រដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជារៀងរាល់ខែ ដល់ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ សម្រាប់ទិញថ្នាំ និងការចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ

FN ៖ ដោយ​យល់ឃើញ​ពី​ទុក្ខ​ធុរៈ​របស់​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ ក្នុង​ការ​ចុះ​ពិនិត្យ​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃ​នោះ រដ្ឋបាល​រាជធានីភ្នំពេញ ​បាន​សម្រេចឧបត្ថម្ភ​ថវិកា​ចំនួន១០,០០០ដុល្លារ​​ក្នុង​មួយខែ ជូនដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​នេះ សម្រាប់​ទិញ​ថ្នាំ​ពេទ្យ​ ហើយឲ្យអាជ្ញាធរខណ្ឌទាំងអស់​ ត្រូវ​ចូលរួម​ជាមួយក្រុមគ្រូពេទ្យ​ និងចុះឲ្យដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នឹងត្រូវ​ដឹង​ពី​ទុក្ខ​ធុរៈ​របស់​ពួកគាត់​។ ការសម្រេចផ្តល់ថវិកាទ្រទ្រង់ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនេះធ្វើឡើង​នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីកម្មវិធីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លែនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអាជ្ញាធរដែនដី​ខណ្ឌទាំង១២​។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងបំណងស្វែងយល់ឲ្យបានច្បាស់ពីប្រជាពលរដ្ឋ នៅតំបន់ដែលមានបញ្ហាប្រឈម ហើយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយអាជ្ញាធរដែនដី ចុះជួយពិនិត្យព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃតែម្តង។ លោក ឃួង ស្រេង បានលើកឡើងថា «នៅភ្នំពេញរបស់យើង​មានកម្មករកម្មការិនីរោងចក្រ ប្រមាណ៧០ទៅ៨០ភាគរយ មកពីបណ្តាខេត្តមករស់នៅទីក្រុងភ្នំពេញ ដើម្បីបំពេញការងាររបស់ខ្លួន​ ហើយកម្មករកម្មការិនីរោងចក្រ​នេះ មិនបានគិតចូលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតាមហាងនានាផង ហើយអ្នកទាំងអស់គ្នាជាមុខសញ្ញាដែលយើងត្រូវជួយពួកគាត់ ពិសេសលើការចុះជួយពិនិត្យព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃ»។ អភិបាលរាជធានីភ្នំពេញ ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ ដែល​បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កន្លង​មក​​៕

នាយកថ្មីធនាគារពិភពលោក៖ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ធនាគារពិភពលោកផ្តល់ថវិកាជាង៤៥០លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់កម្ពុជា

FN ៖ លោកស្រី អេឡែន ហ្គូលស្ទីន នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក ប្រចាំតំបន់អាស៉ីអាគ្នេយ៍ អាស៉ីខាងកើត និងប៉ាស៉ីហ្វិច ដែលត្រូវបានតែងតាំងថ្មី បានថ្លែងនៅចំពោះមុខលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ធនាគារពិភពលោក បានវិភាជន៍(ផ្តល់ ឬបែងចែក) ថវិកាជាង៥៤០លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកស្រី ធ្វើឡើងក្នុងឱកាសដែលលោកស្រី អេឡែន ហ្គូលស្ទីន អញ្ជើញចូលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធ មុនីរ័ត្ន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅស្តីការក្រសួងសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយតាមរយៈ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។ លោកស្រី អេឡែន ហ្គូលស្ទីន បានថ្លែងសន្យាទៀតថានឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្រូបទាញយកថវិកាដែលវិភាជន៍ទុក មកប្រើប្រាស់ឲ្យអស់តាមផែនការ ដែលក្នុងន័យនេះ រាល់ការរៀបចំគម្រោងអនុវត្តជាក់ស្តែង ត្រូវតែស្របតាមតម្រូវការអាទិភាពពិតប្រាកដ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ក្នុងឋានៈជានាយកប្រចាំប្រទេស របស់ធនាគារពិភពលោក…

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលបន្ទុករាល់ការចំណាយ ក្នុងការសិក្សាសម្រាប់កុមារា ទៀង គីមហុង អាយុ៧ឆ្នាំ មានសមត្ថភាពធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី១២បាន

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ៧ឆ្នាំ និងឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិគ្រឹះសម្តេចតេជោផ្ទាល់តែម្តង។ នៅលើ Facebook Page សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ៧ឆ្នាំ មានសមត្ថភាព ធ្វើគណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ…