នាយករដ្ឋមន្រ្តីជប៉ុន សន្យាចំពោះមុខសម្តេចតេជោ ជួយអភិវឌ្ឍន៍កម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍តម្លៃជាង ២០០លានដុល្លារបានចុះហត្ថលេខា

FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីប្រកបដោយភាពស្និទ្ធស្នាល និងផ្អែមល្ហែម នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានថ្លែងសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជប៉ុន នឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍ចំនួនពីរតម្លៃជាង ២០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាក្រោមអធិបភាពនាយករដ្ឋមន្រ្តីទាំងពីរ។ ការសន្យារបស់លោក អាបេ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ជប៉ុននារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ដំណើរអញ្ជើញដល់វិមានរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន ត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីលោកនាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងកិច្ចប្រជុំកំពូលនោះ លោក អាបេ បានថ្លែងថា សម្តេចតេជោ គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន ហើយនេះគឺជាលើកទី៨ហើយ ដែលលោក បានជួបប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាថា នឹងបន្តចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ដូចដែលជប៉ុនធ្លាប់បានជួយនាពេលកន្លងមក ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុនថា…

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ ធ្វើខួបកំណើតជូនសម្តេចតេជោ ហ៊ុន សែន

FN ៖ នៅក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចនៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានធ្វើខួបកំណើតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គម្រប់ខួប ៦៧ឆ្នាំ។ ជាមួយនំខួបកំណើតអមដោយភ្លើងទានចម្រុះពណ៌ទាំងលោកនាយករដ្ឋមន្រ្តីជប៉ុន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានច្រៀងចម្រៀងអបអរខួបកំណើតយ៉ាងកងរំពងក្នុងបន្ទប់ទទួលទានអាហារ។ តាមរយៈការរៀបចំខួបកំណើតនេះ បានបង្ហាញឲ្យឃើញពីចំណងមិត្តភាពដ៏ផ្អែមល្ហែមដូចនំខួបកំណើតរវាងលោកនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ដែលទើបកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានឈានចូលដល់អាយុ ៦៧ឆ្នាំហើយ។ ថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន គេសង្កេតឃើញមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាជាច្រើន បានជូនពរសម្តេចឲ្យទទួលបានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕

នៅព្រឹកថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីបួងសួង និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក

FN ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ បានអញ្ជើញរៀបចំពិធីបួសសួងរំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរនៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដ កំពង់ធំ។ Fresh News TV នឹងធ្វេីការផ្សាយផ្ទាល់ពីស្ថានីយ៍បាយ័ន នូវកម្មវិធីនេះ។ កាលពីម្សិលមិញថ្ងៃទី០៦ ខែសីហា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានអញ្ជើញអុជអូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដកំពង់ធំ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអុជធូប នៅប្រាសាទជ្រៃ អាស្រមឥសី ប្រាសាទសំបូរ និងប្រាសាទតោ ដើម្បីបួងសួង រំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌ ពិភពលោក នេះ។ សូមបញ្ជាក់ថា តំបន់ប្រាសាទ សំបូរព្រៃគុក ដែលជារាជធានី ឥសានបុរៈរបស់ខ្មែរ កាលពីសម័យចេនឡានោះ តាមរយៈឯកសារចិន ឯកសារឥណ្ឌា…