់មានផ្សាយលទ្ធផលផ្លូវការពីអាសនៈឃុំ-សង្កាត់ នៅឡើយទេ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបញ្ជាក់ថា ចាប់តាំងពីថ្ងៃបោះឆ្នោតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៧ ខែមិថុនា នេះ ខ្លួនមិនទាន់មានផ្សាយលទ្ធផលនៃចំនួនអាសនៈឃុំ-សង្កាត់ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោតនៅឡើយទេ។ ការបញ្ជាក់របស់ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចេញផ្សាយបង្ហាញពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបញ្ជាក់ថា យោងតាមទិន្នន័យពី គ.ជ.ប។ តាមសេចក្តីបំភ្លឺធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា ខ្លួន បានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងតាមគេហទំព័រ គ.ជ.ប។ ការផ្សាយលទ្ធផលបឋមនេះ គ.ជ.ប ផ្សាយតែសំឡេងឆ្នោត ដែលគណបក្សនយោបាយនីមួយៗទទួលបាននៅតាមឃុំ សង្កាត់ នីមួយៗនៃរាជធានី ខេត្ត ទាំង២៥តែប៉ុណ្ណោះ។ គ.ជ.ប បានបញ្ជាក់ដែរថា ការផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាផ្លូវការដោយបង្ហាញពីអាសនៈ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោត លុះតែការដោះស្រាយបណ្តឹងបានចប់សព្វគ្រប់ជាស្ថាពរ។ លទ្ធផលផ្លូវការនេះ គ.ជ.ប នឹងប្រកាសជាសាធារណៈនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៕

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ អំពាវនាវដល់ពលរដ្ឋ ដែលមិនធ្លាប់ជក់ កុំចង់ចេះ ចង់សាក ជក់បារី ខណៈនៅកម្ពុជា មនុស្សជាង១ម៉ឺននាក់ ត្រូវបានស្លាប់ក្នុងមួយឆ្នាំៗ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ជក់ សូមកុំចង់ចេះ ចង់សាក ជក់បារី ឲ្យសោះ ព្រោះថ្នាំជក់ ជាកត្តាហានិភ័យ ដែលបង្កជំងឺមិនឆ្លង មហារីកសួត មាត់ ធ្មេញ ដាច់សរសៃរឈាម ពិការភាព និងការស្លាប់ផងដែរ ពិសេស ផ្សែងបារីនេះ នឹងប៉ះពាល់ ដល់សុខភាពអ្នកជុំវិញខ្លួនផងដែរ។ រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោក គ្មានថ្នាំជក់ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ថ្នាំជក់ ជាឧបសគ្គ នៃការអភិវឌ្ឍ» នៅថ្ងៃទី០៧ ខែមិថុនានេះ នាទីស្ដីការក្រសួងសុខាភិបាល។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា​ «ជារៀងរាល់ឆ្នាំ មនុស្សលើពិភពលោក ជាង៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ ដែលតួលេខនេះត្រូវបានព្យាករថា នឹងកើនឡើងដល់ជាង៨លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ បើមិនមានការធ្វើសកម្មភាពណាមួយអោយបានរឹងមាំទេ ហើយការប្រើប្រាស់ថ្នាំជក់ ជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬ…