ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រៀបចំសិក្ខាសាលាស្ដីពី តួនាទី-ភារកិច្ចរបស់ប្រធានសាលាដំបូង

FN ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រៀបចំសិក្ខាសាលាមួយ ស្ដីពីតួនាទី-ភារកិច្ច របស់ប្រធានសាលាដំបូង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីប្រធានសាលាដំបូងរាជធានី-ខេត្តទាំង២៥ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

​ថ្ងៃនេះខួបឆ្នាំទី៩, តើប្រាសាទព្រះវិហារ មានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក ?

FN ៖ ថ្ងៃទី៧ ​ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបឆ្នាំទី៩ ដែលប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេសមានមោទនភាព និងសេចក្ដីអំណរសាទរយ៉ាងក្រៃលែង ដែលប្រាសាទព្រះវិហារ បានក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក។ តើប្រាសាទព្រះវិហារមានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក? អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាជាទូទៅប្រទេសនីមួយៗដែលមានសម្បត្ដិវប្បធម៌ និងមានបំណងស្នើសុំចុះឈ្មោះរមណីដ្ឋានវប្បធម៌ ណាមួយរបស់ខ្លួនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺត្រូវគោរពតាមគោលការណ៍ និងបំពេញនូវលក្ខណៈវិនិច្ឆ័យណាមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទំាងនេះ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មានជាអាទិ៍៖ ១៖ តំណាងឲ្យស្នាដៃឯក មានតម្លៃលេចធ្លោជាសាកល នៃទេពកោសល្យច្នៃប្រឌិតរបស់មនុស្សជាតិ។ ២៖ ជៈឥទ្ធិពលខ្លាំងក្លា លើការរីកចំរើននៃស្ថាបត្យកម្មប្រាសាទ សិល្បៈ ព្រមទំាងការរៀបចំទឹកដីក្នុងរយៈពេលមួយ និងក្នុងតំបន់ពិសេសមួយ។ និង ៣៖ ជាសក្ខីភាពដាច់ដោយទ្បែកពីគេ នៃអារ្យធម៌ពីអតីតកាល ជាដើម។ ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យខាងលើនេះ ចំពោះប្រាសាទព្រះវិហារ ដែលត្រូវបានអង្គប្រជុំ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ ប្រកាសជាផ្លូវការបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដានោះ គឺប្រាសាទព្រះវិហារបានគោរពតាមលក្ខណៈវិនិច្ឆ័យជា«ស្នាដៃឯក» មានតម្លៃលេចធ្លោជាសាកល។ ទន្ទឹមនិងនេះ ប្រាសាទព្រះវិហាក៏នៅមានគុណតម្លៃបីយ៉ាងទៀតផងដែរ ជាអាទិ៍៖ ទីមួយ៖ ប្រាសាទព្រះវិហារបង្ហាញ «ទ្វិកភាព» មានន័យថា…

រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលថៃ មិនដាក់ទោសពិន័យចំពោះក្រុមហ៊ុនថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជាដែលគ្មានឯកសារនោះទេ ហើយក៏មិនបណ្តេញពលករកម្ពុជាចេញដែរ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យដឹងថា រាជរដ្ឋាភិបាលថៃ មិនអនុវត្តទោសពិន័យចំពោះនិយោជកថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជា ដែលគ្មានឯកសារនោះទេ ហើយរាជរដ្ឋាភិបាលថៃក៏មិនបណ្តេញពលករកម្ពុជា ដែលបានចូលដល់ក្នុងទឹកដីថៃ ហើយកំពុងធ្វើការជាមួយក្រុមហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេសថៃនោះដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ នៅក្នុងសេចក្តីប្រកាសនេះក៏បានបន្ថែមថា ក្រសួងការងារថៃនឹងផ្តល់ឱកាសចំនួន១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០៧ ខែសីហា ដល់ពលករកម្ពុជា និងនិយោជកថៃ ដែលមិនទាន់មានឯកសារអ្វីទាំងអស់ឲ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះបញ្ជីពលករបរទេស ដើម្បីទទួលបានភាពស្របច្បាប់បណ្តោះអាសន្ន រង់ចាំការបញ្ជាក់សញ្ជាតិក្លាយទៅជាពលករស្របច្បាប់អចិន្ត្រៃយ៍។