៩ខែឆ្នាំនេះ កម្ពុជានាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់៧២៣លានដុល្លារ កើន៨៨ភាគរយ

FN ៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងណាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់មានចំនួន ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងឱកាសសមាគមស្បែកជើងកម្ពុជា រៀបចំពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិជ្ជាអន្តរជាតិ ពាក់ព័ន្ធនឹងគ្រឿងម៉ាស៉ីន គ្រឿងបង្គុំ និងគ្រឿងផ្សំផ្សេងៗ សម្រាប់ផ្នែកស្បែកជើង និងសម្ភារធ្វើដំណើរ ដែលផលិតពីស្បែក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលមហោស្រពកោះពេជ្រ។ លោក សំ សិរីរតន៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគួរតែជម្រាបជូនផងដែរថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនផលិតស្បែកជើង និងកាបូបធ្វើដំណើរ មានចំនួន ៩៨ក្រុមហ៊ុន ហើយការនាំចេញស្បែកជើង និងកាបូបធ្វើដំណើរឆ្លង រយៈពេល ៩ខែ ឆ្នាំ២០១៩នេះ បានកើនដល់ ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៣៣៨លានដុល្លារអាមេរិក ស្មើនឹង…

រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរចេញដើរលេងទូទាំងប្រទេសជិត៦លាននាក់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ

FN ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស កើនឡើងជាង៧%។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំង២៥រាជធានី-ខេត្ត មានចំនួនសរុប ៥,៨១៦,៧១១នាក់ ក្នុងអត្រាកំណើនប្រមាណ ៧.២៦%»។ ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋខាងលើ រួមមាន៖ * ភ្ញៀវជាតិមានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រាកំណើន ៧.២១%។ * ភ្ញៀវអន្តរជាតិមានប្រមាណ ៨៩,៥៤៨នាក់ ក្នុងអត្រាកំណើន ១០.៦១%។ ដោយឡែក ក្នុងតួលេខក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤,៧៨១,៤៤៦នាក់ កើនឡើង…

រដ្ឋមន្ត្រី វង សូត ចែកកង់ជំនួយរបស់អង្គការកុកិសៃ KJO ប្រទេសជប៉ុនចំនួន ៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកលោកស្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកង់ជូនដល់សិស្សានុសិស្សក្រីក្រចំនួន៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កង់ចំនួន ៤០០គ្រឿង គឺជាអំណោយរបស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក, តំណាងរដ្ឋបាលរាជរាជធានីភ្នំពេញ, អភិបាលខណ្ឌព្រែកព្នៅ, តំណាងអង្គការកុកឺសៃ, លោកនាយកសាលា, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងដែរ។ ថ្លែងសំណេះសំណាលជាមួយសិស្សានុសិស្ស នឹងមាតាបិតា នាឱកាសនោះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ក្រោមកិច្ចសហការជាមួយអង្គការកុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលផ្ដល់ជំនួយជាកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនដល់ក្មួយៗកុមារ សិស្សានុសិស្សក្រីក្រមកពីតាមបណ្តារសាលាបឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ជួយកុមារា កុមារី សិស្សានុសិស្ស…