សេចក្តីថ្លែងការណ៍៖ CPP ប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤

FN ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាដែលជា គណបក្សឈ្នះច្រើនលើសគេ បានចេញសចក្តីថ្លែងការណ៍ ដោយប្រកា​ជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា នេះគឺលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវនឹងយុត្តិធម៌ពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងក្របខណ្ឌប្រទសជាតិទាំងមូល។

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បង្ហាញថា CPP ទទួលបានសំឡេងគាំទ្រ៥០.៧៦%, CNRP បាន៤៣.៨៣%

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងសំឡេង និងភាគរយគាំទ្រតាមគណបក្សនយោបាយទាំង ១២គណបក្ស ជាលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅតាមរាជធានី-ខេត្តទាំង២៥។ ក្នុងតារាងផ្លូវការដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច បានបង្ហាញថា៖ ១៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣,៥៤០,០៥៦សំឡេង ស្នើនឹង ៥០.៧៦ភាគរយ ២៖ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៣,០៥៦,៨២៤សំឡេង ស្នើនឹង ៤៣.៨៣ភាគរយ ៣៖ គណបក្សហ៊្វុនស៊ិនប៊ុច ទទួលបានសំឡេងគាំទ្រចំនួន ១៣២,៣១៩សំឡេង ស្នើនឹង ១.៩៩ភាគរយ ៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ១២២,៨៨២ ស្នើនឹង ១.៧៦ភាគរយ ៥៖ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៧៨,៧២៤សំឡេង ស្នើនឹង ១.១៣ភាគរយ ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៣១,៣៣៤សំឡេង ស្នើនឹង ០.៤៥ភាគរយ ៧៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ២,១៦១សំឡេង…

១៤ថ្ងៃក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ នឹងមានការប្រកាសសុពលភាពមេឃុំ-ចៅសង្កាត់ថ្មីជាផ្លូវការ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់សារជាថ្មីថា រយៈពេល១៤ថ្ងៃ បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងមានការប្រកាសសុពលភាពរបស់មេឃុំ-ចៅសង្កាត់ អាណត្តិថ្មី នៅទូទាំងប្រទេស។ លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា តាមនីតិវិធីថ្មី ក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល១៤ថ្ងៃ នឹងមានការរុះរើដោះដូរមេឃុំ-ចៅសង្កាត់ថ្មី នៅទូទាំងប្រទេស។ បើតាមលទ្ធផលផ្លូវការ ដែលចេញដោយ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ១,១៥៦ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិទទួលបានមេឃុំចំនួន ១៕