គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការម្ចាស់ Facebook ដែលផ្សាយញុះញង់ថា គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងបរទេស

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះម្ចាស់ Facebook ដែលបានបង្ហោះញុះញង់បង្ខូចកេរ្តិ៍ឈ្មោះ ស្ថាប័ន គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ទាក់ទងការចេញផ្សាយបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ក្នុងលិខិតបំភ្លឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នឯករាជ្យ គោរពច្បាប់ អនុវត្តតាមច្បាប់ និងបំពេញការងារដោយតម្លាភាព គ្មានការជ្រៀតជ្រែកពីស្ថាប័នណាមួយឡើយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ពោលមិនដូចអ្វីដែលបានបង្ហោះផ្សាយលើ Facebook អគតិទាំងនោះឡើយ ហើយបានច្រានចោលរាល់ការបង្ហោះផ្សាយបំភ្លៃ បំភ័ន្ត បង្កាច់បង្ខូចនោះទាំងស្រុង។ សេចក្ដីបំភ្លឺបានចង្អុលប្រាប់ថា Facebook ដែលបានបង្ហោះផ្សាយថា គ.ជ.ប ជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់បរទេសនោះ រួមមាន Facebook ឈ្មោះ KH Khmer, ឈ្មោះ Real News ជាដើម។ សូមរំឭកដែរថា នៅអំឡុងពេលចេញផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ រួចមក គេសង្កេតឃើញថា បណ្ដាញសង្គម Facebook…

គ.ជ.ប ប្រកាសលទ្ធផលផ្លូវការចុងក្រោយ នៅឃុំដូង ស្រុករមាសហែក ជាលទ្ធផល CPP ឈ្នះ CNRP ២សំឡេង ហើយបិទផ្លូវតវ៉ាតែម្ដង

FN ៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលជាផ្លូវការចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដង ដោយសម្រេចថាការរាប់សន្លឹកឆ្នោត នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង ឈ្នះគណបក្សសង្គ្រោះជាតិ២សំឡេង ដែលទទួលបាន ២,៦០៩សំឡេង។ នេះយោងតាមមន្រ្តី គ.ជ.ប ដែលបានចូលរួមរាប់សន្លឹកឆ្នោត នៅការិយាល័យ គ.ជ.ប បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។ កាលពីម្សិលមិញ ការរាប់សន្លឹកឆ្នោតឡើងវិញ ដែលបញ្ជូនពីការិយាល័យបោះឆ្នោតទាំង២៣ ស្ថិតនៅឃុំដូង ស្រុករមាសហែក​ ខេត្តស្វាយរៀង នៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កឲ្យតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដំឡើងសរសៃកដាក់គ្នា ប៉ុន្តែនៅល្ងាចថ្ងៃដដែល ការរាប់ឡើងវិញ បានបង្ហាញលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះ៧សម្លេង។ លទ្ធផលបានបង្ហាញថា៖ CPP 2587 / CNRP 2580 តែគណបក្សសង្គ្រោះជាតិមិនទាន់ឯកភាព ទើបមានការប្រជុំសម្រេចនៅព្រឹកថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៧នេះ រហូតប្រកាសថា CPP នៅតែឈ្នះ CNRP ចំនួន២ឡេង។…

គ.ជ.ប ចេញសេចក្តីបំភ្លឺថា គ្មានការកាត់ប្រាប់ឧបត្ថម្ភមន្រ្តីការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោតនៅខេត្តត្បូងឃ្មុំ ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីបំភ្លឺថា គ្មានការកាត់ប្រាក់ឧបត្ថម្ភពី​ មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ ដូចការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា «ជារឿងមិនពិត»។ ការបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលត្រូវបានគេដឹងថាជាស្ថាប័នព័ត៌មានគាំទ្របក្សប្រឆាំងផ្សាយបំភ័ន្តដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ បានចេញផ្សាយថា មានការកាត់ប្រាក់ឧបត្ថម្ភពី​មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។ តាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ករណីខាងលើនេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (PEC) លោក សុខ ឈិន អះអាងថា មិនមានករណីនេះទេ ពោលមិនដូចអ្វីដែលវិទ្យុអាស៊ីសេរី បានផ្សាយនោះឡើយ។ លោក សុខ ឈិន បានបន្តថា ប្រសិនបើ PEC ខេត្តត្បូងឃ្មុំ រកឃើញថា មានការកាត់ប្រាក់ដូចនោះមែន PEC នឹងដាក់វិន័យទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ ស្ថាប័នឯករាជ្យ…