​​រដ្ឋមន្រ្តី​វ័យក្មេង៖ ​ក្នុងរយៈពេល៣០ឆ្នាំ ​ពលរដ្ឋ​កម្ពុជា ​បាន​ធ្វើ​ទំនើបកម្ម ​ប្រែក្លាយ​ជា​ពលរដ្ឋ​ពិភពលោក​

FN ៖ ​លោក ​សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​បាន​លើកឡើង​ថា ​ក្នុងរយៈពេល៣០ឆ្នាំ​មកនេះ ​ប្រជាពលរដ្ឋ​កម្ពុជា ​បាន​ធ្វើ​ទំនើបកម្ម​ខ្លួនឯង​គួរ​ឱ្យ​កត់សំគាល់​។ ថ្លែង​ក្នុង​វេ​ទិ​ការពិភាក្សា​ដែល​រៀបចំឡើង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​នា​ថ្មី​ៗ​នេះ ​លោក​រដ្ឋមន្ត្រី ​ក្នុងនាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ  ​បាន​កត់សំគាល់​ថា​ពលរដ្ឋ​កម្ពុជា​ក្នុងរយៈពេល៣០ឆ្នាំ ​បាន​វិវឌ្ឍ​ពី​កសិករ​ក្រ​តោកយ៉ាក ​មក​ជា​អ្នកមាន​ចំណូល​មធ្យម ​និង​កម្រិតខ្ពស់​ដែល​មានចំណេះ​ដឹង​ទូលំទូលាយ ​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​លើ​ពិភពលោក​។ លោកបានគូសបញ្ជាក់ថា៖ «មានមូលហេតុសំខាន់ៗចំនួន៣ ដែលជំរុញឱ្យពលដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួនគឺ កត្តាសុខសន្តិភាពនិងស្ថេរភាពនយោបាយក្នុងរយៈពេល៣៨ឆ្នាំ កត្តាកំណើតសេដ្ឋកិច្ចប្រមាណ៧%ជិតរយៈពេល១០ឆ្នាំមកនេះ ហើយកត្តាដែលមិនអាចប្រកែកនោះគឺសេរីភាពសារព័ត៌មានដែលជាសសរស្តមធ្វើឱ្យពលរដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួន»។  លោករដ្ឋមន្ត្រី បានពន្យល់ថា ការពិភាក្សារបស់យុវជននៅថ្ងៃនេះ គឺជាការបង្ហាញពីវឌ្ឍនភាព និងគុណភាពរបស់យុវជននាពេលបច្ចុប្បន្ន ដែលកាលពីសម័យអតីតកាលធ្លាប់យកចុងកាំភ្លើងដោះស្រាយ ការខ្វែងគំនិតគ្នាលើបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមផ្សេងៗទៀត។  បើ​ទោះបីជា​កម្ពុជា​នៅ​មាន​បញ្ហា​មួយចំនួន​ក្តី ​ប៉ុន្តែ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប ​ហើយ​កំពុង​បោះ​ជំ​ហ៊ាន​ទៅ​រក​ឧស្សាហ​ភាវូបនីយកម្ម​នៃ​សេដ្ឋកិច្ច​របស់់​ខ្លួន​។ ចំពោះ​កំណើន​សេដ្ឋកិច្ច ​និង​ការ​វិវឌ្ឍ​សង្គម​កម្ពុជា ​អនុប្រធាន​គ្រប់គ្រង ​រូប​បិយ​ប័ណ្ណ​វត្ថុ​អន្តរជាតិ  ​លោក ​Mitsuhiro ​Furusawa ​បាន​អះអាង​ថា ​កម្ពុជា​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​បំផុត​មួយ​ក្នុងចំណោម​ប្រទេស​ទាំង១០ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​លើ​ពិភពលោក​ក្នុងរយៈពេល២០ឆ្នាំ​មកនេះ ​ហើយ​កម្ពុជា​បាន​ចេញ​យ៉ាង​ឆ្ងាយ​ពី​ភាព​ក្រីក្រ ​និង​ការ​បំផ្លិច​បំផ្លាញ​គ្រប់​វិស័យ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។ ​ការ​លើកឡើង​របស់​លោក ​Mitsuhiro ​Furusawaនេះ ​គឺ​នៅពេល​លោក​បាន​ឡើង​ថ្លែង​ប​ឋ​កថា ​ស្តី​ពី​ដំណើ​វិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​កាលពី​ថ្ងៃទី០៧ ​ខែមិថុនា…

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បញ្ជាឲ្យផ្ទេរសំណុំរឿងស៊ើបអង្កេត បទល្មើសព្រៃឈើយ៉ាងក្តៅគគុក នៅតំបន់អូរហ៊ុច ពីសាលាដំបូងខេត្តមណ្ឌលគិរី មកសាលាដំបូងរាជធានីភ្នំពេញវិញ

FN ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបញ្ជាឲ្យផ្ទេរសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ពាក់ព័ន្ធការស៊ើបអង្កេតលើបទល្មើសព្រៃឈើយ៉ាងក្តៅគគុក កាលពីពេលកន្លងទៅ ស្ថិតនៅតំបន់អូរហ៊ុច ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ពីសាលាដំបូងខេត្តមណ្ឌលគិរី មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តមណ្ឌលគិរី បានលួចប្រាប់អង្គភាព Fresh News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ មន្រ្តីតុលាការបានបញ្ជាក់ថា «ឥឡូវនេះ សំណុំរឿងមួយនេះ ត្រូវបានក្រសួងយុត្តិធម៌ធ្វើការស្នើឲ្យ លោកប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តមណ្ឌលគិរី ធ្វើការផ្ទេរសមត្ថកិច្ចសំណុំរឿងព្រហ្មទណ្ឌខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីចាត់ការបន្តជាសមត្ថ កិច្ចដោយអនុវត្តស្រប តាមកថាខណ្ឌទី២ នៃមាត្រា១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ»។ បើតាមមន្រ្តីដដែល សំណុំរឿងព្រហម្មទណ្ឌនេះ ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ សូមជម្រាបថា ករណីនៃការបង្រ្កាបបទល្មើសព្រៃឈើរបស់កម្លាំង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើឡើងនៅតំបន់អូរហ៊ុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២…

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ទឹកប្រាក់ជាង១ពាន់លានដុល្លារ ត្រូវចំណាយក្នុងមួយឆ្នាំៗ

FN ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន។ ជាក់ស្តែងប្រមាណជាង៨០% នៃចំណាយវិនិយោគសរុបរបស់រាជរដ្ឋាភិបាល ដែលមានទំហំប្រមាណជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ឬត្រូវជាប្រមាណជិត៨% នៃផលិតផលសរុប (ផសស) ត្រូវបានចំណាយទៅលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្រោមប្រធានបទ «ការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងភាពប្រកួតប្រជែង» ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា WB ADB JICA EU UNDP KOICA ILO, សភាពាណិជ្ជកម្ម, កំពង់ផែ, ស្ថាប័នស្រាវជ្រាវ, តំណាងសមាគមដឹកជញ្ជូនទំនិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុនឯកជន មួយចំនួន ដែលកំពុងធ្វើប្រតិបត្តិការផ្ទាល់ក្នុងវិស័យដឹកជញ្ជូនផងដែរ។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធ…