គ.ជ.ប នឹងបើកការរាប់​សន្លឹកឆ្នោត​ឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នារសៀលថ្ងៃស្អែក

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ១ការិយាល័យ ក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាវេលាម៉ោង ២៖០០នាទី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប។ បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំក្លែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៨៣២សំឡេង ជាអ្នកឈ្នះ ១សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៨៣១សំឡេង។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ គ.ជ.ប ក៏បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈកំពុងរាប់សន្លឹកឆ្នោតឡើងវិញនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ជជែកគ្នាឡើងតឹងសរសៃកជាបន្តបន្ទាប់។ ក្រោយបើកការប្រជុំសម្រេចស្ទើរពេញមួយព្រឹក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហង្ស…

គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការម្ចាស់ Facebook ដែលផ្សាយញុះញង់ថា គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងបរទេស

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះម្ចាស់ Facebook ដែលបានបង្ហោះញុះញង់បង្ខូចកេរ្តិ៍ឈ្មោះ ស្ថាប័ន គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ទាក់ទងការចេញផ្សាយបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ក្នុងលិខិតបំភ្លឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នឯករាជ្យ គោរពច្បាប់ អនុវត្តតាមច្បាប់ និងបំពេញការងារដោយតម្លាភាព គ្មានការជ្រៀតជ្រែកពីស្ថាប័នណាមួយឡើយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ពោលមិនដូចអ្វីដែលបានបង្ហោះផ្សាយលើ Facebook អគតិទាំងនោះឡើយ ហើយបានច្រានចោលរាល់ការបង្ហោះផ្សាយបំភ្លៃ បំភ័ន្ត បង្កាច់បង្ខូចនោះទាំងស្រុង។ សេចក្ដីបំភ្លឺបានចង្អុលប្រាប់ថា Facebook ដែលបានបង្ហោះផ្សាយថា គ.ជ.ប ជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់បរទេសនោះ រួមមាន Facebook ឈ្មោះ KH Khmer, ឈ្មោះ Real News ជាដើម។ សូមរំឭកដែរថា នៅអំឡុងពេលចេញផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ រួចមក គេសង្កេតឃើញថា បណ្ដាញសង្គម Facebook…

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១លានដុល្លារ ដល់មន្ទីរពេទ្យគុន្ធបុប្ផាជាលើកទី៦ ដើម្បីបន្ដជួយសេវាសុខភាពកុមារ នៅកម្ពុជា

FN ៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ​ បានប្រគល់ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងឲ្យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ដេនីស ឡូរ៉ង់ ប្រធានប្រតិបត្ដិ មូលនិធិគន្ធបុប្ផា រួមទាំងចួលរួមពីខាងក្រសួងសុខាភិបាលផងដែរ។ លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ថវិកាចំនួន១លានដុល្លារ ដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ គឺដើម្បីបន្ដជួយព្យាបាលប្រជាពលរដ្ឋ ពិសេសថែទាំជំងឺ កុមារនៅកម្ពុជា ដែលត្រូវការជំនួយពីយើងទាំងអស់គ្នា ដូច្នេះសង្ឃឹមថាសប្បុរសធម៌ទាំងក្រៅ និងក្នុងប្រទសបន្ដជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជារៀងរហូតផងដែរ។ ក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងជូនពរដល់ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិករបស់មន្ទីរពេទ្យគុន្ធបុប្ផា ដែលកំពុងបន្ដការព្យាបាល នៅប្រទេសស្វីស សូមឲ្យលោកឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់មកបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសកម្ពុជាវិញ ហើយទោះបីជាលោកមិនបានធ្វើការដូចមុន ក៏សូមលោក នៅជាម្លប់…