សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក

ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ព្រះរាជាណាចក្រ នៃវប្បធម៌! តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិត ឬមិនពិត? មុននឹងខ្ញុំបន្តទៅទៀត ជាពិសេស ខ្ញុំចង់សួរក្មួយៗ ជាយុវជន យុវនារី ដែលចូលរួមនៅថ្ងៃនេះ តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិតប្រាកដ ឬទេ? តើជា ហ៊ុន សែន កំពុងស្ថិតនៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៅឯប្រទេសបារាំង និង ហ៊ុន សែន ដែលពេទ្យសាំងហ្គាពួរគ្មានសមត្ថភាពនឹងព្យាបាល កំពុងតែស្ថិតនៅមន្ទីរពេទ្យហុងកុងមែនទេ? តើជា ហ៊ុន សែន ពិតឬមិនពិត? មិនមែនជាការទះកំភ្លៀងអ្នកណាមួយទេ ក៏ប៉ុន្តែ យើងចង់ធ្វើអោយកាន់តែច្បាស់ថា មិនមានការក្លែងបន្លំ និងភាពអគតិណាមួយកើតឡើងនៅក្នុងសង្គម​របស់យើងនោះទេ។ ថ្ងៃនេះ យើងពិតជាមានសេចក្តីរីករាយ ដែលបានមករួមជាមួយគ្នា ដើម្បីអបអរសាទរនូវការដាក់តំបន់ប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាព្រឹត្តិការណ៍ថ្មីមួយទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ជាដំបូងនេះ អនុញ្ញាតអោយខ្ញុំ និងភរិយា សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី នាងកញ្ញា…

នៅព្រឹកនេះ គ.ជ.ប ចាប់ផ្តើមបើកសន្និបាតបូកសរុប ការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤

FN ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកសន្និបាតបូកសរុប ការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ សន្និបាតនេះ ធ្វើឡើងនៅសាលសន្និបាតមជ្ឈមណ្ឌលពិភពមង្គល ខេត្តព្រះសីហនុ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ ដល់១៧ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រារព្វពិធីបើកដោយ លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប ហើយបិទសន្និបាត ដោយ​លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយលទ្ធផលផ្លូវការ ត្រូវបានបង្ហាញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលផ្លូវការនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានឃុំ/សង្កាត់ចំមួន១១៥៦​ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៤៨៩ និង គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ទទួលបាន១ឃុំ ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញវត្តមានជាសាធារណៈ នៅក្នុងរាជធានីភ្នំពេញ បញ្ចប់មន្ទិលសង្ស័យលើបញ្ហាសុខភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្តបង្ហាញវត្តមានជា សាធារណៈនៅតាមបណ្តោយវិថីសម្តេចតេជោ ហ៊ុន សែន ហៅវិថី ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ការបង្ហាញវត្តមាននៅលើវិថីផ្លូវ ៦០ម៉ែត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបសំណេះសំណាល និងថតរូបជាមួយប្រជាពលរដ្ឋ ដែលបានជិះកាត់នៅលើវិថីនោះផងដែរ។ ក្រៅពីការថតរូប និងសំណេះសំណាលប្រកបដោយភាពសាមញ្ញហើយនោះ ស្របពេលដែលសម្តេចឃើញប្រជាពលរដ្ឋកំពុងរៀនបើកបរនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានចូលទៅបើករថយន្តនោះថែមទៀតផង។ សូមបញ្ជាក់ថា ការបង្ហាញវត្តមានរបស់សម្តេចនាព្រឹកថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញ គឺជាបង្ហាញលើកទីពីរហើយ។ កាលពីថ្ងៃទី១៥ ខែកក្កា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញផងដែរ ដោយការជិះរថយន្តដើរមើល ទិដ្ឋភាព និងស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ការបង្ហាញវត្តមានទាំងពីរលើកនេះ គេសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អប្រក្រតីជាធម្មតា មិនមានបញ្ហាសុខភាពដូចពាក្យចចាមអារ៉ាមមួយចំនួន ដែលបានលើកឡើងនោះទេ។ ការបង្ហាញវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺដើម្បីបញ្ចប់មន្ទិលសង្ស័យ…