មោទនភាពជាតិខ្មែរ ! រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យដឹងថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ លោក ថោង ខុន បានថ្លែងបញ្ជាក់ទៀតថា លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ នៅពេលនេះកំពុងស្ថិតនៅប្រទេសប៉ូឡូញ ដែលបានទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក។ ព័ត៌មានលម្អិតនឹងបន្តចេញផ្សាយទៀត៕

វិសោធនកម្មច្បាប់បក្សនយោបាយ ជាឆាកល្ខោនដែលបុរសខ្លាំងតេជោ សែន រៀបចំជួយ លោក កឹម សុខា កម្ចាយលោក សម រង្ស៊ី ចេញពីបក្ស

FN ៖បើគ្មានអ្វីប្រែប្រួលទេ នោះសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២ នៅក្នុងឆ្នាំ២០១៧នេះ ដែលរារាំងមិនឲ្យទណ្ឌិត ឬ អ្នកទោសទៅជាប់ពាក់ព័ន្ធ និងធ្វើសកម្មភាពជាមួយគណបក្សនយោបាយនោះ នឹងត្រូវសមាជិករដ្ឋសភាលើកដៃអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋសភានាថ្ងៃចន្ទ ទី១០ ខែកក្កដា សប្តាហ៍ក្រោយនេះហើយ។ គេនៅចាំបានថា កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានធ្វើវិសោធនកម្មរួចម្តងមកហើយ ព្រមទាំងត្រូវបានចូលជាធរ មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីមានការចុះហត្ថលេខាពីប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ ការធ្វើវិសោធនកម្មលើកទី១នេះ បានធ្វើឲ្យលោក សម រង្ស៊ី ដែលក្លាយជាទណ្ឌិតតាមអំណាចតុលាការកំពូល ក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហើយកំពុងរត់គេចខ្លួននៅប្រទេសបារាំងនោះ ត្រូវបង្ខំចិត្តលាលែងចេញពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហើយសូម្បីតែជាសមាជិកធម្មតា នៅក្នុងគណបក្សប្រឆាំងមួយនេះ ក៏មិនសេសសល់ដែរ។ វិសោធនកម្មលើកទី១នេះ បើទោះបីលោក សម រង្ស៊ី ត្រូវបាត់បង់តំណែងពីបក្សយ៉ាងណាក្តី តែក៏ហាក់នៅមានក្តីអនុគ្រោះខ្លះដែរ សម្រាប់ អ្នកនយោបាយពូកែ រត់រូបនេះ ព្រោះលោកនៅមានឱកាសបង្ហាញមុខកាន់ដៃជាមួយលោក កឹម សុខា នៅលើស្លាកគណបក្ស ហើយរាល់ពេលមានពិធីប្រជុំ ឬ វេទិកាជួបជាមួយ ប្រជាពលរដ្ឋម្តងៗ លោកតែងតែបង្ហាញវត្តមានជាប់ជានិច្ចតាមវីដេអូខុនវើរិន។…

មន្រ្តីជាន់ខ្ពស់​ ក្រសួងអប់រំ អះអាង​ថា ការវិនិយោគវិស័យអប់រំ លើកុមារតូចៗ ពិតជាមានសារសំខាន់ណាស់

FN ៖​ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើង​ថា ការវិយោគវិស័យអប់រំចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ណាស់​ ក្នុងការបណ្តុះគំនិតច្នៃប្រឌិតជូនពួកគេ ដើម្បីក្លាយជាមនុស្សដឹកនាំបន្តវេន ប្រកបដោយប្រសិទ្ធិភាព និងការរីកចម្រើន។ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រកំរិតមតេយ្យអន្តរជាតិ នៃសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ​២០១៧​នេះថា «​​ការវិនិយោគលើវិស័យអប់រំមតេយ្យសិក្សាជូនដល់កុមារតូច រហូត ដល់ធម្យមសិក្សា ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យអប់​រំ​នៅប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងសម្រេចគោលដៅចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានយកវិស័យអប់រំ ជាវិស័យអត្ថិភាព»។ លោកស្រីបន្ថែមថា ក្នុងចំណោមនោះ ការចូលរួមការវិយោគការអប់រំពីសំណាក់សាលារៀនឯកជន លើមតេយ្យសិក្សាជូនដល់កុមារតូច នឹងធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំ ប្រទេសបន្តវេន ឲ្យមានការលូតលាស់ជាទ្វេរឡើង ហើយបើមិនយកចិត្តទុកដាក់ថែទាំទំពាំងដែលទើបនឹងដុះទេ ធ្វើឲ្យឬស្សីនោះលូតលាស់មិនបានល្អ ព្រមទាំងធ្វើឲ្យឬស្សីនោះពុកគ្មានយកទៅប្រើការកើតឡើយ។ យ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងរូបនេះ​ថា ការមិនបណ្តុះគំនិតឆ្លៃប្រឌិត មិនផ្តល់អាហារូបត្ថម្ភ និងមិនផ្តល់បរិយាកាសការអប់រំជូនពួកគេតាំងពីតូច តាមគោលការណ៍ទេ ធ្វើឲ្យ​ពូកគេមិនមានការលូតលាស់ទៅលើប្រាជ្ញាស្មារតី បានល្អប្រសើរឡើយ ដូច្នេះអ្វីដែលមានការចូលរួមពីសំណាក់ សាលា​ឯកជនមានសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជាដើម ដែលបានអភិវឌ្ឍន៍ និងការអប់រំមតេយ្យសិក្សា ជូនកុមារតូចនាពេលនេះពិតជាមានសារសំខាន់ ដើម្បីឲ្យពួកគេបានត្រៀមកាយ…