ប្រធាន គ.ជ.ប ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមធ្វើឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ

FN ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) លោក ស៉ិក ប៊ុនហុក បានចេញលិខិតផ្លូវការមួយ ដើម្បីថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ថាប័នជាតិ រាជរដ្ឋាភិបាល កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមធ្វើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ ព្រមទាំងមានកាសាទរ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រធាន គ.ជ.ប ចាត់ទុកជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ «គឺជាជោគជ័យដ៏ធំធេងមួយរបស់ ប្រជាពលរដ្ឋខ្មែរ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។ សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានគណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែង៕

លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប

FN ៖ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នេះបើយោងតាមបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ លទ្ធផលផ្លូវការបានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩។ (សូមមើលតារាងលទ្ធផលផ្លូវការពីគ.ជ.ប)៕

លោក ហ៊ុន ម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ជាង៣ពាន់នាក់

FN ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ហ៊ុន សែន រួមជាមួយក្រុមការងារចុះជួយឃុំពោធិ៍រំចាក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានសហការគ្នាចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សកម្មភាពមនុស្សធម៌ ប្រកបដោយការយកចិត្តទុកខ្ពស់នេះ ត្រូវបានដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ និងលោក ហេង សួរ អនុប្រធានគណៈពង្រឹងស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍រំចាក។ ការផ្ដល់សេវាពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក នាថ្ងៃនេះ ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការចូលរួមពិនិត្យ និងព្យាបាលជំងឺយ៉ាងច្រើនកុះករ ក្នុងនោះមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣,០០០នាក់។ លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាទេ តែបានធ្វើគ្រប់បែបយ៉ាង ដើម្បីបម្រើជូនប្រជាពលរដ្ឋគ្រប់ៗគ្នា តួយ៉ាងដូចការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នាពេលនេះជាដើម។ លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តជាមួយគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនបេក្ខជនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ កន្លងទៅ។ តាមមតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន…