កន្លះឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត ៥ពាន់លានដុល្លារ លើផ្ទៃក្រឡាសាងសង់ជាង ៧លានម៉ែត្រការ៉េ

FN ៖ រយៈពេល៦ខែ ឆ្នាំ២០១៧ មានគម្រោងសាងសង់សរុប ១,៥២៣គម្រោង តម្លៃជិត ៥ពាន់លានដុល្លារអាមេរិក ត្រូវបានចេញ ច្បាប់អនុញ្ញាតឲ្យសាងសង់ កើនឡើង ២៧.៤៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ដែរថា គម្រោងសាងសង់នេះ មានផ្ទៃដីជាង ៧លានម៉ែត្រការ៉េ (៧,២៨៤,៦៧៥ម៉ែត្រការ៉េ)។ លោក ឡៅ ទិព្ធសីហា បានបង្ហាញទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗផងដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅមានចំនួនសរុប ៤៣អគារ។ សម្រាប់ការបោះទុនវិនិយោគលើវិស័យសំណង់មកពីបរទេសវិញ មានចំនួន ១៨ប្រទេស។ បើគិតពីឆ្នាំ២០០០ ដល់ ៦ខែ ឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់ពីបរទេសមានចំនួន ៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លានម៉ែត្រការ៉េ (១៣,៤៦២,០២៣ម៉ែត្រការ៉េ) មានតម្លៃទុនវិនិយោគសាងសង់ជា ៤ពាន់ លានដុល្លារអាមេរិក (៤,៦៨៦,៨០៧,១០១ដុល្លារអាមេរិក)។…

ក្រសួងការបរទេស បង្ហាញរបាយការណ៍ស្តីពីការជួយអន្តរាគមន៍ដល់ពលករខ្មែរ នៅប្រទេសចំនួន១០ ក្នុងឆមាសទី១ ឆ្នាំ២០១៧

FN ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញនូវរបាយការណ៍មួយ ស្តីអំពីលទ្ធផល នៃការជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាពលករខ្មែរ នៅប្រទេសចំនួន១០ កន្លងមក នៅអំឡុងឆរមាសទី១ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ តាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ការជួយអន្តរាគមន៍ដល់ ពលករខ្មែរ ទាំងនោះ មាននៅប្រទេសថ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។ របាយការណ៍នេះ បានបញ្ជាក់ថា ការអន្តរាគមន៍ដល់ពលករនៅប្រទេសថៃ មានចំនួនច្រើនជាងគេ រហូតដល់រាប់ពាន់នាក់ ដោយរាប់ទាំងការបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្រៅពីនោះមាននៅប្រទេសវៀតណាម៖ ៦៨នាក់ ប្រទេសឡាវ ២៤នាក់ ប្រទេសមីយ៉ាន់ម៉ា៣នាក់ ប្រទេសម៉ាឡេស៊ី ១៣៤នាក់ ប្រទេសឥណ្ឌូនេស៊ី ២១នាក់ ប្រទេសសិង្ហបុរី ២នាក់ ប្រទេសចិន ២២នាក់…

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលនាំចេញនាំចូល និងខេត្ត១ផលិតផល១ កម្ពុជា លើកទី១២ នៅពាក់កណ្តាលខែធ្នូ!

FN ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងរៀបចំពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០១៧។ សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ព្រឹតិ្តការណ៍ពិព័រណ៍នេះ មានរួមបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗដូចជា វេទិកាស្ដីពីវិនិយោគ និងធុរកិច្ច សិក្ខាសាលាស្ដីពីការជំរុញ សកម្មភាពពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខា លើកិច្ចសន្យាពាណិជ្ជកម្ម។ លើសពីនេះទៀត ក្រសួងពាណិជ្ជកម្មមានដាក់តាំង បង្ហាញផលិតផលស្រូវអង្ករ និងរៀបចំកម្មវិធីជំនួបពាណិជ្ជកម្ម សម្រាប់អ្នកនាំចេញអង្ករផងដែរ។ ក្រសួងបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ គឺមានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា ឲ្យមានការនាំចេញកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ ក៏នឹងផ្ដល់ប្រយោជន៍ ដល់បរិយាកាសពាណិជ្ជកម្ម ក្នុងស្រុកឲ្យមានសន្ទុះឡើង ដើម្បីបង្កើតការតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុក​ និងរវាងកម្ពុជា ជាមួយពាណិជ្ជកម្មបរទេស។ សូមបញ្ជាក់ផងដែលថា ពាណិជ្ជករ អាជីវករ ដែលមានបំណងចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧​ ឬមានគម្រោងស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន ត្រូវអញ្ជើញមកបំពេញបែបបទ និងផ្ញើគម្រោងរបស់ខ្លួន មកអគ្គនាយកដ្ឋានពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី១៥…