គ.ជ.ប សេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៃការដោះស្រាយបណ្ដឹង របស់គណបក្សនយោបាយ និងបណ្ដឹងរបស់ប្រជាពលរដ្ឋ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប បានពិនិត្យ និងសម្រេចលើបណ្ដឹងរបស់ គណបក្សសង្គ្រោះជាតិ ចំនួន២២បណ្ដឹង, គណបក្សប្រជាជនកម្ពុជា ចំនួន១០បណ្ដឹង និងប្រជាពលរដ្ឋ១បណ្ដឹង សរុបចំនួន៣៣បណ្ដឹង ដែលប្ដឹងបន្ដមកពីបណ្ដារាជធានី-ខេត្ត ចំនួន១០៕

គ​.ជ.ប បដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ១៤បណ្ដឹង ចុះអង្កេត១បណ្ដឹង និងធ្វើលិខិតជូនដំណឹង១បណ្ដឹង ដោយសារប្ដឹងខុសនីតិវិធី

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចចារបដិសេធបណ្ដឹងចំនួន១៤បណ្ដឹង, ចុះអង្កេតស្រាវជ្រាវចំនួន១បណ្ដឹង និងធ្វើលិខិតជូនដំណឹងទៅម្ចាស់បណ្ដឹងវិញចំនួន១បណ្ដឹង ដោយសារបណ្ដឹងខ្លះមិនគ្រប់ធាតុផ្សំ ខ្លះទៀតប្ដឹងផ្លោះមកដល់ គ.ជ.ប តែម្ដង ដែលបណ្ដឹងទាំងនោះ គឺប្ដឹងដោយគណបក្សសង្គ្រោះជាតិ មកពីខេត្តចំនួន៩ ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បន្ថែមដល់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា បណ្ដឹងចំនួន១៤ ដែល គ.ជ.ប បានចារបដិសេធមិនទទួលដោះស្រាយនោះ ដោយសារម្ចាស់បណ្ដឹងបានប្ដឹងផ្លោះមក គ.ជ.ប មុនប្ដឹងនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ក្នុងនោះរួមមាន៖ ខេត្តកណ្ដាល២បណ្ដឹង ជាបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ មាននៅខេត្តកោះកុង​ ៣បណ្ដឹង, ខេត្តព្រៃវែង ១បណ្ដឹង, ខេត្តស្ទឹងត្រែង ៤បណ្ដឹង, ខេត្តបាត់ដំបង ២បណ្ដឹង, ខេត្តប៉ៃលិន ១បណ្ដឹង និងខេត្តព្រះវិហារ ១បណ្ដឹង។ ចំណែកបណ្ដឹងចំនួន១…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសាអាហារស្រាយបួសជាមួយបបងប្អូនខ្មែរ-អ៉ីស្លាម នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃនេះ

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អញ្ជើញចូលរួមពិសា អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៉ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិធីស្រស់ស្រូបអាហារ ស្រាយបួសនៅល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខ្មែរ-អ៉ីស្លាមជាច្រើនរូប ផ្សេងទៀត។ ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលស្រស់ស្រូបអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-អ៉ីស្លាម។ ក្រៅពីការចូលរួមស្រស់ស្រូបអាហារជាមួយបងប្អូនខ្មែរ-អ៉ីស្លាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរកាន់សាសនាគ្រិស្តផងដែរ។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាសុខដុមនីយកម្មផ្នែកសាសនា និងមនុស្សជាតិ គឺជារឿងដែលមិនអាចមើលរំលងបាន។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមបណ្តាប្រទេសមួយចំនួន ព្រោះតែបញ្ហាជំនឿសាសនា បានបង្កទៅជាបញ្ហា អស្ថេរភាព។ * សម្តេចតេជោ ហ៊ុន សែន…