រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងទៅបំពេញទស្សនកិច្ច៤ថ្ងៃ នៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

FN ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។ កិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅប្រទេសហ្វីលីពីន រួមមានដូចជា៖ – កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ – ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ តំណាងគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥០ – សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក៣លើកទី១៨ – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៧ – វេទិកាតំបន់អាស៊ានលើកទី២៤ – ពិធីអបអរសាទរទិវាអាស៊ាន ខួបលើកទី៥០។ តាមការប្រកាសរបស់ក្រសួងការបរទេស ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន កិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកសាធារណរដ្ឋកូរ៉េ» ជាមួយ…

ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី អន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ៨នាក់ទៀត ឲ្យត្រឡប់មកកម្ពុជាវិញ

FN ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន៨នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ពលករ-ពលការិនីខ្មែរចំនួន៨នាក់ត្រូវ បានជួយអន្តរាគមន៍ ក្រោយពីស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី សហការជាមួយអាជ្ញាធរពាក់ព័ន្ធរកឃើញថា រងគ្រោះដោយសារការធ្វើបាបពីសំណាក់ ថៅកែ នៅប្រទេសម៉ាឡេស៊ី»។ បើតាមក្រសួងការបរទេស ពលករ-ពលការិនីទាំង៨នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កាលពីវេលាម៉ោង ០៧៖៣៥នាទី តាមជើងយន្តហោះលេខ AK536។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត​សកលវិទ្យាល័យ RULE នាព្រឹកថ្ងៃនេះ

FN ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត ​សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ​សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានស្លាប់នៅក្នុងរបបប៉ុលពត ប៉ុន្តែត្រូវបានរស់ឡើងវិញ ក្រោយពីរំដោះប្រទេសពីចេញពីរបបវាលពិឃាត។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចធ្វើជាសាស្រ្តាចារ្យចង់ស៊ីឈ្នួលបង្រៀន នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសិក្សាបង់ថ្លៃ គឺជាការចូលរួមនៃវិស័យឯកជន ក្នុងវិស័យអប់រំនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចក្ខុវិស័យជោគជ័យចំនួន៤ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលរដ្ឋាភិបាលបានដាក់ចេញ…