នៅព្រឹកនេះ គ.ជ.ប ចាប់ផ្តើមបើកសន្និបាតបូកសរុប ការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤

FN ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកសន្និបាតបូកសរុប ការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ សន្និបាតនេះ ធ្វើឡើងនៅសាលសន្និបាតមជ្ឈមណ្ឌលពិភពមង្គល ខេត្តព្រះសីហនុ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ ដល់១៧ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រារព្វពិធីបើកដោយ លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប ហើយបិទសន្និបាត ដោយ​លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយលទ្ធផលផ្លូវការ ត្រូវបានបង្ហាញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលផ្លូវការនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានឃុំ/សង្កាត់ចំមួន១១៥៦​ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៤៨៩ និង គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ទទួលបាន១ឃុំ ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញវត្តមានជាសាធារណៈ នៅក្នុងរាជធានីភ្នំពេញ បញ្ចប់មន្ទិលសង្ស័យលើបញ្ហាសុខភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្តបង្ហាញវត្តមានជា សាធារណៈនៅតាមបណ្តោយវិថីសម្តេចតេជោ ហ៊ុន សែន ហៅវិថី ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ការបង្ហាញវត្តមាននៅលើវិថីផ្លូវ ៦០ម៉ែត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបសំណេះសំណាល និងថតរូបជាមួយប្រជាពលរដ្ឋ ដែលបានជិះកាត់នៅលើវិថីនោះផងដែរ។ ក្រៅពីការថតរូប និងសំណេះសំណាលប្រកបដោយភាពសាមញ្ញហើយនោះ ស្របពេលដែលសម្តេចឃើញប្រជាពលរដ្ឋកំពុងរៀនបើកបរនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានចូលទៅបើករថយន្តនោះថែមទៀតផង។ សូមបញ្ជាក់ថា ការបង្ហាញវត្តមានរបស់សម្តេចនាព្រឹកថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញ គឺជាបង្ហាញលើកទីពីរហើយ។ កាលពីថ្ងៃទី១៥ ខែកក្កា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញផងដែរ ដោយការជិះរថយន្តដើរមើល ទិដ្ឋភាព និងស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ការបង្ហាញវត្តមានទាំងពីរលើកនេះ គេសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អប្រក្រតីជាធម្មតា មិនមានបញ្ហាសុខភាពដូចពាក្យចចាមអារ៉ាមមួយចំនួន ដែលបានលើកឡើងនោះទេ។ ការបង្ហាញវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺដើម្បីបញ្ចប់មន្ទិលសង្ស័យ…

បុរសខ្លាំងតេជោ សែន ផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយ Fresh News ប្រកាសទាត់ចោលសំណើដ៏ស្មោកគ្រោករបស់លោក​ លឺ ឡាយស្រេង ដែលចង់ឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ

FN ៖ ដោយផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងចាត់ទុកថា វាជាការប្រមាថដ៏ធ្ងន់ដល់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានខ្លឹមសារ ទាំងស្រុងដូច្នេះថា៖ * តើសម្តេចយល់យ៉ាងណាដែរ ចំពោះសំណើលោក លឺ ឡាយស្រេង ដែលចង់ឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ ដែលផ្ញើជូនសម្តេច និងលោក កឹម សុខា នៅថ្ងៃសៅរ៍នេះ ? សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំសូមបញ្ជាក់ថា លឺ ឡាយស្រេង កុំមកតាំងខ្លួនឯងជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អីទៀត…